ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
(រូបថត៖ ជន ស្រីណុច)
កម្មករ ព្រះសង្ឃ អ្នកមានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃសៅរ៍នេះ ធ្វើពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង កាលពីមួយឆ្នាំកន្លងទៅ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវ និងរកយុត្តិធម៌ជូនអ្នកស្លាប់ ។
ក្រុមអ្នកចូលរួមក្នុងពិធីបង្សុកូល ដែលមានគ្នាជាង៣០០នាក់ ដៃកាន់ផ្កាឈូក និងធូបទាន លើក្បាលមានពាក់បូពណ៌ខ្មៅ ចំណែកឯព្រះសង្ឃសូត្រធម៌ទ្រហឹង តាមបណ្ដោយផ្លូវវ៉េងស្រេង ជិតសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលស្លាប់ដោយការបង្ក្រាបកាលពី១ឆ្នាំកន្លងទៅ ។
អ្នកចូលរួមក្នុងពិធីនេះបានប្រើពាក្យស្លោកថា “ថ្ងៃ៣ មករា ១៦០ដុល្លារ ប្រហាររាស្ត្រខ្មែរ” ។
តាមគម្រោងក្រោយពិធីបង្សុកូលនេះ ជនរងគ្រោះ២៣នាក់ នឹងធ្វើសន្និសីទកាសែតដើម្បីជំរុញឲ្យរដ្ឋាភិបាលរកខ្លួនអ្នកទទួលខុសត្រូវលើការបង្ក្រាបនោះ មកផ្ដន្ទាទោសតាមច្បាប់ ។ នៅក្នុងពិធីបង្សុកូលនាព្រឹកនេះដែរ មានរថយន្តយោធាជាច្រើនគ្រឿង ដឹកកងកម្លាំងប្រដាប់អាវុធ បើកបរចុះឡើងនៅជិតៗនោះ ជាមួយគ្នាក៏មានការដាក់ពង្រាយកម្លាំងប្រដាប់អាវុធ ប្រវែងប្រហែល១០០ម៉ែត្រ សងខាងថ្នល់ កន្លែងធ្វើពិធីបង្សុកូលនោះ ។ ចំណែកឯនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាវិញ មានរថយន្តកងទ័ពបីគ្រឿង ដែលមានកម្លាំងជិតមួយនាក់នៅការពារទីនោះ ។
ក្រុមអ្នកចូលរួមឲ្យដឹងថា ក្រោយពេលបញ្ចប់ពិធីបង្សុកូល និងសន្និសីទកាសែត ពួកគេនឹងហែក្បួនទៅបុរីកីឡា ដើម្បីជួបជុំគ្នានៅទីនោះ ហើយហែញត្តិទៅដាក់នៅរដ្ឋសភាបន្តទៀត៕

កម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយនៅក្បែរកន្លែងធ្វើពិធីបង្សុកូល
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
that will be the history for the young Cambodian. the history of SDACH PEAL in powers no one can forgetting about this. it is good for you Mr HUN SEN at lease your name will be in the history of Cambodian….. peace for all
Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?