ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
រូបថតលោក ជា វិជ្ជា កាលពីពិធីរំឭកវិញ្ញាណក្ខន្ធកាលពីឆ្នាំមុន នៅជិតវិមានឯករាជ្យយ
នៅប្រមាណមួយខែកន្លះទៀតប៉ុណ្ណោះ នឹងដល់ខួបទី១១ឆ្នាំ នៃការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា វិជ្ជា ។ ក្នុងរយៈពេល១១ឆ្នាំនេះ សមត្ថកិច្ចកម្ពុជា នៅមិនទាន់វែកមុខរកឃាតកពិតមកផ្ដន្ទាទោសនៅឡើយទេ ក្រៅពីការទម្លាក់កំហុសលើលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិលចាត់ទុកថាជាឃាតកសិប្បនិម្មិត ។
ក្នុងករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្ដាលរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនជនសង្ស័យបាន៤នាក់ បញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ដែលអ្នកទាំង៤នាក់នោះជាអង្គរក្សរបស់លោក ថោង សារ៉ាត់ ឧកញ៉ាជនជាតិវៀតណាម មានឋានន្តរសក្តិឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៅក្នុងកងយោធពលខេមរៈភូមិន្ទ ។ ក្នុងរឿងនេះសមត្ថកិច្ចឲ្យដឹងថា លោក ថោង សារ៉ាត់ ជាមេខ្លោងបញ្ជាលើឃាតកម្មនេះ ហើយបច្ចុប្បន្នលោក ថោង សារ៉ាត់ កំពុងរត់គេចខ្លួន ។
កាលពីសប្ដាហ៍មុនសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សយល់ថា សមត្ថកិច្ចរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវរកឃាតក ប៉ុន្តែសំខាន់បំផុតគឺតើសមត្ថកិច្ចមានឆន្ទៈក្នុងការធ្វើរឿងនេះឬទេ ។
តើករណីឃាតកម្មទាំងពីរខុសគ្នាយ៉ាងណា? តើដល់ពេលណា ទើបសមត្ថកិច្ចនឹងរកយុត្តិធម៌ជូនសម្រាប់លោក ជា វិជ្ជា?
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត យល់ថាករណីឃាតកម្មទាំងពីរមានលក្ខណៈខុសគ្នា ដោយលោក ជា វិជ្ជា ជាសកម្មជនការពារសិទ្ធិកម្មករ ធ្វើឲ្យកម្មករអាចរស់បានដោយសិទ្ធិសេរីភាព ចំណែកឯការសម្លាប់លោក អ៊ឹង ម៉េងជឺ គឺជារឿងគំនុំគុំកួនក្នុងមុខរបររកស៊ី ដែលពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ ដែលមានឋានន្តរសក្តិជាឧត្តមសេនីយ៍ទោ និងមានងារជាឧកញ៉ា ។
អត្ថបទទាក់ទង
លោកចាន់ សុវេត កត់សម្គាល់ថា ការចាត់ការតាមរកឃាតកសម្លាប់លោក អ៊ឹង ម៉េងជឺ បានលឿននិងរហ័ស ដែលបង្ហាញឲ្យឃើញនូវឆន្ទៈមោះមុតរបស់សមត្ថកិច្ច «អ្វីដែលជាការផ្ដោតនៃការយកចិត្តទុកដាក់ គឺយើងឃើញថាលក្ខណៈលោកម៉េងជឺ ដែលជនឃាតកដៃដល់ដែលបានប្រព្រឹត្តនេះ យើងឃើញមានការអនុវត្តបានលឿន ដូចផ្លេកបន្ទោរ ហើយមានភាពរហ័សរហួន ស្វិតស្វាញ និងមានឆន្ទៈមោះមុតសម្រាប់មន្ត្រីនគរបាលយុត្តិធម៌ ដែលបំពេញកាតព្វកិច្ចនៅក្នុងរឿងហ្នឹង ។ ជាពិសេសនៅពេលដែល ឃើញតម្រុយសំខាន់ៗល្អ ដែលយកមកគេអាចបើកវិធានការស៊ើបអង្កេត និងចាត់វិធានការតាមតម្រុយនោះ យ៉ាងយកចិត្តទុកដាក់» ។
ត្រឡប់ទៅរកករណីឃាតកម្មលើលោក ជា វិជ្ជា ឯណោះវិញ លោកចាន់ សុវេត យល់ថាឃាតកនឹងមិនអាចគេចខ្លួនរួចឡើយ បើសមត្ថកិច្ចយកចិត្តទុកដាក់ដូចករណីឃាតកម្មលើលោក អ៊ឹង ម៉េងជឺ ។ លោកចាន់ សុវេត បន្ថែមថាជនដៃដល់ដែលបានប្រព្រឹត្តលើលោក ជា វិជ្ជា មិនមែនជាមនុស្សធម្មតាឡើយ «ជនដែលបានប្រព្រឹត្តិអំពើដៃដល់មកលើគាត់ ខ្ញុំគិតថាវាមិនមែនជារឿងមនុស្សសាមញ្ញដែលត្រូវធ្វើទេ គឺអាចអ្នកដែលមានអំណាច អ្នកដែលមានផលប្រយោជន៍អីអ៊ីចឹងជាដើម ជាអ្នកប្រព្រឹត្តក្នុងការជួលឃាតក ឬក៏ប្រព្រឹត្តអំពើណាផ្សេងទៀតដែលយើងមិនដឹងច្បាស់ ព្រោះអានេះជានីតិវិធីនៃការស៊ើបអង្កេត ។ ខ្ញុំគិតថា រដ្ឋាភិបាលបើសិនជាគាត់បើកការស៊ើបអង្កេត លើករណីលោក ម៉េងជឺ នេះឲ្យដូចករណីលោក ជា វិជ្ជា ខ្ញុំគិតថាឃាតកមិនអាកគេចផុតទេបាទ» ។
លោក ចាន់ សុវេត យល់ថា រដ្ឋាភិបាលជាអ្នកដើរតួនាទីសំខាន់ក្នុងការរកយុត្តិធម៌សង្គម ហើយដើម្បីធានាបាននូវយុត្តិធម៌សង្គមនេះ លុះណាតែមនុស្សគ្រប់គ្នាមានឆន្ទៈទាំងអស់គ្នា ។ លោកថា នៅពេលណាមនុស្សអនុវត្តទាំងអស់គ្នា នោះអំពើល្មើសទាំងឡាយនឹងត្រូវបានកាត់បន្ថយ ។
ប្រធានគ្រប់គ្រងបចេ្ចកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត យល់ថាមានករណីខ្លះសមត្ថកិច្ចមានឆន្ទៈនឹងធ្វើ ប៉ុន្តែមិនអាចធ្វើបានហើយករណីមួយចំនួនទៀត សមត្ថកិច្ចមិនមានឆន្ទៈនឹងធ្វើតែម្ដង ។ ទាក់ទងនឹងករណីឃាតកម្មលើលោក ជា វិជ្ជា លោក អំ សំអាតយល់ថា ជារឿងនយោបាយព្រោះលោក ជា វិជ្ជា ជាអ្នកដឹកនាំដ៏សំខាន់ដែលបានជួយដល់កម្មករ ហើយចលនារបស់លោកកើតចេញមកពីគណបក្សប្រឆាំង ដូច្នេះហើយទើបជាហេតុនាំឲ្យមានឧបសគ្គក្នុងការស្រាវជ្រាវរកជនដៃដល់ «យើងដឹងហើយថា បើសិនជាករណីដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយ គឺសមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតែម្ដង ប៉ុន្តែបើពាក់ព័ន្ធរឿងនយោបាយ នឹងពិបាកក្នុងការស្វែងរកជនដៃដលល់» ។
លោក អំ សំអាត បន្ថែមថាមកដល់ពេលនេះក្ដីសង្ឃឹមក្នុងការរកយុត្តិធម៌ជូនលោក ជា វិជ្ជា ហាក់នៅឆ្ងាយនៅឡើយ ។ លោកថា ដើម្បីកុំឲ្យមានការរិះគន់ និងមានបញ្ហានិទណ្ឌភាពបន្តទៀត រដ្ឋាភិបាលគួរតែខិតខំស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោស ។ លោក អំ សំអាត យល់ថាអាជ្ញាធរកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ការលើរឿងនេះ ។
ផ្អែកលើមតិយោបល់របស់មន្ត្រីអង្គការសង្គមស៊ីវិលទាំងពីរឃើញថា ការរកយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ហាក់មានសង្ឃឹមតិចតួចណាស់ ព្រោះរឿងរ៉ាវរបស់លោកពាក់ព័ន្ធនឹងនយោបាយ ។ ចំណែកឯក្រុមអ្នកវិភាគតាមតុកាហ្វេយល់ថា គេអាចរកយុត្តិធម៌ឲ្យលោក ជា វិជ្ជា បានបើសិនជាការដឹកនាំសង្គមមានការផ្លាស់ប្ដូរ ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
តើយុត្តិធម៌សម្រាប់ ជា វិជ្ជា នៅឯណា? សំនួរនេះគួរតែសួរទៅ ហុក ឡង់ឌី
តើយុត្តិធម៌សម្រាប់ ជា វិជ្ជា នៅឯណា? សំនួរនេះមានតែ ហុក ឡង់ឌី ដែលអាចបកស្រាយឲ្សបាន ហាស់! ហា!!
លោកខាងលើគិតដូចខ្ញុំដែរ។ ឃាតុកពិតខ្ញុំគិតថាបានត្រូវគេសម្លាប់បំបិទមាត់បំបិទភស្តុតាង
បាត់អស់ហើយ។ ខ្ញុំគិតថាមានតែលោកហុកឡង់ឌីឬលោកហេងពៅទេដឹង?
ព្រោះជាជនផ្សំគំនិត។ ចាំទាល់តែយូណស់ទើបហៅថាប្រទេសនិតិរដ្ឋ!
មានតែជនអវិជ្ជាទេដែលជឿតាម។ ពួកបរទេសមុននឹងវាចូលមកស្រុកខ្មែរវាចេះណាស់
វាសិក្សាអំពីនិន្នាការ និងស្ថានភាពសង្គមបានដឹងយ៉ាងច្បាស់កុំថាពួកវាល្ងង់។ នៅចំពោះមុខ
ពួកវាងក់ក្បាលនិងធ្វើជាជឿ ប៉ុន្តែនៅពីក្រោយវាថាខ្មែរល្ងង់ណាស់ ចឹងបានចេះតែក្រទៅៗ
ជំពាក់លុយគេកាន់តែច្រើន ក្នុងប្រទេសដីធ្លី ស្ថាបន័ ភាគច្រើនបានត្រូវវិនិយោគឲ្យ
គេរាប់សិបឆ្នាំ កូនខ្មែរអត់ក្លាយជាខ្ញុំគេដោយស្វ័យប្រវត្តិ ។
លោកខាងលើគិតដូចខ្ញុំដែរ។ ឃាតុកពិតខ្ញុំគិតថាបានត្រូវគេសម្លាប់បំបិទមាត់បំបិទភស្តុតាង
បាត់អស់ហើយ។ ខ្ញុំគិតថាមានតែលោកហុកឡង់ឌីឬលោកហេងពៅទេដឹង?
ព្រោះជាជនផ្សំគំនិត។ ចាំទាល់តែយូណស់ទើបហៅថាប្រទេសនិតិរដ្ឋ!
មានតែជនអវិជ្ជាទេដែលជឿតាម។ ពួកបរទេសមុននឹងវាចូលមកស្រុកខ្មែរវាចេះណាស់
វាសិក្សាអំពីនិន្នាការ និងស្ថានភាពសង្គមបានដឹងយ៉ាងច្បាស់កុំថាពួកវាល្ងង់។ នៅចំពោះមុខ
ពួកវាងក់ក្បាលនិងធ្វើជាជឿ ប៉ុន្តែនៅពីក្រោយវាថាខ្មែរល្ងង់ណាស់ ចឹងបានចេះតែក្រទៅៗ
ជំពាក់លុយគេកាន់តែច្រើន ក្នុងប្រទេសដីធ្លី ស្ថាបន័ ភាគច្រើនបានត្រូវវិនិយោគឲ្យ
គេរាប់សិបឆ្នាំ កូនខ្មែរអត់ ដីធ្លីធ្វើស្រែចំការ និងស្ថាបន័បំរើការងា ក្លាយជាខ្ញុំគេដោយស្វ័យប្រវត្តិ ។
ហុក ឡង់ឌី ងាប់របៀងចឹង ចាំមើលអាខ្វាក់វាងាប់របៀបណា