ដោយ ម៉ម មុនីរតន៍
2015-01-11
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ មករា ២០១៤។ RFA/Morm Moniroth
ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បញ្ជាក់ជំហរថា វត្តមាននៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងឆាកនយោបាយនៅកម្ពុជា នឹងមិនធ្វើឲ្យប៉ះពាល់ចំពោះប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិទេ។ ជាពិសេសនោះ លោកយល់ឃើញថា ចរន្តនៃការផ្លាស់ប្ដូរនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ នៅតែនាំសំណាងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដដែល។
ការថ្លែងសារនយោបាយដូចនេះរបស់លោក សម រង្ស៊ី បន្ទាប់ពីលោកវិលត្រឡប់ពីបំពេញទស្សនកិច្ចឯកជននៅទ្វីបអឺរ៉ុបវិញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។
លោក សម រង្ស៊ី អះអាងកាលពីព្រឹកថ្ងៃទី១១ មករា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា លោកមិនភិតភ័យចំពោះការវិលចូលឆាកនយោបាយឡើងវិញរបស់សម្ដេចព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះឡើយ។ លោកចាត់ទុកថា នោះគឺជាសិទ្ធិរបស់ព្រះអង្គ។ ម្យ៉ាងទៀតនេះគឺជាចរន្តនយោបាយដែលតែងមានការឡើង និងចុះជាធម្មតា។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលលើកឡើងថា មានការបែកបាក់ផ្ទៃបាក់បក្ស លោក សម រង្ស៊ី និយាយថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងនៅកម្ពុជា និងនៅខាងក្រៅប្រទេសពុំមានការប្រែប្រួលឡើយ។ ផ្ទុយទៅវិញ លោកមានសុឆន្ទៈថា គណបក្សសង្គ្រោះជាតិ គឺជាក្ដីសង្ឃឹមតែមួយគត់នៅកម្ពុជា ដែលនាំមកនូវការផ្លាស់ប្ដូរ៖ «សំឡេង»។
លោក សម រង្ស៊ី ពុំបាននិយាយអ្វីច្រើនឡើយជុំវិញវិវាទអ្នកស្រី ឡាក់ សុភាព និងកិច្ចអន្តរាគមន៍សកម្មជនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារសម្រាប់ការវិលត្រឡប់មកវិញ លើកនេះ។
ដោយឡែកសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលពេលនេះព្រះអង្គយាងមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ ព្រះអង្គមានបន្ទូលកាលពីថ្ងៃទី៥ មករា ថា វត្តមានរបស់ព្រះអង្គនៅពេលនេះ គឺពុំមែនចូលមកដើម្បីជ្រៀតជ្រែក ឬបំបែកសំឡេងបក្សនយោបាយណាមួយឡើយ។
ព្រះអង្គមានបន្តថា អ្វីដែលធ្វើឲ្យព្រះអង្គវិលចូលឆាកនយោបាយវិញនេះ គឺចង់ស្ដារមុខមាត់សំឡេងរាជានិយមឡើងវិញតែប៉ុណ្ណោះ បន្ទាប់ពីបាក់ស្រុតងើបមុខលែងរួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «សំឡេង»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា គណបក្សសង្គ្រោះជាតិ គឺនៅតែដើរជួរមុខនៃការគាំទ្រ និងជាចរន្តនៃក្នុងការផ្លាស់ប្ដូរសម្រាប់អាណត្តិបន្ទាប់នេះទៀតនៅឡើយ។ លោកថ្លែងបន្តថា មូលហេតុដែលសំឡេងគាំទ្រដែលមិនស្រកស្រុតនេះ គឺដោយសារសម្ពន្ធភាពផ្ទៃក្នុងបក្សនៅរឹងមាំ។ ហេតុនេះ បើទោះជាមានរលកនយោបាយថ្មីៗផុសឡើង ឬភាពរកាំរកូសផ្ទៃក្នុងបក្សក៏គណបក្សប្រឆាំងនេះនៅតែអាចការពារ ឬគ្រប់គ្រងខ្សែក្រវាត់បានដូចមុន៖ «សំឡេង»។
បើទោះជាបែបនេះក៏ដោយចុះ ក៏សង្កេតឃើញថា វត្តមានរបស់លោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១១ មករា នៅព្រលានយន្តហោះ គឺពុំមានអ្នកហែហមអមដំណើរច្រើនដូចលើកមុនៗទៀតឡើយ គឺគេឃើញមានតែសមាជិកក្នុងបក្សមួយចំនួនប៉ុណ្ណោះ មកចាំទទួលការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិចង់ឲ្យមានការហែក្បួនឃោសនាបោះឆ្នោត៣០ថ្ងៃដូចលើកមុនៗ
- អភិបាលក្រុងឡូវែលមកធ្វើទស្សនកិច្ចភ្នំពេញនៅថ្ងៃ១៣ មករា
- ពលរដ្ឋមួយចំនួននៅព្រៃវែងប្រជុំគ្នារកលទ្ធភាពបង្កើតបក្សនៅតាមមូលដ្ឋាន
- សង្គមស៊ីវិល៖ ការបង្កើតកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈគឺធ្វើបង្គ្រប់កិច្ច
- ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីមកពីបក្សប្រជាជនរងការចោទថាជេរប្រមាថមេបក្សប្រឆាំង
- អនុរដ្ឋមន្ត្រីការបរទេសជប៉ុននិងរដ្ឋមន្ត្រីការបរទេសថៃនឹងមកទស្សនកិច្ចកម្ពុជាចំនួន២ថ្ងៃ
- គណបក្សប្រជាជនចង់រឹតបន្តឹងរបៀបឃោសនាបោះឆ្នោតនៅអាណត្តិក្រោយ
- លោក ស ខេង នឹងចូលបំភ្លឺរឿងហិង្សានៅផ្លូវវ៉េងស្រេងបើសិនជាសភាកោះហៅ
- អាជ្ញាធរអប្សរាចោទលោក សុន ឆ័យ ជាថ្មីថានិយាយកុហករឿងចំណូលបានពីអង្គរវត្ត
មួួយអាងកេរ្ត៍ឪ និងមួួយទៀតអាងសំណល់ដែលចេញមកពីអយុតិ្តធម៌សង្គម និងបំផ្លើសបន្ថែម!
ចុះម្នាក់ទៀតអាងស្អីដែរ សម្បត្តិធម្មជាតិ មហាមិត្តខាងកើត (មិត្តតំរឹមព្រំដែន និងចូលមករស់នៅខុសច្បាបពេញខេត្តក្រុង)។ ហេតុតែគ្មានកញ្ចក់ឆ្លុះមើល គូទខ្លួនឯងពិបាកណាស់។
ការអាងលើកេរ្តី៍អាករក្តី ការអាងលើសំណល់អយុត្តិធម៌ក្តីវាមិនប៉ះពាល់ដល់អនាគតប្រទេសជាតិអី នោះទេ ប៉ុន្តែការហិនហោចសម្បត្តិធម្មជាតិ ការបណ្តោយឲជនអន្តោប្រវេសន៍ដែលនៅជិតខាងយើង ហូរចូលមកដោយគ្មានការអនុវត្តច្បាប់បែបនេះសួរថាតើនៅថ្ងៃខាងមុខប្រទេសយើងនឹងមានវាសនា យ៉ាងដូចម្តេច?