ដោយ អាន ស៊ីថាវ
2015-03-22
RFA

ក្រុមអ្នកមានបញ្ហាដីធ្លី ពិសេសអ្នកបឹងកក់ តវ៉ានៅខាងមុខការិយាល័យធនាគារពិភពលោក កាលពីថ្ងៃទី១៦ មិថុនា ២០១៤។ RFA/Leng Maly
ក្រុមអង្គការសង្គមស៊ីវិលជាច្រើនបានរិះគន់តួនាទីរបស់ធនាគារពិភពលោកថា បានបង្កឲ្យមានការបណ្ដេញចេញប្រជាពលរដ្ឋពីលំនៅឋាន លើគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលផ្ដល់ហិរញ្ញប្បទានដោយធនាគារនេះ។ អង្គការសង្គមស៊ីវិលនោះ បានសង្កត់ធ្ងន់ថា វត្តមានរបស់ធនាគារពិភពលោកបានបំផ្លាញជីវភាពប្រជាពលរដ្ឋកម្ពុជា ជាជាងកាត់បន្ថយភាពក្រីក្រ។
របាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការត្រឡប់ទៅរកការអភិវឌ្ឍ» ធ្វើឡើងដោយគម្រោងគណនេយ្យភាពអន្តរជាតិ (IAP) ចេញផ្សាយកាលពីថ្ងៃទី២០ មីនា បានបង្ហាញថា ធនាគារពិភពលោកគឺជាអ្នកធ្វើឲ្យមានការបណ្ដេញចេញអ្នកដែលរស់នៅតំបន់បឹងកក់ ពីគម្រោងការតាំងលំនៅថ្មីរបស់ធនាគារនេះ។ ការស្រាវជ្រាវនោះ បានស្រង់សម្ដីអ្នកបឹងកក់ ដែលគេអះអាងថា មិនពេញចិត្តចំពោះធនាគារពិភពលោកឡើយ ដែលបណ្ដាលឲ្យពួកគាត់គ្មានទីកន្លែងជ្រកកោន និងខ្វះការទទួលខុសត្រូវចំពោះគម្រោងរបស់ខ្លួន។
តំណាងអ្នករស់នៅតំបន់បឹងកក់ ម្នាក់ លោកស្រី បូវ សោភា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានបង្កឲ្យមានការចាប់ចងប្រជាពលរដ្ឋដាក់ក្នុងពន្ធនាគារជាបន្តបន្ទាប់ និងរហូតដល់ពេលនេះ មិនមានដំណោះស្រាយអ្វីទាំងអស់ចំពោះអ្នកភូមិបឹងកក់៖ «»។
របាយការណ៍របស់គម្រោងគណនេយ្យភាពអន្តរជាតិដដែល បានបញ្ជាក់ថា ការអភិវឌ្ឍផ្ដោតលើកំណើនសេដ្ឋកិច្ចបានបំផ្លាញប្រជាពលរដ្ឋជាច្រើនគ្រួសារ។ បច្ចុប្បន្ន អ្នករងគ្រោះនៅតំបន់បឹងកក់ មានចំនួនជាង ៤ពាន់គ្រួសារ ប៉ុន្តែអ្នកនៅបន្តការតវ៉ាមានចំនួនជាង ៧០០គ្រួសារ។
អ្នកសម្របសម្រួលកម្ពុជានៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា តួនាទីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា គឺជួយពង្រឹងកម្មវិធីដីធ្លី និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់ប្លង់កម្មសិទ្ធិនៅប្រទេសកម្ពុជា។ ផ្ទុយទៅវិញ ធនាគារនេះ បង្កឲ្យមានផលប៉ះពាល់ដល់អ្នករស់នៅតំបន់បឹងកក់ ជាច្រើនគ្រួសារ។ លោកបញ្ជាក់ទៀតថា បញ្ហាដែលកើតឡើងនោះ ដោយសារតែធនាគារពិភពលោកស្ដាប់តែរបាយការណ៍ពីរាជរដ្ឋាភិបាល ហើយខ្វះការចូលរួមពីអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋមូលដ្ឋាន៖ «»។
បន្ថែមលើនេះ ការស្រាវជ្រាវដោយអង្គការសង្គមស៊ីវិលនានា បានរកឃើញថា ធនាគារពិភពលោក បានសមគំនិតជាមួយអ្នកពាក់ព័ន្ធក្នុងករណី បណ្ដេញចេញពីដីធ្លីនៅប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានប៉ះពាល់នៅតំបន់បឹងកក់ បន្ទាប់ពីធនាគារពិភពលោកបានបដិសេធមិនផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋទាំងនោះ តែបង្វែរជួលដីនោះទៅឲ្យក្រុមហ៊ុនឯកជនមានរយៈពេល ៩៩ឆ្នាំទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យធនាគារពិភពលោកប្រចាំកម្ពុជា លោក ប៊ូ សារឿន បានទេ នៅថ្ងៃទី២២ មីនា ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីដើមខែមីនា បានសរសេរថា ធនាគារពិភពលោកបានទទួលស្គាល់បញ្ហាដែលបានកើតឡើងក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅតំបន់បឹងកក់។ ថ្នាក់ដឹងនាំធនាគារពិភពលោក បានប្រកាសថា ខ្លួននឹងបន្តការអនុវត្តក្នុងការផ្ដល់សំណង និងការទទួលខុសត្រូវឲ្យប្រសើរនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កងរាជអាវុធហត្ថបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបាញ់ពលរដ្ឋដឹកស្រូវនៅព្រៃវែង
- ពលរដ្ឋនៅក្រចេះទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បើកផ្លូវចេញចូលឡើងវិញ
- ភរិយាប្រធានាធិបតីអាមេរិកជំរុញឲ្យក្មេងស្រីខ្មែរយកគំរូនៃអ្នកស្ម័គ្រចិត្តភីសខរ
- អ្នកស្រី មីស៊្ហែល អូបាម៉ា និងអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្ដេជ្ញាជំរុញក្មេងស្រីឲ្យរៀនខ្ពង់ខ្ពស់
- ពលរដ្ឋមានជម្លោះដីធ្លីស្នើអ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍ដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់
- សហគមន៍ជនជាតិដើមភាគតិចនៅរតនគិរីព្រមទទួលសំណងពីក្រុមហ៊ុនអាជីវកម្មរ៉ែមាស
- ស្ត្រីនិងកុមារីខ្មែររំពឹងថាភរិយាប្រធានាធិបតីអាមេរិកនឹងអាចជួយជំរុញវិស័យអប់រំនៅកម្ពុជា
- សម្ភាសលោកឧកញ៉ា លី យ៉ុងផាត់ អំពីប្រាក់សំណងដល់អ្នករងគ្រោះដោយសារចម្ការអំពៅ
- HRW ការពាររបាយការណ៍ស្ដីពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរ
ហ្នឹងហើយមកពីរដ្ឋាភិបាលខ្មែរ អសម្មតភាពខាងនយោបាយអភិវឌ្ឍន៏សង្គម បណ្តោយឪ្យក្រុមធនាគារនិងនាយទុន មកធ្វើស្រែលើខ្នងប្រជាជនឯង ក្រៅពីភាពល្ងង់ខ្លៅដោយក្រុមអវិជ្ជារ រដ្ឋាភិបាលដែលកើតពីការលួចឆ្នោតប្រជាជន តែងតែប្រើអណាចផ្តាច់ការទៅលើប្រជាជន ពេលគ្នាធ្វើការតវ៉ា សុំដើម្បីរស ។