ដោយ៖ ពៅ មេត្តា
ថ្ងៃអង្គារ ទី9 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សមត្ថកិច្ចដែលរារាំងក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្ស នៅផ្លូវជាតិលេខ៥ (រូបថតពីបណ្តាញព្រះសង្ឃឯករាជ្យ)
សមត្ថកិច្ចខណ្ឌរារាំងក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្ស ដែលមានអ្នកចូលរួមជាង១០០អង្គនាក់ហែតាមផ្លូវជាតិលេខ៥នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងខណ្ឌព្រែកព្នៅ ដោយមិនទាន់បញ្ជាក់ពីមូលហេតុ ។
មន្ត្រីទំនាក់ទំនងព័ត៌មានរបស់ក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ៥ ព្រះតេជគុណ ចាន់ សាញ់ មានថេរដីកាថាសមត្ថកិច្ចនៅខណ្ឌព្រែកព្នៅ បានរារាំងក្បួនធម្មយាត្រានៅម៉ោង៨ព្រឹក ដោយមិនបញ្ជាក់មូលហេតុ ។ ព្រះតេជគុណបន្តថា រហូតដល់ម៉ោង៩ព្រឹកដដែលនេះសមត្ថកិច្ចនៅមិនទាន់អនុញ្ញាតឲ្យក្បួនបន្តដំណើរទេ ។
ក្បួនដង្ហែដែលរៀបចំដោយអង្គការសង្គមស៊ីវិលក្នុងស្រុកជាង២០០ បានកំពុងធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗចំនួន៦ ចូលមករាជធានីភ្នំពេញ ហើយតាមគម្រោងជួបជុំគ្នាត្រឹមថ្ងៃទី១០ ខែធ្នូ ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
បិទសិទ្វជាប្រទេសកុម្មនិសទៅទៀតគ្រាន់តែហែរក្បួនធម្មយាត្រាសោះ
ឬមួយខ្លាចប៉ះពាល់អំណាច់របស់ពួកផ្តាច់ការសព្វថ្ងៃ។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងជាន់ឈ្លីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
សំដែងមតិដោយសន្តិវិធី ហេតុអ្វីត្រូវរារាំង?
មិនសម មកធ្វើដូច្នេះសោះ ! ( ខ្លាចមិនបានជាប់ឈ្មោះអាក្រក់ តទៅទៀត ឬ ? )
មនុស្សមានខ្លួន ទើបប្រឹងទៅ
people can’t understand ‘what wrong with the authority? who order to stop the march? this is criminal against the humane right all the world .this is the communist state.GOD bless all cambodian people’