ដោយ ម៉ែន សុធីរ
2015-04-16
RFA

យុវជននាំគ្នាលេងល្បែងប្រជាប្រិយនៅវត្តព្រៃម្នាស់ ភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ RFA/Men Sothy
យុវជនខេត្តស្វាយរៀង ភាគច្រើនមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយទេ។ ពួកគេតែងតែជួបជុំគ្នាជាក្រុមៗផឹកស៊ី និងរាំធុងបាសជាដើម។ ចំណែកចាស់ព្រឹទ្ធាចារ្យលើកឡើងថា ប្រសិនបើយុវជនបោះបង់ការលេងល្បែងប្រជាប្រិយ នោះវប្បធម៌ប្រពៃណីជាតិ នឹងអាចបាត់បង់បន្តិចម្តងៗ។
តំណាងចាស់ទុំអំពាវនាវឲ្យយុវជនទាំងអស់ ជួយអភិរក្សល្បែងប្រជាប្រិយតាមរយៈការចូលរួមលេងទាំងអស់គ្នា ដើម្បីរក្សាប្រពៃណីជាតិខ្មែរ។
សូមស្ដាប់ លោក ម៉ែន សុធីរ រាយការណ៍៖