​រាជរដ្ឋាភិបាល​ចំអក​ឲ្យ​ចាស់ៗ​អាយុ​៦០​ឆ្នាំ​ឡើង​ឲ្យទៅ​បើក​ប្រាក់ខែ​៤​ម៉ឺន​រៀល​ពី​បក្សប្រឆាំង

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី5 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាពេលកន្លងមក

​ប្រមុខ​រាជរដ្ឋាភិបាលនៅ​ថ្ងៃ​ចន្ទ​នេះ ថ្លែង​សារ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការពី​ការដំឡើង​ប្រាក់ខែ​បន្ថែម​ចាប់ពី​ដើម​ឆ្នាំ​២០១៥​នេះ និង​បាន​ចំអក​ដល់​ចាស់ៗ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ឲ្យទៅ​បើក​ប្រាក់ខែ​៤​ម៉ឺន​រៀលពី​បក្ស​ប្រឆាំង​ ។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​រដ្ឋបាលសាលាខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ លោកនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែងថាមន្ត្រីរាជការ​ថ្នាក់​ក្រោម​ជាតិ នៅ​ទូទាំង​ប្រទេស និង​ត្រូវ​ដំឡើង​ប្រាក់ខែ​បន្ថែមទៀត លើ​ប្រាក់ខែ​ដែល​មាន​ស្រាប់ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៥​នេះ​ទៅ​ ។ ប៉ុន្តែ​លោក​ថា ចាស់​ដែល​មានអាយុ​៦០​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​ទៅ​ទារ​ខ្លួនឯង​ពី​អ្នក​ដែល​បាន​សន្យា​ ។ លោក​មាន​ប្រសាសន៍​ថា «រឿង​ចាស់​ៗ​ ៤០០០០រៀល​សូម​អញ្ជើញទៅទារ​ទៅ ខ្ញុំ​អត់​បាន​សន្យាទេអាហ្នឹង ចាប់ពី​អាយុ​៦០​ទៅ​ទារ​ទៅ អ្នក​ណា​សន្យាទៅ​ទារ​ទៅ ខ្ញុំ​អត់​ដឹង​ទេ ទៅ​ទារទៅ ។ ករុណា​ខ្ញុំ​ចង់​តែ​ប៉ុណ្ណឹងទេ ចង់​ឲ្យ​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ម្នាក់​ឡើង​ដល់​១០០០ដុល្លារ​ឯណោះ ក៏​ប៉ុន្តែ​ស្រុក​យើង​វា​មាន​អ៊ីចឹង គ្រូ​បង្រៀន​របស់​យើង​បាន​ប៉ុណ្ណឹង ទាហាន​បាន​ប៉ុណ្ណឹង​ ប៉ូលីស​បាន​ប៉ុណ្ណឹង​ ប៉ុន្តែ​អ្នក​សន្យា​ដើម្បី​ផល​ប្រយោជន៍​នៃ​សន្លឹក​ឆ្នោត គឺ​ចេះ​តែ​សន្យា បន្ទាប់​ទៅ តើ​គេ​ធ្វើ​បាន​ឬអត់? គឺ​ជា​ចំណោទ​នៅ​បញ្ហា​ ។ អាយុជី​វិត​នៃ​អ្នក​សន្យា​ យ៉ាង​យូរ​៦ខែ ខ្ញុំ​ករុណា​នឹង​ចាត់​ទុក​ថា​ គេ​ត្រូវ​តែ​ដួល​រលំដាច់​ខាត​តែ​ម្តង​​»

​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​ទៅ​គណបក្សប្រឆាំង​ក៏​ដោយ ប៉ុន្តែគោលការណ៍​៧​ចំណុចរបស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក្នុង​អាណត្តិ​ទី​៥​នេះ មាន​ធានា​ពី​ការផ្តល់ប្រាក់​៤​០០០០​រៀល​ក្នុង​១​ខែ ដល់​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ។​

​ក្រៅពី​ឌឺដង​ឲ្យ​បក្សប្រឆាំង លោកនាយក​រដ្ឋមន្ត្រីក៏​បានក្រើនរំឭក​ឲ្យ​មន្ត្រីរាជការ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​គុណភាព​ការងារ​គ្រប់​ស្ថាប័នដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ចាំបាច់ របស់​ពលរដ្ឋ និង​អ្នកវិនិយោគ​គ្រប់​ប្រភេទ​ផងដែរ និង​អំពាវនាវ​ឲ្យ​អ្នកមាន​ធនធាន​ទៅ​វិនិយោគ​នៅ​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី​នេះ ដើម្បី​ទប់ស្កាត់កម្មករ​ចំណាកស្រុក​ ។ លោក​បន្ថែម​ថា «សេវាសាធារណៈ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ទាម​ទារ​ឲ្យ​នូវ​ល្បឿន​លឿន​និង​មាន​គុណភាព តាំងពី​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត​ រឿង​ស្អី​ៗ​ដែល​វា​ជា​ការ​ចង់​បាន​របស់​ប្រជាពល​រដ្ឋ ។ ការ​បញ្ជាក់​ទាន់​ទិន​នឹង​រឿង​នេះ រឿងនោះ ឬ​ការ​សុំ​វិនិយោគ ឬកា​រសុំ​នេះ​សុំ​នោះ ដែល​ជា​ការ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​ត្រូវ​ឆ្លើយ​តប​ក្នុង​ល្បឿន​មួយ​លឿន និង​ប្រកប​ដោយ​គុណភាព​»

​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម សុំ​មិន​អត្ថាធិប្បាយ​តប​ពី​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះ​ទេ ប៉ុន្តែ​លោក​ថា​បក្សប្រឆាំង​មួយ​នេះ នៅ​តែ​ប្រកាន់​គោលការណ៍​នេះ​ដដែល​ ។​

យ៉ាងនេះ​ក្តី​ ខេត្ត​ត្បូងឃ្មុំ​ដែល​ទើប​បំបែក​ចេញពី​ខេត្ត​កំពង់ចាម​នេះ ជា​ខេត្ត​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​សំឡេងឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អាណត្តិ​ទី​៥​នេះ ដោយ​បក្សប្រឆាំង​ទទួលបាន​១០​អាសនៈ គណបក្សកាន់អំណាច​បា​ន​៨​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​១៨​អាសនៈ​ ៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ​ sokhorn@vodhotnews.com

What Next?

Related Articles

18 Responses to "​រាជរដ្ឋាភិបាល​ចំអក​ឲ្យ​ចាស់ៗ​អាយុ​៦០​ឆ្នាំ​ឡើង​ឲ្យទៅ​បើក​ប្រាក់ខែ​៤​ម៉ឺន​រៀល​ពី​បក្សប្រឆាំង"

  1. CountryStudent says:

    Real Khmer Rough is Hun Sen; Communist Khmer Rough Hun Sen against democracy during 1970 and up to now, under Pol Leadership he genocide many democracy people.
    7 January 1979 is the Vietnamese illegally aggressive day of Cambodia after taking part in bringing Cambodia down to weakness and helping Khmer Rough to destroy Cambodia to nearly zero; seeing that opportunity, Vietnam invade and take Cambodia under its control. To fool Cambodian and international community, Vietnam installed Hun Sen as its puppet and tool; through its dog Hun Sen CPP, the Viet colonize Cambodia, dominate Cambodia and take all kind of advantage of Cambodia
    Hun Sen is no body and no credit at all; he just want to hide his true face, manipulate the fact and claim credit as liberator

  2. CountryStudent says:

    CPP forces are also Cambodian; they are suppose to be the national forces serving the nation, they also love country, many of them are await for the time come to overthrown Hun Sen, when they understand the facts about the dangerous of the nation and stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator), they will turn again Hun Sen for sure; don’t under estimate them. Obliviously, Hun Sen lost election at his military base in Kg. Speu

    CNRP need to develop strategy to in-light the people of all sector , focus more on police and military about stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator) and turn to serve the nation for the better future of your children, and your family

  3. CountryStudent says:

    Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
    I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?

  4. Judge says:

    សូមលោកនាយករដ្ឋមន្រ្តី កុំចំអកដល់ អ្នកដទៃ ពិសេសនុស្សចាស់ៗ នោះ។
    ចំអក គឺ ការមេីលងាយ និងប្រកប ដោយជំនោរនៃអំណាចនិយម។ សូមមេត្តាអធ្យាស្រ័យដល់គាត់។
    សំនៀង

  5. Judge says:

    Dear country student,
    The culture of listening to the leader at all cost regardless, it is a strategy of slavery.
    Listening to leaders at all ranking under the name of master, it is a NO question ask. It is a system of control. Similarly, in Khmer Rouge’s Time A do at all cost under the ban of ANGKAR led to destruction of khmer nation. If you continue to observe it, then is nothing new targeting same mission “. CONTROL ” .
    Praise to all khmer attention!!!.
    Samneang

  6. beloved khmers says:

    I really want to say FUCK YOU TO VIETNAM TRAITOR HUN SEN.
    ONLY MOTHER FUCKER WAS A KHMER SOLDIER.
    FUCK U AH KHVAK……..ALL LIFE.

  7. CountryStudent says:

    Thanks judge

  8. CountryStudent says:

    Hi Hun Sen, to against the Khmer Rough does not mean you have to bend your head to be Youn’s puppet and tool, betraying your own nation, putting your country under Vietnam’s colony in exchange for high position and wealth. Cambodian neither want Khmer Rough nor becoming Vietnamese’s slave
    You are lower than one ordinary Vietnamese people; i can not find one Vietnamese individual betrays its country like you , your family relative and group; all of you are traitor; shame on you; you are less than Arch; i am so disrespect of you

  9. Bakan says:

    តើក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីជាង៣អណត្តិកន្លងមក មានសេវាអ្វីខ្លះជួយដល់មនុស្សចាស់? តើលោកបានគិតគូរដល់មនុស្សកំរិតណាហើយ? តើពេលណាលាកចាប់ផ្តើមគិតគូរ? តើលោកមានឆន្ទះធ្វើវាទេ?

  10. វាសនាខ្ញុុំអនាគតខ្ញុំ says:

    សំដាច់ស៍នៅតែស្តាប់មិនយល់ ចាស់ៗ​អាយុ​៦០​ឆ្នាំ​ឡើង​មាន​ប្រាក់ខែ​៤​ម៉ឺន​រៀល​ លុះត្រាតែបក្សប្រឆាំងឈ្នះឆ្នោតនិងដឹកនាំរាជរដ្ឋាភិបាល​ តែឥឡូវសំដាច់ស៍ទេតើ?? ដឹកនាំរដ្ឋាភិបាលនោះ???

  11. ?? says:

    that was an evil word this young evil speaking like a baby . HO… GOD shame on me by hav been born as Cambodian. peace for all

  12. CountryStudent says:

    Just think in simple way, what was so special about Hun Sen ? Was Hun Sen Vietnamese’s father? Was Hun Sen chairman of U.Nat that time? Hun Sen was only individual Khmer Rough commander. The question is why Vietnamese had to spend its ten thousands of solder lives, weapons, and its poor economy in favor of stranger Hun Sen?
    With out Hun Sen, Vietnamese still invade Cambodia because Vietnamese has been well preparing and waiting for the right time and opportunity for many decades to invade Cambodia for easily win and get away from international law
    Vietnamese could win the war that time because it tactically helped Khmer communist to destroy and weaken Cambodia then it invaded
    Luckily, Vietnamese had found the right person and group for its puppet and tool; those were Hun Sen and his group to manipulate Cambodian and international community

  13. ជនជាតិ្មខ្មែរ says:

    មើលងាយមនុស្សចាស់នឹងអាយុខ្លី

  14. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ពូជថោកទាបវានៅតែថោកទាបឈ្លើយរហូត
    គួរឱ្យសោកស្ដាយណាស់ មានខួរក្បាលដូចគេដែរ គេជេរមិនចេះឈឺចុកចាប់ !
    កាន់អំណាចឱ្យប្រជាជនស្រែកជេរជាង៣០ឆ្នាំហើយ នៅអត់ចេះឈឺចុកចាប់មានខួរក្បាលកែចរិកជាមនុស្សទៀត
    ចំជាថោកទាបហួសនិស្ស័យមែន…….!
    ប្រជាជនខ្មែរជេរក្បាលពួកវាទាំងមេទាំងកូនតាំងពីអញមិនទាន់ដឹងក្ដីចេះស្លៀកខោហ្មេះ
    ឥឡូវអញធំដឹងក្ដីចេះចង់ស្រី ចេះលេងអ៊ិនធឺណិត
    ជេរទាំងក្បាលពួកវាហើយ នៅមិនទាន់ភ្ញាក់ក្រោកពីដេកឱ្យគេជេរទៀត ពួកអាឈាមថោក ហ៊ុន សែនបែប ឈ្លើយធ្វើអាក្រក់
    ឱ្យប្រជាជនជេរ រហូតដល់ថ្ងៃងាប់ចុះនរកចូលរណ្ដៅមិនខាន។

  15. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ពូជថោកទាបវានៅតែថោកទាបឈ្លើយរហូត
    គួរឱ្យសោកស្ដាយណាស់ មានខួរក្បាលដូចគេដែរ គេជេរមិនចេះឈឺចុកចាប់ !
    កាន់អំណាចឱ្យប្រជាជនស្រែកជេរជាង៣០ឆ្នាំហើយ នៅអត់ចេះឈឺចុកចាប់មានខួរក្បាលកែចរិកជាមនុស្សទៀត
    ចំជាថោកទាបហួសនិស្ស័យមែន…….!
    ប្រជាជនខ្មែរជេរក្បាលពួកវាទាំងមេទាំងកូនតាំងពីអញមិនទាន់ដឹងក្ដីចេះស្លៀកខោហ្មេះ
    ឥឡូវអញធំដឹងក្ដីចេះចង់ស្រី ចេះលេងអ៊ិនធឺណិត
    ជេរទាំងក្បាលពួកវាហើយ នៅមិនទាន់ភ្ញាក់ក្រោកពីដេកឱ្យគេជេរទៀត ពួកអាឈាមថោក ហ៊ុន សែន បែបឈ្លើយធ្វើអាក្រក់
    ឱ្យប្រជាជនជេរ រហូតដល់ថ្ងៃងាប់ចុះនរកចូលរណ្ដៅមិនខាន ។

  16. ?? says:

    without Mr HUN SEN the whole world will go upside down . he is a GOD of very nation on art from now on we will crawling licking his feet and asking for the world peace for every nation. peace for all Cambdian

  17. Chourn says:

    នាយករដ្ឋមន្ត្រីនិយាយឆ្កួតនិងភ្លីភ្លើអញ្ចឹងបានជាសង្គមខ្មែរគ្មានសីលធម៌អីសោះ។ ទាល់តែរើសអ្នក ដឹកនាំដែលរៀនបានខ្ពស់ទើបធ្វើឲ្យប្រទេសមិនខាតពេលវេលាការអភិវឌ្ឃនិងមានសីលធម៌ដូច ប្រទេសរបស់គេ។

  18. Sok sereyboth says:

    មើលយូរឬទៅហ៊ុនសែនដូចមនុស្សឡប់សតិ និយាយអត់ដិងក្បាលកន្ទុយស្អីទេ និយាយរបៀបឈ្លើយឬមែនទែន ។