មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត​នៅ​បាវិត​​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្លឹប​កម្សាន្ត​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ (រូប​ពីហ្វេសប៊ុក)

​មនុស្ស​យ៉ាងតិចណាស់​៥​នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ថ្ងៃ​ចន្ទ​នេះ ។​

​អភិបាលក្រុង​បាវិត លោក សេង សីលា ឲ្យ​VOD​ដឹងថា ក្លឹប​កម្សាន្ត​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នោះ​មានឈ្មោះ​ថា ក្លឹប​កម្សាន្ត​ស្តារ ហើយ​មនុស្ស​ទាំង​៥​នាក់​ដែល​បាន​ស្លាប់​គឺជា​បុគ្គលិក​បម្រើការ​នៅក្នុង​ក្លឹប​នោះ ។ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ឡើយ​ទេ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​ធ្វើការ​លើ​រឿងនេះ ។​

​លោក​បញ្ជាក់ថា «​ខាង​ប៉ូលីស​គេ​កំពុង​ធ្វើការ​…​មែនទែន​ទៅ​ក្នុង​អាគារ​ហ្នឹង​មាន​កន្លែង​ខ្លះ​គេ​អត់​ទាន់​អាច​ចូល​បានទេ ពិនិត្យ​រក​ជនរងគ្រោះ​បានទេ​…​វា​នៅក្តៅ​នៅឡើយ​» ។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត​មាន​យីហោ​ហ៊ី​ប​ហប នៅ​ក្រុង​សៀមរាប ដែល​បណ្តាលឲ្យ​មនុស្ស​៦​នាក់​ស្លាប់ និង​២​នាក់​រងរបួស ៕

​សូម​សរសេរ​មកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com 

  

What Next?

Recent Articles