វិទ្យុ / ហេឡូវីអូអេ
លោក រ៉ូនី យឹមសុទ្ធ អ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងរបបខ្មែរក្រហម» ចូលរួមជាភ្ញៀវពិភាក្សាអំពីប្រធានបទ «ខួបទី៤០ឆ្នាំ៖ កម្ពុជាក្រោយការដួលរលំនៃរបប លន់ នល់ និងការចូលកាន់អំណាចរបស់ខ្មែរក្រហម» នៅក្នុងកម្មវិធីវិទ្យុ Hello VOA កាលពីថ្ងៃទីច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
ម៉ែន គឹមសេង
15 មេសា 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
អ្នកនិពន្ធសៀវភៅស្តីជីវិតក្នុងរបបខ្មែរក្រហមម្នាក់បានបញ្ជាក់ថា បរទេសមានចំណែកក្នុងការធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ក៏ប៉ុន្តែគឺខ្មែរខ្លួនឯងជាអ្នកទទួលខុសត្រូវធំជាងគេហើយដល់ពេលដែលមេដឹកនាំគ្រប់ជំនាន់ត្រូវហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
«ខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហម»
៤០ឆ្នាំក្រោយពីការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ហើយបានបណ្តាលឱ្យសមាជិកក្រុមគ្រួសារផ្ទាល់របស់លោករ៉ូនី យឹមសុត ត្រូវបានសម្លាប់ស្ទើរអស់មួយពូជក៏អ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងរបបខ្មែរក្រហម»រូបនេះបានបញ្ជាក់ថាលោកមិនចង់ឃើញមានការសងសឹកនឹងជនដៃដល់ជាទូទៅទេប៉ុន្តែយុត្តិធម៌ត្រូវតែមានចំពោះជនរងគ្រោះ។
លោកបានបញ្ជាក់នៅ ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«៤០ឆ្នាំកន្លងទៅនេះគឺ នៅចងចាំជានិច្ចអត់មានភ្លេចទេនូវការវេទនា នូវការជូរចត់ក៏ប៉ុន្តែខ្ញុំក៏មិនឱ្យកំហឹងហ្នឹងសម្លាប់ឧត្តមគតិរបស់ខ្ញុំដែរព្រោះខ្ញុំយកកំហឹងហ្នឹងកសាងរបស់ល្អវិញ ទីមួយកសាងជីវិតរបស់ខ្ញុំឱ្យបានល្អ ទីពីរជួយដល់ខ្មែរយើងផ្ទាល់»។
របបខ្មែរក្រហមដែលបានឡើងមកកាន់អំណាចកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥បានធ្វើឱ្យពលរដ្ឋខ្មែរស្លាប់យ៉ាងហោចណាស់១,៧លាននាក់ដោយសារការកាប់សម្លាប់ បង្អត់អាហារ ជំងឺ និងធ្វើការហួសកម្លាំងមុននឹងរបបនេះដួលរលំទៅវិញនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
លោករ៉ូនី យឹមសុតបានបញ្ជាក់ថាវាជាការលំបាកសម្រាប់ពលរដ្ឋខ្មែរក្នុងការទទួលស្គាល់ថាគឺជនជាតិខ្មែរជាអ្នកសម្លាប់ជនជាតិខ្លួនឯងហើយអ្នកដឹកនាំ ជាពិសេសខ្មែរក្រហមបែរជារកមុខប្រទេសផ្សេងដើម្បីដាក់ទោសកំហុសទៅវិញ។
លោកបន្ថែមថា៖
«ខ្មែរសម្លាប់ខ្មែរ។ នេះទីមួយដែលយើងទទួលស្គាល់ហ្នឹងថាខ្មែរយើងធ្វើបាបគ្នាឯង។ (បរទេស)គេអាចលូកលាន់បាន។ ចិនអាចលូកលាន់បាន។ មានមិនអត់ទេ។ យួនអាចលូកដៃបានមិនអត់ទេ។ ប៉ុន្តែចុងក្រោយបំផុតខ្មែរយើងទេជាអ្នកទទួលខុសត្រូវព្រោះខ្មែរយើងសម្លាប់គ្នាឯង។ ប៉ុន្តែមេខ្មែរក្រហមគាត់អត់ទទួលខុសត្រូវទេ។ គាត់ចោទគេរហូត។ នេះខុសហើយ។ សូមទទួលស្គាល់ខ្លួនឯង»។
អ្នកនិពន្ធរូបនេះធ្លាប់ត្រូវខ្មែរក្រហមវាយសម្លាប់ហើយទុកឱ្យស្លាប់នៅកណ្តាលវាល ប៉ុន្តែមិនស្លាប់ ហើយបានរត់គេចខ្លួនទៅសំងំលាក់ខ្លួនក្នុងព្រៃនិងចេញមកសងសឹកដោយការវាយចូលបន្ទាយខ្មែរក្រហមវិញ។ ប៉ុន្តែលោកមិនចង់ឃើញខ្មែរសងសឹកគ្នាទេ។
លោកបានបន្ថែមថា៖
«ខ្ញុំធ្លាប់ហើយសងសឹកជាមួយនឹងពួកខ្មែរក្រហម ធ្លាប់ហើយផ្ទាល់ដៃហ្មង អត់បានលទ្ធផលដូចចិត្តទេ មានតែ បាបកម្មមានតែ វេទនាជាងមុនទៀត ប៉ុន្តែយើងត្រូវកសាងផលល្អ»។
ពេលបច្ចុប្បន្ននេះ មានអតីតមេខ្មែរក្រហមកំពូលក្នុងវ័យជរាចំនួនពីរនាក់កំពុងត្រូវតុលាការជំនុំជម្រះទោសទាក់ទងនឹងការដឹកនាំអតីតកាលរបស់ពួកគេ។ លោករ៉ូនី យឹមសុតសម្តែងការខកចិត្តចំពោះល្បឿនដ៏យឺតយ៉ាវនៃតុលាការដែលមានការគាំទ្រពីអង្គការសហប្រជាជាតិមួយនេះ។
«តុលាការគួរមើលគោលបំណងឱ្យច្បាស់លាស់ដើម្បី ជួយជនរងគ្រោះមិនមែនជួយខ្លួនឯងទេ មិនជួយឱ្យល្អមើលទេ មិនឆាកល្ខោនទេ។ ហ្នឹងប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ខ្ញុំជាបុគ្គលម្នាក់ដែរដែលប៉ះពាល់»។
លោកយល់ថាអ្នកដឹកនាំត្រូវចេះស្រឡាញ់ខ្មែរដើម្បី ជៀសវាងពីបទពិសោធន៍ ជូរចត់ក្នុងពេលអតីតកាល ហើយកុំប្រើការលាបពណ៍ដាក់គ្នាចំពោះអ្នកដែលមាននិន្នាការឬជំនឿនយោបាយខុសពីខ្លួន។
«ទីមួយខ្ញុំថាត្រូវតែចេះស្រឡាញ់ខ្មែរ កុំឱ្យស្រឡាញ់បុគ្គល កុំឱ្យស្រឡាញ់គណបក្ស ស្រឡាញ់ខ្មែរសិនបានយើងស្រឡាញ់គណបក្សបាន បានយើងស្រឡាញ់បុគ្គលបាន។ បើយើងនៅ តែស្រឡាញ់បុគ្គលយើងនៅ ស្រឡាញ់គណបក្សយើងនៅតែមានបញ្ហាដដែល»។
ពេលបច្ចុប្បន្ននេះលោករ៉ូនី យឹមសុតបានធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងកម្ពុជាដើម្បីជួយដល់គម្រោងមួយដែលបណ្តុះបណ្តាលបច្ចេកទេសដល់សិស្សជំនាន់ក្រោយ៕
អត្ថបទព័ត៌មានទាក់ទង
- អតីតអ្នកនាំសាររបស់ ប៉ុល ពត បានស្លាប់ដោយជំងឺ
- អសបបារម្ភអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើសាលាក្តីខ្មែរក្រហម
- សហចៅក្រមស៊ើបអង្កេតអន្តរជាតិចោទប្រកាន់ជនសង្ស័យម្នាក់ទៀតក្នុងសំណុំរឿង០០៤
- អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមទាមទារឲ្យអ.ស.ប.បង្ហាញជំហររឹងប៉ឹង
- អ.ប.ស.ស្វាគមន៍ការសន្យារបស់កម្ពុជាថាមិនរារាំងដំណើរការកាត់ទោសខ្មែរក្រហម

នេះដោយសារមនោនិគមក្រហមដែលយួននិងចិនយកមកប្រើសម្រាប់បំបែកបំបាក់
សាមគ្គីភាពប្រជាពលរដ្ឋខ្មែរនិងក៏ត្រូវបន្ទោសស្តេចពាលនិងពួកបាតផ្សារដែលលអ្នក
ដៃដល់បំរើបរទេសសំលាប់ជាតិឯងចង់បានក្នុងទ្រុងនិងក៏បន្ទោសផងដែរដល់ប្រជាពលរដ្ខខ្មែរ
ដែលល្ងង់មិនស្គាល់ល្អអាក្រក់ខ្មៅសខុសត្រូវនោះ!
ត្រូវឲ្យចាំពួកបរទេសកំរល្អណាស់ជាបិសេសយួននិសៀមតែគួរឲ្យសរសើដល់អ្នកដឹកនាំគេដែលមិនស៊ី
ជោរ។
នេះដោយសារមនោនិគមក្រហមដែលយួននិងចិនយកមកប្រើសម្រាប់បំបែកបំបាក់
សាមគ្គីភាពប្រជាពលរដ្ឋខ្មែរនិងក៏ត្រូវបន្ទោសស្តេចពាលនិងពួកបាតផ្សារដែលលអ្នក
ដៃដល់បំរើបរទេសសំលាប់ជាតិឯងចង់ធំក្នុងទ្រុងនិងក៏បន្ទោសផងដែរដល់ប្រជាពលរដ្ខខ្មែរ
ដែលល្ងង់មិនស្គាល់ល្អអាក្រក់ខ្មៅសខុសត្រូវនោះ!
ត្រូវឲ្យចាំពួកបរទេសកំរល្អណាស់ជាបិសេសយួននិសៀមតែគួរឲ្យសរសើដល់អ្នកដឹកនាំគេដែលមិនស៊ី
ជោរ។
It is not rigth. They have to get the countrys that have involved in blow bad politics for a big responsible it ‘s not only khmers.
ខ្មែរ ទាំងនៅក្នុងស្រុក ទាំងនៅបរទេស ក្រៅពីនិយមអំពើពុករលួយ(មធ្យោបាយ ចូលតាមទ្វារក្រោយ ដើម្បីសំរេចការ) ខ្មែរពូកែខាង ងរ ខឹង គុំ សងសឹក ដោយយក ការសាហាវ ឃោរឃៅជាត្រីមុខ(ពាលអាងកាប់ … ប៉ុល ពត សងសឹក ស្ដេចក៏សងសឹក.., រាស្រ្ដខ្មែរស្លាប់រង្គាល ដោយសារដៃខ្មែរគ្នាឯង)
ទាហ៊ានលន់ នល់ យកគ្រាប់បែកអាគាំង ទម្លាក់លើក្បាលខ្មែរក្រហម
ខឹងណាស់ ពេលបានឈ្នះ ខ្មែរក្រហមកែន ទាហ៊ានលន់ នល់ ទាំងបន្ទាយៗ យកទៅសម្លាប់
តើកាលណាទើបខ្មែរឈប់ភ្លើ?
នៅមានទៀត ខ្មែរមិនកាន់ពាក្យសំដី ពាក្យសន្យា ឬ ពាក្យសម្បថ .. ខ្វះសេចក្ដីក្លាហ៊ាននឹងទទួលខុសចំពោះការភ្លាំងភ្លាត់ ឬកំហុសដែលខ្លួនបានធ្វើ… ក្រឡៃបាតដៃ ជាខ្នងដៃ។
តើខ្មែរពិតជាមានកំណើតពីសត្វត្រកួត អណ្ដាតព្រែក មែនឬ?
ឳពុកបានផ្ដាំថា ក្រ ក៏ក្រ ទៅចុះ អោយតែមាន ..គឺនៅមានសេចក្ដីខ្មាស់អៀន ..ខ្លះផង
កុំគឹតតែហុតសម្ល សម្លឹងកាត ឬ កុំបូមទាល់តែបែកពោះដូចតាជូជក់។
សំណាងល្អ នៅមានខ្មែរមួយចំនួន សុចរិត …ល្ហាមតែខែងរ៉ែង។
Mr. Roney Yim Soth should study Cambodia’s politics thoroughly before writing his book or give comment on media network.
ខ្ញុំជឿរថា លោករ៉ូនី យឹមសុត មានសម្ថតភាព គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។
គួរតែយើងរាល់គ្នាខំសរសេរអោយបានច្រើន ដើម្បី ចែករំលែក ។ ការនិយាយចេញពីដួងចិត្ត អំពីការឈឺចាប់ ដូចជាមិនវាំបាច់ ចេះជ្រៅជ្រះអំពីនយោបាយខ្មែរទេ។
No dictate please!