ព្រឹត្តិការណ៍​នយោបាយ​និង​សង្គម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៤

ដោយ យាង សុជាមេត្តា
2015-01-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បណ្ដេញ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០
កម្លាំង​ចម្រុះ​ដែល​មាន​ចង​កន្សែង​ក្រហម​នៅ​នឹង​ដៃ បណ្ដេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។ RFA/Vann Vichar

ឆ្នាំ​ចាស់​ឆ្នាំ​២០១៤ ទើប​បាន​បិទ​បញ្ចប់​ទំព័រ​របស់​ខ្លួន។ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៤ ជា​ឆ្នាំ​មួយ​ដែល​មាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​សំខាន់ៗ​ជាច្រើន​បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ តើ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៤ មាន​អ្វី​ខ្លះ?

ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤ រួម​មាន ការ​បិទ​ខ្ទប់​ទីលាន​ប្រជាធិបតេយ្យ ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ការ​ធ្វើ​សមាជ​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដើរ​ចូល​សភា​របស់​បក្ស​សង្គ្រោះ​ជាតិ ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋសភា ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ការ​បង្កើត​បណ្ដាញ​សង្គម ដែល​អាច​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​គណបក្ស​នយោបាយ​ថ្មី​មួយ​ក្នុង​ពេល​ខាង​មុខ។

បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ក្រុម​កម្មករ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន និង​លើ​ផ្លូវ​វ៉េងស្រេង ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​បាត់​បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​មករា កង​សន្តិសុខ និង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ការ​បំបែក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា នឹង​មាន​ការ​ហាម​ឃាត់​ដោយ​គ្មាន​កំណត់​ទៅ​លើ​បាតុកម្ម ការ​ជួប​ជុំ ឬ​ការ​ដើរ​ក្បួន រហូត​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ ត្រូវ​បាន​ស្ដារ​ឡើង​វិញ។ ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ចាប់​ពី​ពេល​នោះ​មក។

ព្រម​ជាមួយ​គ្នា​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​ចូល​តុលាការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​នៃ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា តំណាង​រាស្ត្រ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្នុង​ពេល​ទាមទារ​នោះ ពួក​គេ​បាន​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​បាន​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង​ខាង។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ និង​សកម្មជន​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

យ៉ាង​ណា​ក៏ដោយ តំណាង​រាស្ត្រ និង​សកម្មជន​ទាំងអស់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ភ្លាមៗ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​នយោបាយ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ការ​ព្រមព្រៀង​ដែល​បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ដើរ​ចូល​សភា។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ក្នុង​ខែ​កក្កដា ដដែល​នោះ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​ខ្លួន នៅ​មុខ​វត្ត​បទុមវតី ដើម្បី​សុំ​យោបល់​ពី​អ្នក​គាំទ្រ​របស់​ខ្លួន មុន​នឹង​ដើរ​ចូល​សភា។

បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ចូល​ប្រជុំ​សភា​លើក​ដំបូង​ដូច​ការ​គ្រោង​ទុក។ ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​នេះ បាន​ធ្វើ​ឲ្យ​សភា​ដែល​បក្ស​ប្រឆាំង​ចោទ​ថា ជា​សភា​ឯក​បក្ស ឬ​សភា​មិន​គ្រប់​ទឹក​នោះ ទៅ​ជា​សភា​ពហុ​បក្ស ឬ​សភា​គ្រប់​ទឹក​វិញ។

ក្រោយ​ពី​មាន​ការ​ព្រមព្រៀង​នយោបាយ និង​ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ បន្ត​ការ​ចរចា​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ សព្វថ្ងៃ ភាគី​ទាំង​ពីរ​កំពុង​បន្ត​ចរចា​លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត។

លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋសភា ហើយ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ភាគ​តិច​នេះ ដោយ​លោក​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី។

បើ​ទោះ​ជា​មាន​ដំណោះស្រាយ​នយោបាយ ហើយ​គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ការងារ​ចរចា​ជាមួយ​គ្នា​ក្តី រហូត​មក​ទល់​ពេល​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១​នាក់ កំពុង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​ឡើយ ក្នុង​នោះ ៥​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​រួម​មាន​ទាំង លោក មាជ សុវណ្ណារ៉ា ផង។ ក្រៅ​ពី​នេះ ពលរដ្ឋ​សហគមន៍​បឹងកក់ ចំនួន ១១​នាក់ ព្រម​ទាំង​ព្រះសង្ឃ ៣​អង្គ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាត់​ទោស​ជាប់​ពន្ធនាគារ។

ទាក់ទង​នឹង​រឿង​នយោបាយ​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​កំពុង​ចាប់​អារម្មណ៍​អំពី​ការ​បង្កើត​បណ្ដាញ​សង្គម​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ។ បណ្ដាញ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្គម ក្នុង​បំណង​ប្រមូល​ផ្តុំ​អ្នក​តស៊ូ​មតិ ប្រជាពលរដ្ឋ ឲ្យ​មាន​សំឡេង​ខ្លាំង ដើម្បី​ជួយ​ជ្រោមជ្រែង​ផ្នែក​កម្មវិធី​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ទៅ​ឲ្យ​គណបក្ស​នយោបាយ។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​មួយ​ចំនួន​សង្ស័យ​ថា បណ្ដាញ​សង្គម​មួយ​នេះ​អាច​ប្លែង​ខ្លួន​ទៅ​ជា​គណបក្ស​នយោបាយ​ថ្មី​មួយ​ក្នុង​ពេល​ខាង​មុខ។

ងាក​មក​មើល​ព្រឹត្តិការណ៍​សង្គម​វិញ​ម្តង។ ព្រឹត្តិការណ៍​សង្គម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ការ​បង្ក្រាប​របស់​កងទ័ព​ឆត្រ​យោង​៩១១ ទៅ​លើ​បាតុករ ព្រះសង្ឃ នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន និង​ការ​បាញ់​សម្លាប់​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​ពេល​ពួក​គេ​ចូលរួម​ទាមទារ​ឲ្យ​រោងចក្រ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។ ការ​បង្ក្រាប​នោះ បាន​ធ្វើ​ឲ្យ​កម្មករ ៥​នាក់​ស្លាប់ ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​មនុស្ស ២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ក៏​មាន លោក វន់ ពៅ ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ឋិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ កាល​ពី​ចុង​ខែ​ឧសភា។

ទាក់ទង​នឹង​រឿង​ទាមទារ​ប្រាក់​ខែ​កម្មករ ១៦០​ដុល្លារ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ចំនួន ១២៨​ដុល្លារ នៅ​ឆ្នាំ​២០១៥។ ទោះ​យ៉ាង​ណា ខាង​សហជីព​តំណាង​ឲ្យ​កម្មករ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ចំនួន​នេះ​នៅ​តែ​តិចតួច​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​កម្មករ​បាន​សមរម្យ​នោះ​ឡើយ។

ក្រៅ​ពី​បញ្ហា​កម្មករ បញ្ហា​ជម្លោះ​ដីធ្លី​ក៏​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ពេញ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ ដោយ​មិន​មាន​ទំនុក​ចិត្ត​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ជាពិសេស​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​មិន​ទទួល​បាន​ញត្តិ​ទាមទារ​របស់​ពលរដ្ឋ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ​ជា​ហូរហែ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល។ រហូត​មក​ទល់​ចុង​ឆ្នាំ​២០១៤ ពលរដ្ឋ​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយ​ពី​មាន​ការ​សន្យា​ថា អាជ្ញាធរ​នឹង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួក​គេ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត កំពុង​ស្នាក់​នៅ​ក្នុង​វត្ត ដើម្បី​បន្ត​ការ​ទាមទារ​នៅ​ឡើយ។

ទាក់ទង​បញ្ហា​ដីធ្លី​នេះ​ដែរ កាល​ពី​ខែ​តុលា មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ (The Hague) ដើម្បី​ស្នើ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន​នៅ​កម្ពុជា។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ខែ​ធ្នូ អង្គការ​អន្តរជាតិ​ចំនួន​៤០ ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​នានា​ដែល​បាន​ផ្ញើ​ទៅ​កាន់​តុលាការ ដែល​ចោទ​ប្រកាន់​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

នៅ​ក្នុង​បណ្ដឹង​ទៅ​កាន់​តុលាការ លោក រ៉ូជើរ បញ្ជាក់​ថា ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លង​ទៅ ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះពាល់​បង្ហាញ​ថា ពលរដ្ឋ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ ៦% នៃ​ពលរដ្ឋ​សរុប​ដែល​រងគ្រោះ​ពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា ក្នុង​នោះ​មាន​ចំនួន ១៤​ម៉ឺន ៥​ពាន់​នាក់ ត្រូវ​បណ្ដេញ​ដោយ​បង្ខំ​ចេញ​ពី​រាជធានី​ភ្នំពេញ។

រឿងរ៉ាវ​ដីធ្លី​នេះ​ដែរ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ការ​តវ៉ា​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា ក្រោយ​ពី​ខ្លោងទ្វារ​ធំ​ចូល​កាន់​អគារ​នៃ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​ក្រុមហ៊ុន ណាហ្គាវើល (Naga World) វាយ​កម្ទេច។ ពួក​គេ​សង្ស័យ​ថា រដ្ឋាភិបាល​លក់​ដី​នៃ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន ណាហ្គាវើល។ យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​បាន​អះអាង​រួច​ហើយ​ថា មិន​មាន​ការ​លក់​ដូរ ឬ​ដោះ​ដូរ​ដី​នៃ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​នោះ​ឡើយ។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែរ ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​នោះ​មាន​ដូចជា ការ​ធ្វើ​បាតុកម្ម​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម។ ការ​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ស្ដីពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី មក​កម្ពុជា ព្រម​ទាំង​ការ​រត់​គេច​ខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម មក​កម្ពុជា ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

10 Responses to "ព្រឹត្តិការណ៍​នយោបាយ​និង​សង្គម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៤"

  1. សែនសែន says:

    មើលចុះៗ គណបក្សប្រជាជន បង្កើតពួកបនយូកូមអនាធិបតេយ្យ
    ដើរវាយដំប្រជាជននិងលោកសង្ឃ ដើម្បីប្រល័យពូជសាសន៍អ្នកស្នេហាជាតិខ្មែរ ។

  2. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ពួកអាឆ្កែក្បត់ជាតិខ្ញុំកញ្ជះដាច់ថ្លៃរបស់អាឆ្កែកញ្ចាស់ ហ៊ុន សែន ក្បត់ជាតិខ្មែរ ធ្វើឆ្កែបំរើដុល្លានិងយួនហាណូយ ។

  3. ?? says:

    HUN SEN policy or trick was not deference from his master.the Viet they used Cambodian to killed Cambodian .their slavery using the state monies buying some Cambodian to kill each other. that was the sanity of evil in and among this poor nation. Mr HUN SEN did a lot of trick he hoped no any bodies will see how he play it. but sadly the only person can not finger it out was some poor Cambodian. for some Cambodian and the world leaders they can see his trick openly whit no thought about it. we did not need to used rocket cinematic to fine out those corruption . and all so the bad trick of this kind of leaders. most of the time the uneducated leader like this all way taking military as his main protection to stay in powers. as I all way said you can run but you can’t hiding. the question is how can he hiding in the open field . now HUN SEN really hated democracy because it is in open field. unlike communist whit the close door no one can see inside. I knew for along time ago that the way of our country future is depending on all Cambodian come together to save this nation on time, I mean on time????????????????the policy of this Viet nation was going too deep in our society unless our nation waking up on time. please writing my word down of my prediction for our nation to keep watching what will going on. in the next teen years if the SDACH PEAL still in powers our nation will be out of the world community. no more Cambodian nation in the world that the last life of this nation. I’m not trying to scare our Cambodian but……..it’s time for me to saying it to preventing of what going to happen as my prediction………………….peace for all Cambodian who love this nation

  4. បរិមី ព្រះវិហារ says:

    ប្រាប់ហើយប្រាប់ទៀតថា” ចាប់កពោះ ចាប់ឱយជាប់ ក្រែងក្រឡះខាំឯប្រាណ” នេះជាពាក្យបុរាណកាល! ការបង្កើតជម្ងឺសង្សយ័គ្រប់រឿងនិងធ្វើឱយមនុស្សលែងទុកចិត្តគ្នានិងនាំឱយវិនាសសង្គមដូចសម័យប៉ុល ពត មិនខាន កូនឪពុកម្តាយលែងទុកចិត្តគ្នា មានការសង្ស័យថាខ្លាចខែ្សរយះអង្គការ។ រីឯបច្ចុប្បន្ននេះក្រុមCNRP ប្រឹងប្រែងធ្វើឱយសង្គមបែកបាក់ មើលឃើញអ្វីៗជាស្នាដៃ និងសមិទិ្ធផលរបស់គណបក្សប្រជាជនសុទ្ធតែខ្មៅងងឹតទាំងស្រុង និងធ្វើឱយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជន និងមន្រី្តគណបក្សប្រជាជនសុទ្ធតែក្បត់ជាតិ បំផ្លាញជាតិ និងសុទ្ធជាអំពើអាក្រក់ ពុករលួយ យង់ឃ្នងទាំងអស់ ព្រោះនេះវាជាចំនុចងាយបញ្ឆេះកំហឹងវណ្ណះ ហើយលទ្ធផលកើតចេញពីទស្សនះបែបនេះ នឹងត្រូវបំផ្លាញកំទេចចោលរាល់ស្នាដៃ និងសមិទិ្ធផលរបស់CPP ចោលទាំងស្រុង ដោយរួមទាំងមនុស្សផង នេះហើយជាសោកវិនាសកម្មចុងក្រោយ ប្រសិនCNRP មានឱកាសដឹកនាំប្រទេសនោះ!!

  5. love khmer says:

    ពួកអាឆ្កែ
    ខ្ញុំកញ្ជះដាច់ថ្លៃរបស់អាឆ្កែកញ្ចាស់ ហ៊ុន សែន
    សុទ្ធតែក្បត់ជាតិ បំផ្លាញជាតិ
    អណាគតកូនចៅពួកអែង ក៏ជាខ្ញុំកញ្ជះដាច់ថ្លៃរបស់កូន ហ៊ុន សែនដែរ
    ជាពួកយង់ឃ្នងទាំងអស់

  6. Sok sereyboth says:

    ពិតជាត្រឹមត្រូវណាស់ ក្រុមអ្នកដឹកនាំឬក្បាលម៉ាស៊ីនរបស់របស់ហ៊ុនសែនគឺសុទ្ទតែក្បត់ជាតិ បើមិនក្បត់ជាតិនិងប្រជាជនទេ ពួកវាមិនហ៊ានលក់ទ្រព្យសម្បត្តិៈជាតិទេ មិនត្រឹមតែដីទំនេរដែលជារបស់ជាតិខ្មែរទាំងមូលទេ ទោះបីដីស្រែចំការដែលជាកម្មសិទ្ទរបស៉ប្រជាជនក៏ពួកអាក្បត់ជាតិទាំងនោះឆក់ប្លន់ហើយលក់ឪ្យនាយទុនដែរ ហ្នឹងមិនមែនក្បត់ជាតិហ្អី ?

  7. La justice says:

    Who killed workers; and who is responsible for the crime? Are they arrested?

  8. CountryStudent says:

    Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
    I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?

  9. Anonymous says:

    រឿង ជំពាក់បំណុលបរទេស ជិត 7000 លានដុល្លារ ទុកអោយ ម្សៀ បរមីព្រះវិហារ ជាអ្នកចេញសង !

    ទឹកដី ព្រៃឈើ សម្បត្តិទ្រព្យធម្មជាតិ រលាយ ស្ទើរ ទាំងស្រុង ( ត្រូវជនបរទេស យកអស់ !)

    តើ ម្សៀ បរមីព្រះវិហារ ខ្វាក់ភ្នែក ឬ បានជា និយាយគ្មានដឹងអី សោះ ? !

  10. CountryStudent says:

    CPP forces are also Cambodian; they are suppose to be the national forces serving the nation, they also love country, many of them are await for the time come to overthrown Hun Sen, when they understand the facts about the dangerous of the nation and stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator), they will turn again Hun Sen for sure; don’t under estimate them. Obliviously, Hun Sen lost election at his military base in Kg. Speu

    CNRP need to develop strategy to in-light the people of all sector , focus more on police and military about stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator) and turn to serve the nation for the better future of your children, and your family