ដោយ៖ ញឹម សុខន
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
ពិធីបង្សុកូល និងរំឭកខួបមួយឆ្នាំដល់អ្នកស្លាប់ ដោយសារការបង្ក្រាបរបស់សមត្ថកិច្ចនៅផ្លូវវ៉េងស្រេង (រូបថត៖ ញឹម សុខន)
ជនរងគ្រោះដោយការបង្ក្រាបនៅផ្លូវវ៉េងស្រេង នៅថ្ងៃសៅរ៍នេះជួបជុំគ្នានៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ធ្វើពិធីបង្សុកូល និងរំឭកខួបមួយឆ្នាំនៃការបង្ក្រាបលើពួកគេ ដើម្បីជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីពីររូបឲ្យចូលបំភ្លឺ ករណីបង្ក្រាបដោយហិង្សាបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់សិបនាក់ ដែលរហូតមកដល់ពេលនេះមិនទាន់រកអ្នកទទួលខុសត្រូវឃើញ ។
តាមខ្លឹមសារញត្តិរួមគ្នារបស់ជនរងគ្រោះ២៣នាក់ ដែលប្រារព្ធខួប១ឆ្នាំនៃការបង្ក្រាបដោយហិង្សា លើបាតុករកម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង សរសេរថា ពួកគេទទូចឲ្យប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន កោះហៅរដ្ឋមន្ត្រីពីររូប គឺលោក ស ខេង និងលោក ទៀ បាញ់ ឲ្យចូលបំភ្លឺដើម្បីសាកសួរករណីបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេងកាលពី១ឆ្នាំកន្លងទៅ ដែលមកដល់ពេលនេះនៅមិនទាន់រកមុខអ្នកទទួលខុសត្រូវឃើញ ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កងទ័ពឆ័ត្រយោង៩១១ បានបាញ់បង្ក្រាបទៅលើក្រុមកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែ បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់នៅនឹងកន្លែង ម្នាក់បាត់ខ្លួន និងជិត៤០នាក់រងរបួស ។ ម្នាក់ក្នុងចំណោមអ្នករងរបួសបានស្លាប់ នៅប៉ុន្មានខែក្រោយមក ចំណែកអ្នកផ្សេងទៀតត្រូវពិការមួយជីវិត ៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?