ព្រះ​អង្គ​ម្ចាស់​ន.រណឫទ្ធិ​៖ ខ្ញុំ​មិន​ធ្វើ​នយោបាយ​ប្រើ​ឈាម​ខ្មែរ​ដើម្បី​អំណាច​ទេ

ព្រះ​អង្គម្ចាស់នរោត្តម រណឫទ្ធិ​ ក្នុងពេល​ដែល​ព្រះអង្គផ្តល់​បទសម្ភាសដល់​អ្នកសារព័ត៌​មាន​ នាពេល​កន្លងមក​​​។ រូបថត ហេង ជីវ័ន

ព្រះ​អង្គម្ចាស់នរោត្តម រណឫទ្ធិ​ ក្នុងពេល​ដែល​ព្រះអង្គផ្តល់​បទសម្ភាសដល់​អ្នកសារព័ត៌​មាន​ នាពេល​កន្លងមក​​​។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ធ្វើ​​រដ្ឋ​ប្រហារ​បណ្តេញ​ចេញ​ពី​បក្ស​កាល​ពី ៩ ​ឆ្នាំ​មុន ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ​ដែល​ជា​អតីត​ព្រះ​ប្រធាន​បក្ស​នេះ​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ព្រះ​អង្គយាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ជា​ថ្មី​ម្តង​ទៀត​ ដោយ​ចាប់​ផ្តើម​រៀប​​យុទ្ធសាស្ត្រ​ជា​ថ្មី​ប្រមែ​ប្រមូល​អ្នក​រាជានិយម​ និង​អ្នក​​សីហនុនិយម ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​នោះ ព្រះ​អង្គ​បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​យក​​ព័ត៌មាន​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ដូច​ខាង​ក្រោម៖

តើ​មាន​កត្តា​អ្វី​ខ្លះ​បាន​ជា​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​យាង​​ត្រឡប់​មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច វិញ?

ទិស​ដៅ​ចម្បង​គឺ​តាម​ព្រះ​រាជ​ឱវាទ​ឪពុក​របស់​ខ្ញុំ​នាថ្ងៃ​ទី​ ៣០ ​ខែ​ តុលា ​២០១១ ព្រោះ​ព្រះ​អង្គ​ទត​ឃើញ​ហើយ​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ​លោក​បិទ​ភ្នែក​ជិត​គឺ​ប្រមែប្រមូល​អ្នក​រាជា​និយម​និង​អ្នក​សីហនុ​និយម​និង​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ជា​កម្លាំង​នយោបាយ​ជាតិ​បូក​និង​កម្លាំង​ជាតិ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ហើយ​លោក​មិន​បាន​មាន​ព្រះ​រាជ​បន្ទូល​សោះ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពី​ឯឧត្តម សម​រង្ស៊ី ​នោះ​ទេ​ លោក​មាន​ព្រះ​រាជ​បន្ទូល​ថា​ កម្លាំង​ជាតិ​នេះ​គឺ​ កម្លាំង​​គណបក្ស​ប្រជាជន​ហើយ​លោក​បញ្ជាក់​ទៀត​ថា CPP ដឹក​នាំ​ដោយ​សម្ដេច ហ៊ុន សែន ​គឺ​កម្លាំង​ពីរ​រួប​រួម​ជា​កម្លាំង បើ​យើង​ធ្វើ​អ៊ីចឹង​ហើយ​យើង​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​ជាតិ​ហ្នឹង​ជា​មូល​ហេតុ​ចម្បង​បំ​ផុត​ មូល​ហេតុ​ទី​ពីរ​វា​នៅ​តែ​មូលហេតុ​ទី​មួយ​ដដែល​ ខ្ញុំ​ឃើញ​ថា ​វា​រហេម​រហាម​ពេក​ដែល​គេ​មើល​មក​ឃើញ​គណបក្ស​រាជានិយម​មួយ​ពីរ គណបក្ស​​ ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សង្គម​រាស្រ្ត​ប្រជាធិបតេយ្យ​ បើ​យើង​ហើយ​ចង់​ប្រមែ​ប្រមូល​កម្លាំង​រាជានិយម​ឲ្យ​ទៅជា​កម្លាំង​ធំ​មួយ​ថ្មី​ទាល់​តែ​យើង​មាន​តែ​មួយ​គត់​ ហើយ​ក៏គ្មាន​អ្វី​ក្រៅ​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ទេ​ព្រោះ​ជា​ស្នា​ប្រហស្ត​សម្ដេចតា​និង​តា​ទួត​ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​​ខ្ញុំ​តាំង​ពី​ឆ្នាំ​ ១៩៩១ ​មក​ម្ល៉េះ។

តើ​ព្រះ​អង្គ​មាន​យុទ្ធសាស្រ្ត​របៀប​ណា ក្នុង​ការ​បង្រួប​បង្រួម​អ្នក​រាជា​និយម​ឡើង​វិញ?

យុទ្ធ​សាស្រ្ត​របស់​ខ្ញុំ​ៗ​សុំ​ជម្រាប​ថា​ មិន​បាច់និយាយ​ច្រើន​ទេ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ក្តី ន.រ​ ក្ដី​គណបក្ស​សង្គម​រាស្រ្ត​រាជា​ធិបតេយ្យ​ក្ដី​វា​មាន​មូល​ដ្ឋាន​រួច​អស់​ទៅ​ហើយ​ មាន​គ្រប់​ខេត្ត​ទាំង​អស់​ ពេល​ដែល​ខ្ញុំ​បង្កើត​គណបក្ស​ថ្មី​នេះ​ ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​ជូន​ក្រសួង​មហាផ្ទៃ​តែ​ ៤០០០ ​សំឡេង​ទេ​ តែ​ខ្ញុំ​ប្រមូល​បាន​ ៧៤០០ សំឡេង​ជាង​ សំឡេង​នេះ​​មិន​មែន​ត្រឹម​តែ​ផ្ដិត​មេ​ដៃ​ទេ​តែ​សុំ​ចូល​ជា​សមាជិក​ ដូច្នេះ​ហើយ​យុទ្ធសាស្រ្ត​ធំ​មួយ​ប្រមែ​ប្រមូល​សំឡេង​ដែល​ខ្ញុំ​មាន​ ខ្ញុំ​ឆ្លៀត​ឱកាសនេះ​ថា​ អ្នក​ដែល​ចូល​ចិត្ត​និយាយ​ថា ​ខ្ញុំ​មក​បំបែក​បំបាក់​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ ខ្ញុំ​មិន​មាន​គោល​ដៅ​បំបែក​បំ​បាក់​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ទេ ទិស​ដៅ​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ប្រមែ​ប្រមូល​ដែល​ខ្ញុំ​នរោត្តម រណឫទ្ធិ​របស់​សម្ដេច​តា​ដែល​លោក​មាន​ហើយ​ គ្រាន់​តែឲ្យ​​ទៅ​ជា​ការ​រួប​រួម​គ្នា​ជា​កម្លាំង​ជាតិ​ដើម្បី​និង​ដោះ​ស្រាយ​បញ្ហា​ជាតិ ទីពីរ យុទ្ធសាស្រ្ត​វា​ខុសគ្នា ថ្វី​ដ្បិត​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ ក ខ គ ឃ ង តែ​ទម្លាប់​របស់​គាត់​គឺ​ប្រើ​នូវ​កម្លាំង​​របស់​រាស្រ្ត ឈាម​របស់​រាស្រ្ត​យក​មក​ដោះ​ស្រាយ​បញ្ហា ហើយ​បញ្ហា​ដែល​គាត់ចង់​ដោះ​ស្រាយ​នេះ​ ខ្ញុំ​សូមជ​ម្រាប​វា​មិន​មែន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ខ្ញុំ​សុំ​ទះ​ដៃ​ជូន ​តែ​គាត់​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​គឺ​អំណាច​របស់​គាត់​ ប្រើ​ឈាម​រាស្រ្ត​ដើម្បី​អំ​ណាច​របស់​គាត់។

ខ្ញុំ​​ខុស​គ្នា​ ប្រ​ហែល​គ្នា​បញ្ហា​ព្រំដែន​ អធិបតេយ្យ​ បញ្ហា​ឯករាជ្យ​ជាតិ​ បញ្ហា​បង្រួប​បង្រួម​ជាតិ​ បញ្ហា​ដី​ធ្លី​ បញ្ហា​អយុត្តិធម៌ បញ្ហា​តុលាការ​មិន​ឯករាជ្យ​​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​ច្បាស់​ណាស់​ បញ្ហា​ជន​អន្តោប្រវេសន៍​ ខ្ញុំ​សុំ​បង្កើត​ក្រសួង​អន្តោប្រវេសន៍​មួយ​យូរ​ណាស់​ហើយ​ មិន​ទាន់​បាន​ទេ​ យូរ​ណាស់​ហើយ​ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ធ្វើតាម​ឪពុក​ខ្ញុំ​ វា​ខុស​គ្នា​ត្រង់​ហ្នឹង​ មិន​ធ្វើ​បាតុកម្ម​ឲ្យ​មនុស្ស​ជាប់​គុក​ និង​ឲ្យ​​មនុស្ស​ស្លាប់​នោះ​ទេ​ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ដៃ​គូ​ពិត​ប្រាកដ​ មិន​ដូច​មុនទេ (នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ) ដើម្បី​ដោះ​ស្រាយ​បញ្ហា​ វា​ខុស​គ្នា​ត្រង់ហ្នឹង​ ថាមួយ​ប្រើ​ឈាម​ខ្មែរ​មួយ​មិន​ប្រើ​ឈាម​ខ្មែរ​ ខ្ញុំ​ធ្វើ​ជា​ដៃគូ​ជាមួយ​បក្ស​កាន់​អំណាច​ ពួក​បារាំង​គេ​ចូល​ចិត្ត​និយាយ​ពី​សម្ដេច​ហ៊ុន​សែន​មុន ​ខ្ញុំ​ក្រោ​យ​ ពី​រនាក់​ចាប់​ដៃ​គ្នា​ដើម្បី​នាំ​មក​វិញ​នូវ​របប​រាជានិយម​អា​ស្រ័យ​រដ្ឋ​ធម្មនុញ្ញ​រហូត​ដល់​សព្វ​​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មាន​ជំ​នឿ​ថា ខ្ញុំ​ឃើញ​សម្ដេច​ហ៊ុន​សែន​លោក​សន្យា​ជា​មួយ​សព​ឪពុក​ខ្ញុំ​ថា​ លោក ​និង​ថែរក្សា​របប​រាជា​និយម​អា​ស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​​បាន​គង់វង្ស​​ ជា​និរន្តរភាព​របប​នេះ​​សម្រាប់​ជូន​ជាតិ​ ខ្ញុំ​ក៏មាន​គោល​ដៅ​ដូច​គ្នា​ដែរ​ ដូច្នេះ​គោល​​ដៅ​ដូច​គ្នា​វា​នឹង​ជាប់​ទៅ​ជា​មួយ​គ្នា​។

ខួប​៧មករា ឆ្នាំ១៩៧៩​កាល​​ពី​ថ្ងៃ​៧មករា ឆ្នាំ​២០១​៥​កន្លង​ទៅ​នេះបាន​បង្ហាញ​ការ​កាន់កាប់​តំណែង​នាយក​រដ្ឋ​មន្រ្តី​យ៉ាង​ស្ងប់ស្ងាត់​របស់​លោក​ ហ៊ុន ​សែន ជាង​ ៣០ ឆ្នាំ​ តើ​ព្រះ​អង្គ​យល់​ឃើញ​យ៉ាង​ណា​ដែរ​នៅ​ពេល​ព្រះ​អង្គ​យាង​​ត្រឡប់​មក​វិញ​នេះ?​

សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​កាន់​អំណាច​យូរ​ឬ​ឆាប់ វាស្រេច​តែ​ប្រជាពលរដ្ឋ​ខ្មែរ បន្តិច​ទៀត​ដល់​ពេល​ដែល​លោក​សម្រេច​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​អ្នក​ដែល​និយាយ​ថា​ គាត់​កាន់​អំ​ណាច​យូរ​មិន​ត្រឹម​ត្រូវ​ទេ​ ខ្ញុំ​ថា​បើខ្មែរ​យើង​ចង់​ជួយ​ជាតិ​ពិត​ប្រាកដ​ ណា​ វាមាន​ផ្លូវ​ចេញ​តែ​មួយ​គត់​គឺ​រួប​រួម​គ្នា​ធ្វើឲ្យ គ.ជ.ប មាន​ភាព​អព្យាក្រឹត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​ បើ គ.ជ.ប វា​កណ្ដាល​ហើយ​ បើ​គេ​រើស​សម្ដេច​ហ៊ុន​សែន​កាន់​អំណាច​ទៀត​ នេះ​មិន​ដឹង​ធ្វើ​ម៉េច ពី​ព្រោះ​ប្រ​ជា​រាស្រ្ត​លោក​សម្រេច​ឆ្លង​តាម​ គ.ជ.ប ដ៏ត្រឹម​ត្រូវ​ខ្ញុំ​ត្រៀម​ទទួល។ ខ្ញុំ​មិន​រិះ​គន់​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ទេ។ ខ្ញុំ​ធ្លាប់​និយាយ​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​ថា​ ត្រូវ​តែ​មាន​​ការ​កែ​ទម្រង់​ពិត​ប្រាកដ ហើយ​លោក​ប្រាប់​ខ្ញុំ​ថា ​ចង់​បាន​ដៃ​គូមួយ​ កាន់​អំ​ណាច​​ ឬមិន​កាន់​អំណាច​ តែ​គឺ​ជា​ភាគី​មួយ​ជំរុញ​ដោះ​ស្រាយ​បញ្ហា​ជូន​ជាតិ​ នេះ​គឺ​គាត់​ចង់​បាន ​និង​ត្រូវ​ការ។

កង្វល់​ដដែល​ៗ​ដូច​ជា​អំ​ពើ​ពុក​រលួយ បំ​ផ្លាញ​ធន​ធាន​ធម្មជាតិ​ ជម្លោះ​ដីធ្លី តើ​បញ្ហា​ទាំង​អស់​នេះ តើ​ព្រះ​អង្គ​អាច​នឹងដោះ​ស្រាយ​បានទេ​ ដើម្បី​​ដណ្តើម​យក​ប្រជាប្រិយភាព​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​?

បញ្ហា​បរិស្ថាន​ ក្រសួង​បរិស្ថាន​សព្វ​ថ្ងៃ​នេះ​ តាំង​ពី​ឆ្នាំ​ ១៩៩៣ មក​ម្ល៉េះ ខ្ញុំ​រវល់​ណាស់​ កាល​ជំនាន់​ឪពុក​ ខ្ញុំ​ទំ​ហំព្រៃ​ឈើ​មាន​ ៧៣ ​ភាគរយ ​ឥឡូវ​មិន​បាន ២០ ​ភាគរយ​ទេ​ ហើយ​មិន​មែន​តែ​ស្រុក​យើង​ទេ​ និយាយ​ពី​ជន​អន្តោ​ប្រវេសន៍ ខ្ញុំ​សុំ​ម្ដង​ហើយ​ម្ដងទៀត​មិន​ដែល​បាន​ទេ​​ការ​បង្កើត​នូវ​ក្រសួង​អន្តោ​ប្រវេសន៍​ នេះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ​ដើម្បី​ដោះ​ស្រាយ​រឿង​ដដែលៗ​នេះ​ ព្រោះ​រឿង​ទាំង​អស់​នេះ​នរោត្តម​ រណឫទ្វិ​បាន​ធ្វើ​រួច​អស់ហើយ​ ណា​ក្រ​សួង​អភិវឌ្ឍជន​បទ​ ទឹកស្អាត​ ក្រសួង​​ការ​ងារ​ បើ​យើង​ដោះ​ស្រាយ​បាន​បង​ប្អូន​ខ្មែរ​យើង​នឹង​មិន​រហេម​រហាម​ក្នុង​ការ​រក​​ការងារ​ធ្វើទេ​ ថៃ​គេ​យក​ខ្មែរ​ទៅ​ធ្វើ​ទេស​ចរ ខ្ញុំ​បាន​ឯក​ភាព​ជា​មួយ​ឪពុក​ខ្ញុំ​ ត្រឡប់​មក​ដោះ​ស្រាយបញ្ហា​ទាំង​អស់នេះ។ ខ្ញុំ​សង្ឃឹម​ថា ​កម្លាំង​មួយ​បូក​និង​កម្លាំង​មួយ​ ថែ​រក្សានិរន្ត​រភាព​របប​រាជា​និយម​ ដោះ​ស្រាយ​បញ្ហា​រួម​គ្នា​។

តើ​ព្រះ​អង្គ​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បោះ​ឆ្នោតនៅ​ពេល​​ខាង​មុខ​​នេះ​ទេ?

កុំសួរ​ខ្ញុំ​ពីចំនួន​អាសនៈ​ទុក​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​​វិនិច្ឆ័យ​ ខ្ញុំ​នៅ​មើល​ឃើញ​អ្នក​​បោះឆ្នោត​ដែល​គាំ​ទ្រ​រាជា​និយម​នៅ​មាន​ច្រើន​ណាស់ យើង​និយាយ​ពី​មនុស្ស​ ៣ ​លាន​នាក់​ដែល​អនុបវាទ​មិន​បាន​ទៅ​បោះ​ឆ្នោត​មូល​ហេតុអ្វី​ ហើយ​បើ​ខ្ញុំ​បាន​តែ ៥០០ ០០០ លើ​ ៣ ​លាន​ក៏គ្រាន់​បើ​​ដែរ ហើយ​ ៦០ ​ភាគរយ​នៃអ្នក​​បោះ​ឆ្នោត​ខាង​មុខ​នេះ​គឺ​ជា​យុវជន​និង​យុវនារី ដូច្នេះ​យើង​ត្រូវ​គិត​ពី​អនាគត​អ្នក​ ៦០ ​ភាគរយ​នេះ បើយើង​ធ្វើ​ឲ្យ​អ្នក ៣​ លាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​បាន​ក៏​យើង​បាន​ច្រើន​គ្រាន់​បើដែរ។

តើ​ព្រះអង្គ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​ពី​ស្ថានភាព ហ៊្វុនស៊ិនប៉ិច នា​ពេល​បច្ចុប្បន្ន​នេះ?

ហ៊្វុនស៊ិនប៉ិច ថា​សូន្យ​ហើយ​ យក​ស្អី​មកចែក​ក៏​សូន្យដែរ ខ្ញុំ​មក​ដឹកនាំ​ឡើង​វិញ គឺ​ជា​គណបក្ស​រាជា​និយម​ពិត​ប្រាកដ​ បង្កើត​​ដោយ​សម្ដេច​តា​ តា​ទួត​ គ្មាន​ពី​ណាស្នេហា​ជាតិ​ជាង​ព្រះ​​អង្គ។ យើង​នៅ​សល់​ពីរ​ឆ្នាំ​ទៀត​បាន​បោះ​ឆ្នោត។ ​ហើយ​ខ្ញុំ​ក៏បាន​ត្រៀម​រួច​រាល់​អស់​ហើយ​៕​​


What Next?

Recent Articles

17 Responses to "ព្រះ​អង្គ​ម្ចាស់​ន.រណឫទ្ធិ​៖ ខ្ញុំ​មិន​ធ្វើ​នយោបាយ​ប្រើ​ឈាម​ខ្មែរ​ដើម្បី​អំណាច​ទេ"

  1. Chourn says:

    ឆ្នាំ១៩៩៧អ្នកតស៊ូគាំទ្រព្រះអង្គច្រើនណាស់ដែលបានហូរឈាមស្លាប់ដោយសារតែបក្សប្រជាជន កំទេចបក្សហ្វុនសុិនបិុចតើទាំងនោះជាឈាមរបស់នណា? ជាឈាមខ្មែរឬក៍ឈាមយួន? នៅ អាណត្តិក្រោយព្រះអង្គមិនប្រើឈាមខ្មែរដើម្បីអំណាចនោះទេតែប្រើសន្លឹកឆ្នោតអ្នកគាំទ្រទៅលក់ ដោះដូរដើម្បីបានយន្តហោះនិងលុយពីបក្សប្រជាជន។

  2. Chourn says:

    លើកនេះក៍ដូចគ្នាដែរព្រះអង្គមិនប្រើឈាមខ្មែរដើម្បីអំណាចនោះទេតែប្រើលុយរបស់បក្សប្រជាជន ដើម្បីធ្វើនយោបាយពង្រឹងឲ្យបក្សប្រជាជនដែលជាមហិចតាចុងក្រោយរបស់ប្រទេសយួនធ្វើអាណា និគមន៍ប្រភេទថ្មីមកលើស្រុកខ្មែរ។

  3. 007 says:

    This guy and Hun Sen are stupit and work for vietname

  4. Kon Khmeng says:

    samdach os sach

  5. Bakan says:

    សមេ្តចក្រុមព្រះបានចូលរួមចំណែកធ្វើអោយផែនការយួនតូបនីយកម្មបានសម្រេច ប្រសិនបើព្រះអង្គចូលព្រះកាយអោយ CPP ធ្វើឈ្នាន់ទៀត។ ព្រះអង្គដូចជាឆាប់ភ្លេចការឈឺចាប់ដែលទើបតែកន្លងផុតថ្មីៗ​​ ដែលសម្តេចហុន សែនបណ្តេញព្រះអង្គចេញពីឆាកនយោបាយ ហើយថែមទាំងប្រើពាក្យសំដីបញ្ឈឺអោយព្រះអង្គថាជាមនុស្សល្ងង់ទៀត។ នៅពេលនោះខ្ញុំពិតជាមានការឈឺចាប់ជំនួសព្រះអង្គណាស់ ព្រះអង្គតែងតែសំរបសំរួល និងជួយអោយលោកហុន សែនក្លាយជាអ្នកដឹកនាំប្រទេសដោយស្របច្បាប់ តែលទ្ធផលទទួលបានមកវិញ ព្រះអង្គត្រូវបានបណ្តេញ និងម៉ាក់ងាយ។ សូមព្រះអង្គធ្វើប្រយោជន៌ធំសំរាប់ប្រជារាស្ត្រ និងជាតិ បើមិនដូច្នោះទេ​ប្រទេសកម្ពុជានឹងធ្លាក់ខ្លួនជាប្រទេសស្ថិតក្រោមអាណានិគមន៌យួនដូចប្រទេសទ្បាវដែរ ប្រសិនបើអោយCPP​បន្តកាន់អំណាចទៀត។ ខ្ញុំនឹងឈរខាងព្រះអង្គ បើសិនជាព្រះអង្គធ្វើប្រយោជន៌ធំសំរាប់ជាតិ។

  6. Krou Chuch says:

    Ici cest le idiot politic chien !!

  7. Judge says:

    បេីសិនជាចង់បាន និង ថែរក្សា របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ នោះ គួរតែ ក្រឡេកមេីល ស្មារតីរបស់ រដ្ឋធម្មនុញ្ញ ហេីយអនុវត្តន៏ លំអិត លេី រដ្ឋធម្មនុញ្ញ។ របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បេីមិនអនុវត្តន៏រដ្ឋធម្មនុញ្ញ តេីមានប្រយោជន៏អ្វី??????។
    ល្មមជ្រេីសរេីស របបរាជានិយម អនុវត្តន៏រដ្ឋធម្មនុញ្ញ វិញទៅដឹង ទ្រង់——- ????។
    សាច់រឿងខ្លីសោះ បន្តអោយវែងអន្លាយ គ្មានថ្ងៃចប់ មិនចាំបាច់លាបកេរ្តិសម្តេចតា ឬរាជានិយម ទៀតទេ។
    សូមមេត្តាមេីលរបបរាជានិយម អនុវត្តន៏ រដ្ឋធម្មនុញ្ញវិញទៅ លោកគ្រូ ។
    សំនៀង

  8. Boyok says:

    Shut up your bad mouth useless prince ,
    you jump up to politic once again because of your own inerest eventhough you well awared that help to strengthen embattled dictator hun sen ,

  9. បរិមី ព្រះវិហារ says:

    មិនប្រើឈាមខ្មែរ ទៅប្រើឈាមបារាំងក៏បានដែរ!!??

  10. ?? says:

    please stop prejudice to this nation any longer. if your royal families was so strong why our country meet all kind of devastation ???? look at THAILAND as example your are not that close.you have the ability at first time but you can not do it , how can this nation trusting you ???? the word SIHANUO NEYUM is no longer in people heart. peace for all

  11. New Man_leader says:

    ផ្លោក អើយ ផ្លោក ចាំមើលផ្លោកបានប៉ុន្មានជើងម៉ា។

  12. Anonymous says:

    his his ហ៊ីស ហ៊ីស ព្រះអង្គម្ចាស់ នរោត្តមរណឬទ្ធិ គួរអោយ អាណិតណាស់ ចេះតែធ្វើតាមគេ បញ្ជា !

  13. i says:

    ្ដសាប់អាចំកួតនេះនិយាយខ្លាំងជាងហ៊ុន សែនឃោសនាដើម្បីក្លាយជានាយករដ្ធមន្រ្តីទៅទៀតកើតមកជាមនុស្សរស់ដើម្បីអ្វីទៅ?

  14. O says:

    ្ដសាប់អាចំកួតនេះនិយាយខ្លាំងជាងហ៊ុន សែនឃោសនាដើម្បីក្លាយជានាយករដ្ធមន្រ្តីទៅទៀតកើតមកជាមនុស្សរស់ដើម្បីអ្វីទៅ?

  15. Kmeng Peal says:

    ចាំផងសូមផ្តឹតមេជើងអោយ១

  16. crazyman says:

    Yes he didn’t use khmer blood in exchange for power with CPP but he used his own Funcipec for sale.

  17. ស្រុកយើង says:

    កាលពីគាត់កាន់ដំណែនកំពួលរដ្ឋម្តងហើយ តែធ្វើអីមិនកើត សប្បាយតែស្រីស្រា តែអោយពលរដ្ឋដែលមានការគិត​ និងយល់ដឹងច្រើនដូចសព្វថ្ងៃនេះ រំពឹងគាត់ដល់ណាទៀត