​កម្ពុជា​ចូលរួម​ចែករំលែក​ទុក្ខ​ករណី​បាញ់​អ្នកកាសែត​នៅ​ប្រទេស​បារាំង​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ហោ ណាំហុង ចុះហត្ថលេខា​លើ​បញ្ជី​ឈ្មោះ​អ្នកចូលរួម​មរណៈទុក្ខ នៅ​ស្ថានទូតបារាំង​ប្រចាំ​កម្ពុជា (រូបថត៖ ឡាយ សាមាន)

​មន្ត្រី​ជាន់ខ្ពស់​កម្ពុជានៅ​ថ្ងៃ​ចន្ទ​នេះ ចូលរួម​ចែករំលែក​ទុក្ខ​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​ចាត់ទុក​ទង្វើ​នោះ​ថា ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន ។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ចុះហត្ថលេខា​លើ​បញ្ជី​ឈ្មោះ​អ្នកចូលរួម​មរណៈទុក្ខ ដែល​រៀបចំ​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ ។ ប្រមុខ​ការទូត​កម្ពុជា​ចាត់​ទុក្ខ​ឃាតកម្ម​នោះ​ថា ជា​ការគំរាមកំហែង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​ ។​

បើតាមលោក ហោ ណាំហុង ការចូលរួម​មរណៈទុក្ខ​នេះដើម្បី​សម្តែង​នូវ​ការ​សាមគ្គីភាព​របស់​កម្ពុជា ក្នុង​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ផង​ដែរ ​។​

​ភ្លាមៗ​បន្ទាប់ពី​មាន​ឃាតកម្ម​បាញ់សម្លាប់​អ្នកកាសែត​នៅ​បារាំង​នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ចេញ​លិខិត​ចែករំលែក​ទុក្ខ​ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​បារាំង​លោក ម៉ា​នូ​អែល វែល (Manuel Valls) ដោយ​បាន​លើកឡើង​ថា លោក​មាន​ក្ដី​រន្ធត់ និង​ខឹងសម្បារ​ចំពោះ​ការវាយប្រហារ​សម្លាប់​ម​នុស្ស ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​មករា ឆ្នាំ​២០១៥ នោះ​ ។​

​ស្នាក់ការ​សារព័ត៌មាន​បារាំង​ហ្សា​លី​អាប់ដូ (Charlie Hebdo) ជា​ទស្សនា​វ​ដ្តី​រូប​ត្លុក ស្ថិតនៅ​កណ្តាល​ក្រុង​ប៉ារីស ត្រូវបាន​ខ្មាន់កាំភ្លើង​២​នាក់បាញ់ប្រហារបណ្តាលឲ្យ​ស្លាប់​អ្នកកាសែត និង​ប៉ូលិស​ចំនួន​១២​នាក់ និង​ធ្វើឲ្យ​មនុស្ស​២០​នាក់របួស ដែល​ក្នុងនោះ​៤​នាក់​របួសធ្ងន់ ​។​

កាលពី​ឆ្នាំ​២០១១ ស្នាក់​ការ​របស់​ទស្សនា​វ​ដ្តី​នៅក្នុង​សង្កាត់​ទី​២០ ក្នុង​ទីក្រុង​ប៉ារីសត្រូវ​បាន​ដុត​បំផ្លាញ ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យមាន​ការបាត់ប​ង់​ជីវិត​មនុស្ស​ដូច​លើក​នេះ​ទេ ៕

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

2 Responses to "​កម្ពុជា​ចូលរួម​ចែករំលែក​ទុក្ខ​ករណី​បាញ់​អ្នកកាសែត​នៅ​ប្រទេស​បារាំង​​"

  1. Judge says:

    ខំប្រឹងធ្វេីការ ណាស់ ឯកឧត្តម មន្ត្រី បីជំនាន់ ថ្ងៃណាទេីបឡេីងសម្តេច ——-???។
    ជាពិសេស ជំនាញ ច្រេីនភាសា ផង រួមទាំង វៀតណាម។
    សំនៀង

  2. Kmeng Peal says:

    សរសេរយកបុង