ព្រះមហាក្សត្រយាងចូលរួមសន្និសីទព្រះពុទ្ធសាសនានៅជប៉ុន

មន្ត្រី​រាជ​ការ និង​ព្រះ​រាជ​វង្ស ចូល​រួម​ជូន​ព្រះ​រាជ​ដំណើរ​ព្រះ​អង្គ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

មន្ត្រី​រាជ​ការ និង​ព្រះ​រាជ​វង្ស ចូល​រួម​ជូន​ព្រះ​រាជ​ដំណើរ​ព្រះ​អង្គ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ម៉ៃ រីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ​ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ព្រឹក​​ថ្ងៃ​ចន្ទ បានយាង​ទៅ​ចូលរួមសន្និសីទ​កំពូល ព្រះពុទ្ធ​សាសនា​ពិភពលោកលើកទី ៦ ដែល​នឹង​ប្រារព​ធ្វើ​ឡើង​​រយៈពេល​ពីរថ្ងៃ គឺ ថ្ងៃ​ទី​ ៨-​៩ ខែ ធ្នូ ឆ្នាំ ២០១៤​ នេះ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។

ការ​យាង​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ជប៉ុន នៃអង្គព្រះមហាក្ស​ត្រ​ខ្មែរ ដែលអមព្រះ​រាជដំណើរ​ដោយ លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ និង​ព្រះអង្គ​ម្ចាស់ក្សត្រី បុប្ជា ទេវី នាពេល​នេះ ត្រូវបាន​ធ្វើ​ឡើង​ តាម​ការ​អញ្ជើញ​របស់​សម្តេច​សង្ឃនៃប្រទេស​ជប៉ុន។

លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ ព្រះរាជ​លេខាធិការដ្ឋាន​សម្តេច​ព្រះមាតា​ បានប្រាប់​ឲ្យ​ដឹងកាលពី​ម្សិល​មិញ​​ថា​ ក្នុង​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ ទៅ​កាន់​ប្រទេសជប៉ុន​ ដើម្បី​ចូល​រួម​កិច្ចប្រជុំកំពូល​ព្រះ​ពុទ្ធសាសនា​ពិភពលោក​លើក​ទី​៦​នេះ ព្រះ​អង្គក៏បាន​​នាំ​យកនូវ​របាំព្រះរាជទ្រព្យ​របស់​កម្ពុជាទៅសំដែង​នៅ​ក្នុង​ប្រទេស​​ជប៉ុន​​ផងដែរ៕

What Next?

Recent Articles

One Response to "ព្រះមហាក្សត្រយាងចូលរួមសន្និសីទព្រះពុទ្ធសាសនានៅជប៉ុន"

  1. Judge says:

    អស់លោក លោកស្រី

    កាលៈទេសៈ បច្ចុប្បន្ន ព្រះមហាក្សត្រ អាច បំពេញ កាតព្វកិច្ច ជូនជាតិ បានច្រេីនណាស់ ដោយ យក សង្គមសីុវិល ជាទីប្រឹក្សា ទាំងថ្នាក់ជាតិ និង អន្តរជាតិ ដេីម្បីឆ្លេីយតប ទៅនឹង កាតព្វកិច្ច តំរូវ និង ទទួលបន្ទុក ក្នុង រដ្ឋធម្មនុញ្ញ កម្ពុជា។
    សូមអរគុណ។
    សំនៀង