បារ៍​បម្រើ​អាហារ​បែប​មេឌីទែរ៉ាណេ

ការរចនាម្អូប​​អាហារ​នៅហាង Che Chulo មាន​លក្ខណៈ​បែប​​តំបន់​មេឌីទែរ៉ាណេ​។

ការរចនាម្អូប​​អាហារ​នៅហាង Che Chulo មាន​លក្ខណៈ​បែប​​តំបន់​មេឌីទែរ៉ាណេ​។ រូបថត Eli Meixler



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ពេលថ្ងៃ​​ជួប​ជុំ​មិត្ដ​ ពេល​រាត្រី​ក្រេប​ស្រា​ក្រឡុក​មាន​នៅ​ភោជនីយដ្ឋាន​ និង​បារ៍​ Che Culo ដ៏​ថ្មី​សន្លាង​របស់​ជនជាតិ​អូស្ដ្រាលី​ស្ថិត​នៅ​លើ​ផ្លូវ​លេខ​​៣០២​ដែល​ផ្ដល់​ជូន បរិយាកាស​​ប៉ែក​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ ជា​មួយ​តន្ត្រី​ញាក់​ហ៊ីបហប។

ជាមួយ​នឹង​ដំបូល​ខ្ពស់ កម្រាល​ឥដ្ឋ​ការ៉ូ​រលោង​ព្រឹល​ ជញ្ជាំង​កោង​ម៉ូដ​ឥដ្ឋ​ Che Culo ជា​បារ៍​ដែល​មាន​​ម្ចាស់​ជនជាតិ​អូស្ដ្រាលី​នៅ​ម្ដុំ​សង្កាត់​បឹង​កេង​កង​១​ បម្រើ​អាហារ​ចម្រើន​​សុខភាព​។ អាហារ​សមុទ្រ​មាន​មុខ​ម្ហូប​ក្រិក អេស្ប៉ាញ និង​អ៊ីតាលី​ គ្រឿង​ក្លែម​​តាប៉ាស​ (Tapas) ចាន​តូច​នៅ​ពេល​រាត្រី​ និង​ប៉ាស្ដា​ ញាំ​ និង​សាន់វិច​។

លោក និក អ្នក​គ្រប់គ្រង​ហាង​។ រូបថត Eli Meixler

លោក និក ហាត់ទីញ (Nick Hattingh) វ័យ​ ៣១​ ឆ្នាំ ជា​អ្នក​គ្រប់គ្រង និងជា​សហស្ថាបនិក​​ដែល​មាន​បទពិសោធ​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​រយៈ​ពេល ​១៥ ​ឆ្នាំនៅ​ប្រទេស​អូស្ដ្រាលី​ ដែល​បាន​សាក់​និមិត្ត​សញ្ញា​​ហាង​លើ​ដៃ​ខាង​ឆ្វេង​ បាន​ថ្លែង​​ថា​៖ «​រូប​មន្ដ​មុខ​ម្ហូប​ទាំងអស់​បាន​មក​​ពី​កោះ​សាន់តូរីនី​ [ប្រទេស​ក្រិក] អ៊ីតាលី​ និង​ភាគ​ខាង​ត្បូង​អេស្ប៉ាញ​ តែ​ប្រើ​គ្រឿង​ផ្សំ​នៅ​ក្នុង​ស្រុក​ខ្មែរ​ផ្ទាល់​តែ​ម្ដង​»។

លោក​បាន​បន្ដ​ថា​៖ «​យើង​មិន​បាន​នាំ​ចូល​អ្វី​ទាំងអស់​ ហើយ​អ្វី​គ្រប់​យ៉ាង​គឺជា​ផលិត​ផល​ក្នុង​ស្រុក​។ សូម្បីតែ​ចាន ស្លាប​ព្រា​សេរ៉ាមិក​ ត្រូវ​បាន​យក​មក​ពី​ខេត្ដ​សៀមរាប​»។

លោក ហាត់​ទីញ បាន​បើក​បារ៍​នេះ​តាំង​ពី​ដើម​ខែ​ជាមួយ​មិត្ដភក្ដិ​ជាតិ​អូស្ដ្រាលី​ឈ្មោះ ឡូគី ភៀច អាយុ ​៣៤​ឆ្នាំ និង​លោក ឌេនីញ៉ា ជូរី វ័យ​៣៤​ឆ្នាំ ជា​ស្ថាបត្យករ​សំណង់​។ អ្នក​ទាំង​៣​បាន​ជ្រើស​រើស​ឈ្មោះ ដែល​មាន​សូរស័ព្ទ​ជា​ភាសា​អ៊ីតាលី​។

លោក ហាត់ទីញ ​​បាន​ពន្យល់ថា​៖ «​ខ្ញុំ​ចង់​មាន​ន័យថា យើង​អី​ក៏​សំណាង​ម្ល៉េះ​ដែល​យើង​អាច​មាន​ឱកាស​មក​បើក​បារ៍​នៅ​ប្រទេស​កម្ពុជា​បាន​»។​

លោក​បាន​បន្ថែម​ថា ពេល​ Che Culo បើក​ទ្វារ​ មាន​ខ្យល់​​រំភើយ​អម​ដោយ​តន្ដ្រី​ញ័រ​ញាក់ និង​ហ៊ីបហប​។ នៅពេល​រាត្រី​ជាវេលា​បន្ធូរ​ពន្លឺ​ភ្លើង​ឲ្យ​ស្រទន់​ តែ​នៅ​តែ​​ត្រជាក់​ល្ហឹម​។ តារាង​មុខ​ម្ហូប​ទាំង​ថ្ងៃ និង​យប់​ ដែល​មាន​ទាំង​ម្ហូប​គ្រឿ​ង​សមុទ្រ និង​ស្រាក្រឡុក​ នឹង​មាន​​ការ​ផ្លាស់​ប្ដូរ​យ៉ាងតិច​១​សប្ដាហ៍​​ម្ដង​ ប៉ុន្ដែ​នៅតែ​តិច​ត្រឹម​៦​មុខ​ប៉ុណ្ណោះ​។

ខណៈ​តម្លៃ​ហាក់​ដូចជា​ខ្ពស់​ជាង​នៅ​បារ៍​​ដទៃ​បន្ដិច​ ត្រឹម​៥​ដុល្លារ​សម្រាប់​ស្រាក្រឡុក​មួយ​កែវ​ និង​ប្រមាណ ​៥ ​ដុល្លារ​ទៀត​សម្រាប់​គ្រឿង​ក្លែម​តាប៉ាស​មួយ​ចាន​ ដែល​​លោកបាន​អះអាង​​ថា វា​មិន​ចោទ​ជា​បញ្ហា​សម្រាប់​អតិថិជន​ឡើយ​។

លោក ហាត់ទីញ បាន​បន្ដ​ថា​៖ «​វា​ថ្លៃ​បន្ដិច​មែន​ ប៉ុន្ដែ​នៅ​ពេល​អតិថិជន​បាន​ឃើញ​ម្ហូប​ និង​ភេសជ្ជៈ​ ពួកគេ​ហាក់​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ​។ វា​ជា​ផលិត​ផល​មាន​គុណភាព​»។​

លោក​បាន​បញ្ជាក់ថា ពី​ចន្លោះ​ម៉ោង​៥​ទៅ​៧​យប់​រៀង​​រាល់​ថ្ងៃ​ សម្រាប់​ការ​កុម្ម៉ង់​ «Aphrodite aperitivo» មាន​ការ​បញ្ចុះ​តម្លៃ​លើ​ភេសជ្ជៈ​ស្រា​ក្រឡុក​ ស្រា​ចំហុយ​ និង​ស្រាបៀរ​កម្ពុជា៕


What Next?

Recent Articles