ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អ្នកស្រី យ៉ោម បុប្ផា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌នៅមុខសាលារាជធានីភ្នំពេញ (រូបភាព៖ ណាត សុភាព)
សហគមន៍ និងសមាគមដីធ្លីចំនួន៤ នៅព្រឹកថ្ងៃចន្ទនេះ ជូនដំណឹងជាផ្លូវការទៅសាលារាជធានីភ្នំពេញ គំរាមធ្វើបាតុកម្មរយៈពេល១ខែពេញ នៅទីលានប្រជាធិបតេយ្យ ដើម្បីស្វែងរកការដោះលែងអ្នកជាប់ពន្ធនាគារនៅព្រៃសទាំង១៩នាក់ឲ្យមានសេរីភាពវិញ ។
សហគមន៍ និងសមាគមនោះរួមមាន សហគមន៍បូរីកីឡា៣មករា សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOS) សមាគមបឹងកក់ និងបណ្តាញអតីតស្ត្រីបឹងកក់ ។
តំណាងសមាគមស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែងនៅមុខសាលារាជធានីភ្នំពេញថា មូលហេតុដែលពួកគាត់ជូនដំណឹងសុំធ្វើបាតុកម្មអហិង្សា ដោយសារអាជ្ញាធរចាប់សកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនបក្សប្រឆាំងឃុំខ្លួនដោយអយុត្តិធម៌ ។ អ្នកស្រីព្រមានថា បើទោះបីសាលារាជធានីមិនអនុញ្ញាតក៏ដោយ ក៏ពួកគេនៅតែធ្វើបាតុកម្ម ទាមទារឲ្យដោះលែងអ្នកទាំង១៩នាក់នោះឲ្យមានសេរីភាពវិញ និងគ្មានលក្ខខណ្ឌ ។
ទោះជាយ៉ាងអ្នកស្រី យ៉ោម បុប្ផា ថា នៅពេលអ្នកស្រីយកលិខិតជូនដំណឹង ដាក់ទៅសាលារាជធានីនៅព្រឹកថ្ងៃចន្ទនេះ មន្ត្រីរដ្ឋបាលថាអ្នកស្រីខ្វះឯកសារអត្តសញ្ញាណប័ណ្ណ ដោយស្ថាប័ននេះលើកពេលជួបអ្នកស្រីនៅម៉ោង២រសៀលវិញ ។
អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹងបន្តថា ការធ្វើបាតុកម្មនៅថ្ងៃខាងមុខនេះ គឺមិនបានកំណត់ពីចំនួនអ្នកចូលរួមធ្វើបាតុកម្មនោះទេ តែអ្នកស្រីសង្ឃឹមថានឹងមានអ្នកចូលរួមច្រើនដូចការរំពឹងទុក ។
តាមខ្លឹមសារសេចក្តីជូនដំណឹងទៅសាលារាជធានីភ្នំពេញឲ្យដឹងថា គម្រោងធ្វើបាតុកម្មរាល់ថ្ងៃពីម៉ោង៧ព្រឹក ដល់ម៉ោង៥កន្លះល្ងាច ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ប្រាប់VODថា ការសម្រេចឲ្យធ្វើបាតុកម្មបាន ដរាបណាមានការសម្រេចពីថ្នាក់លើជាមុនសិន ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា យល់ថា សាលារាជធានីត្រូវអនុញ្ញាតឲ្យសហគមន៍ និងសមាគមទាំងនោះធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ជៀសវាងមានការរិះគន់ថា បិទសិទ្ធិសេរីភាពបញ្ចេញមតិ ។
គួររំឮកថា អ្នកជាប់ឃុំឃាំងទាំង១៩នាក់នោះ ត្រូវបានចាប់ខ្លួនបន្តបន្ទាប់ចាប់ពីចុងខែតុលា និងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ក្នុងនោះស្ត្រីបឹងកក់ទាំង១០នាក់ ត្រូវបានចាប់ខ្លួនដោយចោទពីបទធ្វើឲ្យកកស្ទះចរាចរណ៍ និងអ្នកបឹងកក់ម្នាក់ទៀតកញ្ញា លី សៀវម៉ី ត្រូវបានចាប់ខ្លួនករណីដីធ្លីដែរ ហើយព្រះសង្ឃបីអង្គត្រូវចោទពីបទចូលរួមជាមួយក្រុមបាតុកម្មទុច្ចរិត ចំណែកឯសកម្មជនសង្គ្រោះជាតិទាំង៥នាក់ ត្រូវចោទពីបទបង្កហិង្សាទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ដេកចាំ ដាំចេកទៅ! មិនបាច់រកសីុធ្វើការអីទេ គិតតែពីធ្វើបាតុកម្មហឹ្នងទៅ!! ចង់ដឹងសាកមើល ចាប់ពីពេលនេះទៅ ប្រហែលដៃធ្ងន់ហើយ!!&
គេស្គាល់ក្រយ៉ៅនាងឯងឆ្បាស់់់ហើយ
do not say like that Mr… if your child be came a thief who did you blame???????? it showing me that your boss have no ability even this problem was happen in front of his face. if I was you I rather hiding my face and say nothing………… peace for all
ច្បាប់មានចែងស្តី ពីសិទ្ធិ នៃការប្រមូលផ្តុំ និង ទាមទារ ដោយ អហឹង្សា។
ការជួបជុំ នៅលានប្រជាធិបតេយ្យ នឹង មិន ធ្វេីអោយស្ទះចរាចរណ៏ ដូចការអះអាង ឬលេស នៃ អាជ្ញាធរក្រុង នោះទេ។
រង់ចាំមេីលតេី ការអនុវត្តិ តាមច្បាប់ចែងក្នុងធម្មនុញ្ញ ឬ តាមថ្នាក់លេី ដោយមិនទទួលខុសត្រូវមុខច្បាប់ ថា ណាមួយជាសារាចរណ៏???????។
៉មេប្រាប់ចាប់បាញ់អញធ្វេីតាម រាស្ត្រស្រែកទារទាមមិនខ្ចីខ្វល់ ទោសរាស្ត្រតូចតិចប៉ុនសោះសល់ យល់ថាប៉ុនភ្នំអញកំទេច។
លួចមាន់លួចទាស្រែកថាចោរ លួចដាក់ពេញខោខ្លួនមិនថា ឡានផ្ទះស្កឹមស្កៃ អួតវីឡា លួចបានយ៉ាងណាមិនចេះស្កប់។
ចោរតូចពេលលួចគ្មានអីបាំង ចោរធំភ្នំរាំងបាំងលែងឃេីញ លួចជាតិលុយទុកបំណុលកេីន ខ្ចីគេកាន់ច្រេីនស្រុកខ្ញុំគេ ៉។
សំនៀង