ដោយ៖ បូ បូកគោ
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា
នៅក្នុងវចនានុក្រមច្បាប់និយមន័យនៃបទល្មើសនយោបាយបានឲ្យន័យថា គឺជាអំពើមួយដែលធ្វើឡើងក្នុងគោលបំណងនយោបាយ ឬមកពីមូលហេតុនយោបាយ។ ដូច្នេះរាល់សកម្មភាពរបស់អ្នកនយោបាយដែលបានធ្វើឡើងសុទ្ធតែជាប់នៅក្នុងបទល្មើសនយោបាយទាំងអស់ឬ?
សកម្មភាពនយោបាយខ្លះស្តែងចេញជាការធ្វើបាតុកម្មកុបកម្មតស៊ូមតិមានជាលក្ខណៈអហិង្សាខ្លះ និងហិង្សា ខ្លះមានប្រដាប់អាវុធ និងខ្លះមិនមានប្រដាប់អាវុធ។ អ្នកនយោបាយខ្លះធ្វើសកម្មភាពជាចំហ ខ្លះនៅទីងងឹត ខ្លះធ្វើសកម្មភាពក្នុងជួររដ្ឋាភិបាល និងខ្លះនៅក្រៅជួររដ្ឋាភិបាល។ រីឯខ្លះទៀតនៅក្នុងព្រៃ។ល។ រំឮកអំពីប្រវត្តិសាស្រ្តនយោបាយរបស់ប្រទេសខ្មែរ ចាប់តាំងពីក្រោយបានឯករាជ្យឆ្នាំ១៩៥៥មក អ្នកនយោបាយបានឲ្យប្រទេសជាតិ និងប្រជាជនបានស្គាល់ និងឆ្លងកាត់យ៉ាងផ្អែមល្ហែម និងជូរចត់អស់ចំនួន៥របបមកហើយ។
១)ថ្ងៃ១៨ មីនា១៩៧០ លោកឧត្តមសេនីយ៍ លន់ នល់ បានផ្តួលរំលំដោយមិនបង្ហូរឈាម (ដោយអហិង្សា=មិនប្រើអាវុធបាញ់សម្លាប់គ្នា) នូវរបបសង្គមរាស្ត្រនិយមស្របច្បាប់ (មានអាសន:នៅអង្គការសហប្រជាជាតិ) របស់សម្តេចព្រះនរោត្តមសីហនុទម្លាក់ចេញពីតំណែងដែលព្រះអង្គដឹកនាំប្រទេសក្នុងឋានៈជាព្រះប្រមុខរដ្ឋ ដើម្បីផ្លាស់ប្តូរពីរបបសង្គមរាស្ត្រនិយមទៅជារបបសាធារណរដ្ឋខ្មែរវិញ។ ការផ្តួលរំលំបែបនេះតើលោក លន់ នល់ គួរត្រូវមានទោសដែរឬទេ?
២)ថ្ងៃ១៧មេសា១៩៧៥ សមមិត្ត ប៉ុល ពត បានផ្តួលរំលំលោក លន់ នល់ នៃរបបសាធារណរដ្ឋខ្មែរស្របច្បាប់(មានអាសន:នៅអង្គការសហប្រជាជាតិ)តាមរយៈការធ្វើបដិវត្តប្រដាប់អាវុធ និងបានសម្លាប់មនុស្សដែលមានជាតិសាសន៍ជាខ្មែរគ្នាឯង ដើម្បីយកអំណាច និងដូរទៅជារបបកម្ពុជាប្រជាធិបតេយវិញ។ ការផ្តួលរំលំបែបនេះ តើសមមិត្ត ប៉ុល ពត គួរត្រូវមានទោសដែរឬទេ?
អានអត្ថបទ…
- លិខិតមិត្តអ្នកអាន៖ទឹកថ្លាត្រីកាច
- អ្នកជំនាញអក្សរសាស្ត្រនិងច្បាប់បកស្រាយពាក្យ ផ្លាស់ប្តូរ និងផ្តួលរំលំ
- វិភាគ៖ លទ្ធភាពរបស់នាយករដ្ឋមន្ត្រីដើម្បីបំបាក់លោក កឹម សុខា
- តើអ្វីជាដើមចមធ្វើឲ្យលោក ហ៊ុន សែន ខឹងលោក កឹម សុខា?
- បក្សសង្គ្រោះជាតិបដិសេធថាលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល
- លោក ហ៊ុន សែន គំរាមវាយខ្នោះលោក កឹម សុខា
៣) ថ្ងៃ៧មករា១៩៧៩ អតីតខ្មែរក្រហមដែលបែកចេញពីក្នុងរបប ប៉ុល ពត សមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន (គ្មានសមមិត្ត ប៉ែន សុវណ្ណ ទេ ព្រោះសម្តេច ហ៊ុន សែន មិនដែលបានទទួលស្គាល់ថា ប៉ែន សុវណ្ណ កាលនោះបានចូលរួមជាមួយចលនាក្រុមរបស់សម្តេចទេ) បានធ្វើបដិវត្តប្រដាប់អាវុធ ដោយថែមទាំងបាននាំកងទ័ពវៀតណាមចូលស្រុកមកជួយជាមួយផងក្នុងការវាយផ្តួលរំលំ ប៉ុល ពត នៃរបបកម្ពុជាប្រជាធិបតេយស្របច្បាប់ (មានអាសន:នៅអង្គការសហប្រជាជាតិ) ដោយបានសម្លាប់ខ្មែរគ្នាឯងដោយខ្មែរគ្នាឯងផង និងដោយវៀតណាមផង (កងទ័ពវៀតណាមបាញ់សម្លាប់ខ្មែរក្រហម) ដើម្បីបង្កើតជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ តើក្រុមរបស់សម្តេចហ៊ុន សែន ដែលបានធ្វើបដិវត្តហិង្សាផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយស្របច្បាប់ត្រូវមានទោសដែរឬទេ?
៤)ថ្ងៃ២៧កក្កដាឆ្នាំ១៩៩៣ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្តូរជារបបរដ្ឋកម្ពុជាវិញក្រោយមក (របបមិនទាន់ស្របច្បាប់ ព្រោះអង្គការសហប្រជាជាតិមិនទាន់ទទួលស្គាល់នឹងផ្តល់អាសនៈឲ្យតំណាងទេ) ក្នុងដំណាក់កាលចរចារកសន្តិភាពពីគ្រប់ភាគីទំនាស់ខុសនិន្នាការនយោបាយគ្នា ត្រូវបានផ្លាស់ប្តូរដោយអហិង្សាតាមរយៈការបោះឆ្នោតជាសាកល និងសេរី នៅក្រោមការជួយជ្រោមជ្រែងនិងឃ្លាំមើលពីក្រុមអង្គការសហប្រជាជាតិ មកជារបបព្រះរាជាណាចក្រកម្ពុជាទី២ ដែលមានព្រះមហាក្សត្រសោយរាជ្យ ក្រោយពីបាត់បង់រាជ្យបល្ល័ងអស់១៨ឆ្នាំ។ ការផ្លាស់ប្តូរនេះ គឺជាការផ្លាស់ប្តូរប្រកបដោយការព្រមព្រៀងគ្នាពីគ្រប់ភាគីនយោបាយទាំងអស់ដែលបានចូលមកប្រកួតប្រជែងដណ្តើមគ្នា ដូច្នេះមិនមានភាគីណាម្នាក់ត្រូវបានចោទប្រកាន់ទោសពីការផ្លាស់ប្តូរនេះឡើយ។
៥) ថ្មីៗនេះសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា លោក កឹម សុខា ចង់ធ្វើការផ្តួលរំលំសម្តេច ហ៊ុន សែន នៃរបបព្រះរាជាណាចក្រទី២ស្របច្បាប់ (មានអាសន:នៅអង្គការសហប្រជាជាតិ) ដោយអហិង្សា(ព្រោះគ្មានអាវុធ គឺគ្រាន់តែចង់ដូរៗតាមរយៈការបោះឆ្នោតជាសកលនិងសេរី ព្រមទាំងស្រែកថា “ហ៊ុន សែន អើយចុះចេញទៅ” និងពាក្យ “ដូរ ឬមិនដូរ? ដូរៗ”។ ការសុំផ្លាស់ប្តូរបែបនេះ តើលោក កឹម សុខា ត្រូវជាប់ទោសដែរឬទេ?
មានតែអ្នកច្បាប់ទេទើបអាចបកស្រាយបាន។ សូមជួយពន្យល់ផង។

ដោយលោក បូ បូកគោ រាជធានីភ្នំពេញ
សរសេរមកកាន់លោកបូ បូកគោ តាមរយៈbokorbokor@yahoo.com
អនុប្រធានសភាគ្នានតំលៃនឹងបំផ្លាញពេលវេលា។ ស្រុកគេឋានះត្រឹមចៅហ្វាយក្រុងសោះទៅទស្សនះកិច្ចក្រៅប្រទេសយ៉ាងច្រើនពីរយប់បីថ្ងៃ ចំណេកឯអនុប្រធានសភាជាតិខ្មែរគឺគ្រាន់តែអភិបាលក្រុងLowellហៅមកលេងសោះបែជាដើរអាវា៉សែដប់ថ្ងៃនៅអាមេរិកដោយគ្មានអ្នកមុខអ្នកការរបស់រដ្ធាភិបាលអាមេរិកទៅទទួលគឺគ្រាន់តែមានជនជាតិខ្មែរមួយដំបរស្វាទៅទទួល ពិតជាធ្វើអោយតំលៃជាតិខ្មែរថោកដោយសារហើយ លោកថោកអាចម៏មា៉ដុំ
គួរតែយកពេលវេលាទៅមើលចំការម្រេចនឹងចំការកៅស៊ូរទើបនឹងទិញហើយនឹងមើលថែរផ្ទះវីឡាពីរបីទើបនឹងទិញបន្ទាប់ពីឈប់ជួលគេ ហើយនឹងឡានទំនើបៗនៅឯស្រុកវិញល្អជាង ឫមួយជះទឹកលុយអោយគេមើលថែជំនួស? ព្រោះឥឡ ួវក្លាយជាអាចម៏មា៉ដុំយ៉ងថោក
let come together and fine out the true situation.at first Mr strong man miss interpreted on the whole story. the question is who always having bad behavior and trick to eliminated the other. world community did not support radical group to overthrow any legitimated government. but in Cambodia cases is fare deference , it is a opposition party it mean they have the right to oppose any wrong doing of the party that in power. and please do not miss interpret the word (in power) mean. it mean the party that people in this nation vote to represent them. we knew the problem that has happen in the past .the election that was not free and fair that greeted more problem. I can not blaming to opposition party because of what??? since UN hold election in Cambodia HUN SEN was not take it. after he eliminated his opponent that is the lesson to the other party. another problem was Cambodian are thinking the powerful man was greeted by the other nation that having bad history whit this nation itself. and all Cambodian seeing this action very clearly. MY advice is give up and come back to your own nation. life is too short what will left behind you should understand what I mean. peace to all Cambodian who love their own nation.