នគរបាល រាជធានីភ្នំពេញ ៖ ឧកញ៉ា ថោង សារ៉ាត់ បានបញ្ជូនទៅដល់ ស្នងការក្រុង ហើយ

Friday, 17 April 2015 09:02
ដោយ៖ ដើមអម្ពិល

ភ្នំពេញ ៖ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ខាងនាយដ្ឋាននគរបាល សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បាន បញ្ជូនឧកញ៉ា ថោង សារ៉ាត់ ទៅដល់ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញហើយ ដើម្បីបន្តការសួរនាំ ។

តាមមន្រ្តីនគរបាល ជាន់ខ្ពស់ រាជធានី ភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាល នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានទៅ សហការជាមួយ នគរបាលវៀតណាម ចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ នៅប្រទេសវៀតណាម និងបាននាំខ្លួនមកកាន់ នាយកដ្ឋាន កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ដែលជាប់ពាក់ព័ន្ធ និងបទល្មើស មេឃាតក នៅពីក្រោយខ្នង នៃការបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំកន្លងទៅ។

រហូតមកដល់ព្រឹកថ្ងៃដដែលនេះ ឧកញ៉ា ថោង សារ៉ាត់ កំពុងស្ថិត ក្រោមការសាកសួរ នៅក្នុងការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕


What Next?

Recent Articles