មនុស្ស​២១នាក់ស្លាប់ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង​

ដោយ៖​ ឡាយ សាមាន និង ​យ៉ា រសាត់​ | ថ្ងៃអង្គារ ទី19 ឧសភា 2015
http://vodhotnews.com

យ៉ាងហោចណាស់មនុស្ស២១នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែល​កើត​ឡើង​ នៅព្រឹកថ្ងៃអង្គារនេះ ​នៅក្រុងបាវិត ខេត្តស្វាយរៀង។

ស្នងការរងខេត្តស្វាយរៀង លោកស្រី ប៊ី សាវិន ប្រាប់ VOD នៅព្រឹកថ្ងៃ​អង្គារនេះ​ថាហេតុការណ៍នេះ​បាន​កើតឡើង​នៅព្រឹកថ្ងៃអង្គារនេះ ហើយ​ជាការសន្និដ្ឋានជំហានដំបូង មនុស្ស​២១នាក់បានស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។ លោក​ស្រី​បន្ត​ថា​រថយន្តទេសចរណ៍បាន​បុកជាមួយរថយន្តដឹកកម្មករ នៅក្រុងបាវិត ខេត្តស្វាយរៀង។ លោកស្រីឲ្យ​ដឹង​ទៀត​ថា​ អ្នកដែលរងរបួសមួយចំនួនត្រូវបានដឹកទៅមន្ទីរពេទ្យ ចំណែកខាងមន្រ្តីចរាចរណ៍ផ្លូវគោក កំពុងពិនិត្យបន្ថែមទៀត។

ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃ​អង្គារនេះ លោក ​ហ៊ុន សែន មាន​ប្រសាសន៍ថាមនុស្ស​២១នាក់បានស្លាប់​ដោយ​សារ​គ្រោះថា្នក់ចរាចរណ៍នៅខេត្ត​ស្វាយរៀង។ លោក​បាន​ចូល​រួមរំលែកទុក្ខដល់គ្រួសារសព។

តាមរបាយការណ៍​របស់​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា​​ក្នុង​ឆ្នាំ​២០១៤កន្លងទៅ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​១២​ភាគរយ បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន​២ពាន់​នាក់ និង​រងរបួស​ជាង​៨ពាន់​នាក់ គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​១៥ភាគរយ៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com

What Next?

Recent Articles

7 Responses to "មនុស្ស​២១នាក់ស្លាប់ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង​"

  1. Bol says:

    តើ មានឃើញ កឹម សុខា និងពួកមេសហជីព ទៅជួយសង្គ្រោះកម្មករឬទេ?

    អាកឹម សុខា វាពូកែតែអារឿងឈ្លោះទេ និងរឿងសន្យា! ក្រៅពីសន្យា តើឲ្យកឹម សុខា ធ្វើអ្វី???

  2. Bol says:

    សម្តេច នាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ២លានរៀល សម្រាប់អ្នកស្លាប់ និង ១លានរៀល សម្រាប់អ្នករងរបួស
    Tuesday, 19 May 2015 15:56 ដោយ ដើមអម្ពិល ID-011 E-mail Print PDF
    ស្វាយរៀង ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនសព ជនរងគ្រោះ ដែលបានបាត់បង់ជីវិតចំនួន ១៨នាក់ (គិតត្រឹមម៉ោង៤រសៀល) និងឧបត្ថម្ភថវិកា ១លានរៀល ជូនជនរងគ្រោះ ដែលស្លាប់និងរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្ដស្វាយរៀង កាលពីព្រឹកមិញ ។
    ថវិការបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងតាមរយៈលោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដែលបច្ចុប្បន្ន កំពុងចុះជួយអន្ដរាគមន៍ និងសួរសុខទុក្ខអ្នកជំងឺ នៅឯខេត្ដស្វាយរៀង ។

  3. Bol says:

    សប្បុរសជន ឧបត្ថម្ភថវិកា និង ក្ដាមឈូស ជូនសពកម្មករ ដែលស្លាប់ នៅស្វាយរៀង
    Tuesday, 19 May 2015 15:45 ដោយ ដើមអម្ពិល ID-011 E-mail Print PDF
    ស្វាយរៀង ៖ គិតត្រឹមរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំនិង សប្បុរសជនជាច្រើន បានបន្ដចូលរួមឧបត្ថម្ភ ជាថវិកា និងក្ដាមឈូស ជូនដល់សាច់ញាតិ សពជនរងគ្រោះទាំង១៨នាក់ ដែលបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយទាប ខេត្ដស្វាយរៀង ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក លើការចំណាយផ្សេងៗរបស់គ្រួសារសព។
    ថវិកា របស់ថ្នាក់ដឹកនាំនិងសប្បុរសជន ទាំងនេះ បានចូលរួមតាមរយៈលោកស្រី ឧបនាយករដ្ឋមន្ដ្រីម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ដែលកំពុងចុះជួយអន្ដរាគមន៍នៅទីនោះ ។
    សប្បុរសជនដែលចូលរួមបរិច្ចាគរួមមាន
    ១. លោក លី ប៊ុនធឿន និង លោកស្រី គិត ហុងយី ជួយឧបត្ថម្ភ ចំនួន ៥ ក្តាមឈូស ស្មើទឹកប្រាក់ ១០២៦ដុល្លារ ។
    ២. លោកឧត្តមសេនីយ៍ ណុប ដារ៉ា និង លោកស្រីព្រមទាំងបុត្រ ឧបត្ថម្ភ ចំនួន ៥ ក្តាមឈូស ស្មើទឹកប្រាក់ ១០២៦ ដុល្លារ ។
    ៣. ឧកញ៉ា មឿង សុក និង លោកស្រី ឧបត្ថម្ភ ចំនួន ៥ ក្តាមឈូស ស្មើទឹកប្រាក់ ១០២៦ ដុល្លារ
    ៤. លោកស្រី ហាក់ ស៊ីថា ព្រមទាំងបុត្រ ឧបត្ថម្ភ ២០០ ដុល្លារ
    ៥. លោកស្រី សូត្រ លី ឧបត្ថម្ភ ១០០ ដុល្លារ
    ៦. លោកមេធាវី អ៊ឹង កិរិយា និង លោកស្រី ឧបត្ថម្ភ ៥០ ដុល្លារ
    ៧. លោក កុយ ពៅ និង លោកស្រី ឧបត្ថម្ភ ១០០ ដុល្លារ
    ៨. លោក បែន គឹមសាន្ត និង លោកស្រី ឧបត្ថម្ភ ៥០ ដុល្លារ
    ៩. លោក ឈុន ស៊ីវន និង លោកស្រី ២០ ដុល្លារ សរុបទាំង អស់ ១៨ ក្តាមឈូស ស្មើនឹង ៣៦៩០ ដុល្លារអាមេរិក ។ ថវិកា សំរាប់ទិញក្ដារមឈូសនេះ ត្រូវបានសប្បុរសជន ដែលមានឈ្មោះខាងលើ បានផ្ញើជូនដល់គ្រួសារ ជនរងគ្រោះ តាមរយះលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដែលលោកស្រី កំពុងមានវត្តមាន នៅជាមួយគ្រួសារជនរងគ្រោះ រួចរាល់ហើយ ៕
    _________________________________
    តើតំណាងរាស្ត្រ របស់ កឹម សុខា នៅស្វាយរៀង ដែលពូកែញុះញង់ឲ្យកម្មករធ្វើបាតុកម្ម​នោះនៅឯណា?
    កឹម សុខា ដឹងដែរឬទេ?
    បើគ្មានលុយ ក៏គ្មានទៅចុះ តែសុំទៅសួរសុខទុក្ខ និងទៅរួមដង្ហែរសពផង!!

  4. Anonymous says:

    >>>>>> . វៀតណាម មក សម្លាប់ ខ្មែរ យ៉ាង ស្រួល . !

  5. Anonymous says:

    អ្នកបើកឡាន បុក ធ្វើអោយប្រជាពលរដ្ឋ កម្មករកម្មការីនី របួស និង ស្លាប់ គឺ តៃកុង វៀតណាម !

  6. Anonymous says:

    យីស ! អា វៀតណាម ង្វៀង វ៉ាន់ទឹង ចង្រៃ បើកឡាន បុក សម្លាប់មនុស្ស អស់ ជាង 20 នាក់​

    ហើយចង់នៅក្រៅ ឃុំ ទៀត ! ( «« ត្រូវយក វា ចង ដើរ អាក្រោស អោយ ប្រជាជន កាត់ទោស ! »»)

  7. Srey Khmer says:

    Wow! prime minister in Cambodia so rich, while he has plenty money
    to help poor or victims people. So people should request him for help
    when your lives in the miserable.