ដោយ ទីន ហ្សាការីយ៉ា
2014-12-08
RFA
ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានឯកភាពគ្នាទាំងស្រុង ហើយនិងដោះស្រាយចំណុចដែលខ្វែងគំនិតគ្នានៃសេចក្ដីស្នើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ឲ្យដឹងនៅថ្ងៃទី៨ ធ្នូ ថា នៅរសៀលថ្ងៃនេះ តំណាងគណបក្សទាំងពីរបានឯកភាពលើការរៀបចំក្របខ័ណ្ឌនៃអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានតាមខែត្រកំណត់ដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យចេញដោយរដ្ឋាភិបាល កំណត់អំពីរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រាន់តែជាទម្រង់ទេ តែរាល់ខ្លឹមសារដែលចែងក្នុងអនុក្រឹត្យនោះទាល់តែមានសំណើពីប្រធាន គ.ជ.ប ដែលមានការអនុម័តពីសមាជិក គ.ជ.ប សំឡេងភាគច្រើនដាច់ខាត។
លោក គួយ ប៊ុនរឿន បន្ថែមថា ក្រោយពីបញ្ចប់លើការពិភាក្សាសេចក្ដីព្រាងច្បាប់បង្កើត គ.ជ.ប ថ្មីនេះ គឺគណបក្សទាំងពីរបានពិភាក្សាគ្នាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលមានចំនួន ១២ជំពូក។ លោកបញ្ជាក់ថា ការពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នាក្នុងមួយសប្ដាហ៍ពីរថ្ងៃ គឺនៅរៀងរាល់នៅថ្ងៃស្រុក និងថ្ងៃច័ន្ទ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ យោងលើស្មារតីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សទាំងពីរ គឺលោក សម រង្ស៊ី និងលោក ហ៊ុន សែន ដែលបានជួបគ្នាកាលពីថ្ងៃទី២៨ វិច្ឆិកា ហើយចង់ធ្វើសេចក្ដីព្រាងច្បាប់នេះឲ្យរួចរាល់ចប់សព្វគ្រប់ជាមួយគ្នាយ៉ាងយូរនៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបក្សប្រឆាំងទៅសួរសុខទុក្ខសកម្មជនជាប់ឃុំនៅព្រៃស
- តុលាការសម្រេចបន្តឃុំខ្លួនឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់
- សង្គមស៊ីវិលរិះគន់តុលាការខេត្តក្រចេះដោះលែងជនជាប់ចោទសម្លាប់អ្នកកាសែត
- សមាជិកក្រុមប្រឹក្សាស្រុកកែវសីមាទាំងពីរបក្សចោទគ្នាទៅវិញទៅមកថារំលោភបទបញ្ជាផ្ទៃក្នុង
- លោក កឹម សុខា ត្រៀមយកបញ្ហាដីតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុដាក់ជូនរដ្ឋសភាពិនិត្យ
- ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ប្រកាសសុំទោសស្នងការក្រុងលោក ជួន សុវណ្ណ
- លោក មាជ សុវណ្ណារ៉ា ប្រកាសធ្វើកូដកម្មដោយអត់អាហារក្នុងពន្ធនាគារ
- ប្អូនស្រីបង្កើតរបស់នាយករដ្ឋមន្ត្រីលាលែងពីតំណែងជារដ្ឋលេខាធិការជាផ្លូវការ
- លោក ហ៊ុន សែន ថាអ្នកនយោបាយគួរតែយកវប្បធម៌សន្ទនាជាជាងការរិះគន់គ្នា