​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ពន្យារពេល​ប្រកាស​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ជា​លើក​ទី​៣​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ទីស្នាក់ការអគ្គនាយកដ្ឋានពន្ធដារ

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ពន្យារពេល​ក្នុង​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ជា​លើក​ទី​៣ គឺ​ពន្យា​រហូតដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ដើម្បី​ទុក​ពេល​ឲ្យ​ម្ចាស់​អចលនទ្រព្យ​បាន​ទៅ​បង់ពន្ធ​ទាំងអស់គ្នា​ ។ 

ក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ កន្លងទៅ​នេះ​ឲ្យដឹងថា ការ​ពន្យា​ពេល​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​មើលឃើញថា នៅ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​តូច​ទៀត ដែល​មិន​ទាន់​បាន​មក​ប្រកាស​ធ្វើ​ការបង់ពន្ធ​លើ​អចលនទ្រព្យ​នេះ​នៅឡើយ​ ។ ការពន្យារពេល​នេះ​គឺ ដើម្បី​ទុក​ពេលវេលាឲ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងនោះ​មាន​ពេល​គ្រប់គ្រាន់​មក​ធ្វើ​ការបង់ពន្ធ​ ។  

ម្ចាស់​អចលនទ្រព្យ​ដែល​មិន​ទាន់​បាន​បង់ពន្ធ អាច​បង់ពន្ធ​នៅតាម​បណ្តា​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ដែល​អចលនទ្រព្យ​តាំងនៅ ឬក៏​អាច​ទៅ​បង់​បង់ពន្ធ​នៅតាម​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ កាណាឌីយ៉ា ក​.​អ ណាមួយ​ដែល​ជិត​ទីតាំង​អចលនទ្រព្យ ​។ 

​ដោយឡែកករណី​ម្ចាស់​អចលនទ្រព្យ​ណា​ដែល​ខកខាន​មិន​បាន​មក​ប្រកាស​បង់ពន្ធ ទៅតាម​កាលបរិច្ឆេទ​ខាងលើ នឹង​ត្រូវ​រង​ទោសទណ្ឌ​ក្នុង​ការបង់ពន្ធ​ផង និង​ការបង់​ផាកពិន័យ​ផង ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ​ ៕

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ពន្យារពេល​ប្រកាស​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ជា​លើក​ទី​៣​"

  1. lay bora says:

    Dear, GDOT

    ខ្ញុំចង់ដឹងអំពីអចលនទ្រព្យ ប្រភេទណាដែលជាប់ពន្ធ ចូរផ្តល់ជាតារាងដែលខ្ញុំអាចឆែកមើលបាន

    សូមអរគុណ!