លោក ហ៊ុន សែន អះអាង​ថាលោក​ភ្នាល់ប្រដាល់ Pacquiao តែ​៥ពាន់រៀល មិន​មែន​៥ពាន់ដុល្លារទេ​

ដោយ៖​ យ៉ា រសាត់ និងស៊ុន ណារិន​ | ថ្ងៃអង្គារ ទី19 ឧសភា 2015
http://vodhotnews.com


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថា​លោក​គ្រាន់តែ​និយាយ​លេងសើច​​ក្នុង​ភ្នាល់ប្រដាល់​រវាងកីឡាករហ្វីលីពីន Manny Pacquiao និងកីឡាករអាមេរិក Floyd May​w​ea​ther មិន​ដូច​​ការ​ចុះផ្សាយ​លើសារព័ត៌មាន​ដល់ទៅ​ទឹកប្រាក់​៥ពាន់ដុល្លារនោះទេ។​

ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃ​អង្គារនេះ លោក​ ហ៊ុន សែន មានប្រសាសន៍ថាលោក​គ្រាន់តែនិយាយ​លេង​លើ​ការភ្នាល់ប្រដាល់នេះ​ ដោយ​សួរ​ថា​ហេតុអ្វី​បាន​ជា​សារព័ត៌មាន​​យក​​ទៅ​ចុះផ្សាយ​ទៅវិញ។  លោក​បញ្ជាក់ថា​លោក​មិន​បាន​ភ្នាល់ប្រាក់​៥ពាន់ដុល្លារ​ទេ គឺគ្រាន់តែ​៥ពាន់​​រៀលប៉ុណ្ណោះ។​​ លោក​បន្ត​ថា​បើទោះ​ជា​លោក​ឲ្យប្រាក់​៥ពាន់រៀលដល់ភាគីភ្នាល់​ ក៏​គេ​មិន​យក​ដែរ។​

លោក​ ហ៊ុន សែន បានថ្លែង​​ថា​«ខ្ញុំនិយាយ​លេងសោះណាស់ ភ្នាល់គ្នា​៥ពាន់​រៀល។ កាសែត​មិនដឹង​ប៉ុន្មាន​ទេ រហូត​ដល់​ Strait Times យក​ទៅ​ចុះផ្សាយ​ថា​នាយករដ្ឋមន្រ្តីក្រលះសម្តី។ ឥឡូវ​សូម្បីតែ​ខ្ញុំ​ប្រប្រគល់លុយ​អា​៥ពាន់រៀល​ទៅ​ឲ្យ​អាអ្នក​ឈ្នះ​ខ្ញុំ ក៏វាមិន​ទទួល​ដែរ វាថាអត់ទទួលទេ ព្រោះ​ យូរៗទៅជាមាន់ហើយ ​Floyd ទៅ​ជា​មាន់ហើយ​»។​

​កាលពីថ្ងៃ​ទី​០៣ខែឧសភា ឆ្នាំ​២០១៥​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយ​ថា​លោក​បាន​ភ្នាល់​ប្រាក់​ចំនួន​៥ពាន់(​​តែមិន​បាន​បញ្ជាក់​ជា​លុយ​ដុល្លារនោះទេ​)​លើ​ការ​ប្រកួត​នេះ​ជាមួយ​មន្រ្តីគណបក្សប្រជាជនកម្ពុជា ដោយលោក​​យក​កីឡាករ Pacquiao។​ តែ​លោ​ក​ថា​លោក​មិន​ឲ្យ​លុយ​ទៅ​មន្រ្តី ដែល​លោក​ភ្នាល់​ចាញ់នោះ​ទេ ដោយ​សារ​លោក​មិ​ន​ពេញ​ចិត្ត​នឹ​ង​លទ្ធ​ផល។ លោក​បញ្ជាក់​ថា«ឥឡូវ​បើ​គិត​តាម​ការ​ភ្នាល់​ពីម្សិលមិញ ខ្ញុំត្រូវ​ជំពាក់​លោក​ឯង តែ​អញមិន​ឲ្យ»។ លោ​ក ហ៊ុន សែន បានរិះគន់ចៅក្រមអាមេរិកក្នុងការដាក់ពិន្ទុឲ្យកីឡាករអាមេរិក Floyd ឈ្នះកីឡាករ Pacquiao ដោយចាត់ទុកថានេះជាការដាក់ពិន្ទុ«អន់ពេក»។ 

ការថ្លែង​របស់លោក​ហ៊ុន សែន ត្រូវ​បាន​កម្មវិធីកំប្លែងមួយ​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ថា​ «Last Week Tonight with John Oliver»​ យកមកធ្វើ​ជា​លក្ខណៈកំប្លែង​សើចសប្បាយ។​ ការថ្លែងរបស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ទាក់​ទង​នឹង​ការ​ប្រដាល់នេះ​ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយជា​បន្ត​បន្ទាប់​ ដោយ​លើក​ជា​ចម្ងល់​ពី​ភាពស្របច្បាប់​នៃ​ការ​លេងល្បែង​នៅ​កម្ពុជា។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ​ ស៊ីផាន ត្រូវ​បាន​ដក​ស្រង់សម្តី​ដោយ​សារព័ត៌មាន​បរទេស​ថា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តីគ្រាន់​តែ​ជា​លេង​​សើច​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ភ្នាល់ពិតប្រាកដនោះទេ៕

សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈrorsart@vodhotnews.com




អានអត្ថបទ…

លោក ហ៊ុន សែន​ ត្រូវ​​កម្មវិធីកំប្លែងនៅអាមេរិក​​យក​មកអត្ថាធិប្បាយ​ទាក់ទងនឹង​ការ​ភ្នាល់ប្រដាល់​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី13 ឧសភា 2015
http://vodhotnews.com

វីដេអូពីYoutube


មើលរូបភាពបន្ថែម

លោក ​John William Oliver អ្នកអត្ថាធិប្បាយ​ក្នុង​កម្មវិធី​ Last Week Tonight with John Oliver

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះ ត្រូវ​បាន​កម្មវិធីកំប្លែងមួយ​នៅ​សហរដ្ឋអាមេរិក​យក​ការថ្លែង​របស់ទាក់​ទង​នឹង​ការ​ភ្នាល់ប្រដាល់រវាង​កីឡាករហ្វីលីពីនManny Pacquiao និងកីឡាករអាមេរិកFloyd May​w​ea​ther ​មកធ្វើ​ជា​លក្ខណៈកំប្លែង​សើចសប្បាយ។​

កម្មវិធីកំប្លែង​នោះមានឈ្មោះ​ថា​«Last Week Tonight with John Oliver»​ ដែល​ត្រូវ​បាន​អត្ថាធិប្បាយ​ដោយ​​លោក​John William Oliver។​

​កាលពីថ្ងៃ​ទី​០៣ខែឧសភា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយ​ថា​លោក​បាន​ភ្នាល់​ប្រាក់​ចំនួន​៥ពាន់​​ដុល្លារ​លើ​ការ​ប្រកួត​នេះ​ជាមួយ​មន្រ្តីគណបក្សប្រជាជនកម្ពុជា ដោយលោក​​យក​កីឡាករPacquiao។​ តែ​លោ​ក​ថា​លោក​មិន​ឲ្យ​លុយ​ទៅ​មន្រ្តី ដែល​លោក​ភ្នាល់​ចាញ់នោះ​ទេ ដោយ​សារ​លោក​មិ​ន​ពេញ​ចិត្ត​នឹង​លទ្ធ​ផល។ លោក​បញ្ជាក់​ថា«ឥឡូវ​បើ​គិត​តាម​ការ​ភ្នាល់​ពីម្សិលមិញ ខ្ញុំត្រូវ​ជំពាក់​លោក​ឯង តែ​អញមិន​ឲ្យ»។ លោ​ក ហ៊ុន សែន បានរិះគន់ចៅក្រមអាមេរិកក្នុងការដាក់ពិន្ទុឲ្យកីឡាករអាមេរិកFloyd ឈ្នះកីឡាករPacquiao ដោយចាត់ទុកថានេះជាការដាក់ពិន្ទុ«អន់ពេក»។ 

ក្នុងវីដេអូក្លីបកំប្លែងមួយ​ លោក​John William Oliver បានអត្ថាធិប្បាយ​ថា​លោក​ ហ៊ុន សែន បាន​ចំណាយពេល​​១៥នាទីក្នុង​ការ​និយាយ​ពី​ការ​ភ្នាល់ប្រដាល់នេះ ខណៈលោក​មិនពេញចិត្ត​នឹងលទ្ធផលនៃ​ ​ការ​ប្រដាល់។ លោក​John William Oliver  បាន​អត្ថាធិប្បាយ​ភ្ជាប់ជាមួយ​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន ថាហេតុអ្វី​បានជាលោក​ភ្នាល់ការប្រដាល់នេះ ហើយ​ថា​ហេតុអ្វី​បាន​ជា​លោក​មិន​ឲ្យ​លុយ​គេ ពេល​លោក​ចាញ់​ការ​ភ្នាល់​។ វីដេអូក្លីបជា​លក្ខណៈកំប្លែងនេះបានភ្ជាប់ជាមួយសំឡេង​សំណើចជា​បន្ត​បន្ទាប់​​​។​

​ការថ្លែងរបស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ទាក់​ទង​នឹង​ការ​ប្រដាល់នេះ​ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយជា​បន្ត​បន្ទាប់​ ដោយ​លើក​ជា​ចម្ងល់​ពី​ភាពស្របច្បាប់​នៃ​ការ​លេងល្បែង​នៅ​កម្ពុជា។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ​ ស៊ីផាន ត្រូវ​បាន​ដក​ស្រង់សម្តី​ដោយ​សារព័ត៌មាន​បរទេស​ថា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តីគ្រាន់​តែ​ជា​លេង​​សើច​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ភ្នាល់ពិតប្រាកដនោះទេ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com


What Next?

Recent Articles

11 Responses to "លោក ហ៊ុន សែន អះអាង​ថាលោក​ភ្នាល់ប្រដាល់ Pacquiao តែ​៥ពាន់រៀល មិន​មែន​៥ពាន់ដុល្លារទេ​"

  1. Anonymous says:

    You are God of khmer so your word is Golden word.
    Your word is water ! Your word is fire too. !!!

  2. អាឈាមថោព្រះវិហ៊ារ says:

    អស់ទាំងនេះហើយ ដែលហ៊ុនសែនត្រូវយល់ថា ទូរទាំពិភពលោកគេកំពុងតែបើកភ្នែកមើលយ៉ាងយកចិត្តទុកដាក់ដល់កម្ពុជា ជាពិសេសរដ្ឋាភិបាលអាយ៉ងឡប់ដែលកំពង់ដឹកនាំប្រទេសសព្វថ្ងៃ និងកំពង់ប្រើអំណាចផ្តាច់ការលើប្រជាជន ។

  3. អាឡេវ says:

    កំពុងតែឡប់មែនទែន

  4. ឆ្មាខ្មៅ says:

    មុខលោកអែងភ្នាល់៥០០០រៀលមិនអាចទៅរួចនោះទេ ប៉ុន្តែទោះជា៥០០០រៀលឬ១រៀលក៏វានៅតែមានឈ្មោះថាជនលេងល្បែងដែរ វានៅតែថោកទាបតែដដែលហ្នឹង ហើយpoliceក៏ត្រូវយកមកធ្វើការអប់រំផងដែរ ដើម្បីកុំអោយលេងទៅថ្ងៃក្រោយទៀត

  5. Chourn says:

    សំណូមពរនាយករដ្ឋមន្ត្រីប្រើភាសាឲ្យបានសមរម្យផងដើម្បីជាគំរូក្មេងៗជំនាន់ក្រោយ។ ការពោល ពាក្សខាងក្រោមនេះមិនសមរម្យនោះទេសុទ្ធតែអញ វា …….

    លោក​ ហ៊ុន សែន បានថ្លែង​​ថា​«ខ្ញុំនិយាយ​លេងសោះណាស់ ភ្នាល់គ្នា​៥ពាន់​រៀល។ កាសែត​មិនដឹង​ប៉ុន្មាន​ទេ រហូត​ដល់​ Strait Times យក​ទៅ​ចុះផ្សាយ​ថា​នាយករដ្ឋមន្រ្តីក្រលះសម្តី។ ឥឡូវ​សូម្បីតែ​ខ្ញុំ​ប្រប្រគល់លុយ​អា​៥ពាន់រៀល​ទៅ​ឲ្យ​អាអ្នក​ឈ្នះ​ខ្ញុំ ក៏វាមិន​ទទួល​ដែរ វាថាអត់ទទួលទេ ព្រោះ​ យូរៗទៅជាមាន់ហើយ ​Floyd ទៅ​ជា​មាន់ហើយ​»។​លោក​បញ្ជាក់​ថា«ឥឡូវ​បើ​គិត​តាម​ការ​ភ្នាល់​ពីម្សិលមិញ ខ្ញុំត្រូវ​ជំពាក់​លោក​ឯង តែ​អញមិន​ឲ្យ»

  6. ?? says:

    HAS……. when it come to the real world our Cambodian leader seem to be a childhood that playing cheap politic among the world community. shame on me to live among them and they see me as a Cambodian too. it is not just only him that made this nation felling so embarrassing. this guy playing the game what we call cheap politic in the world community. and he think he the best of all Cambodian. I’m sorry the way I see you was not good to represent the nation that I’m kind of a part of it. HUN SEN put his face in the water and pretending he is diving. but off cause we can see him flooding on the surface of an open ocean. not only Cambodian can see it but the western world they can see it clearly than some of Cambodian. our leader that was picking by our thief nation for so many decade, was made too many problem for the world community. about diplomacy his grade is lower than mayor in western country. the problem he have to solve he keep it until it’s explode and he rusting to have unessential problem to cover it. what a cheap game???????????? peace to all Cambodian who love their own nation

  7. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ចេះឯងឱ្យក្រែងចេះគេ !
    អ្នកគេចេះលេងល្បែងភ្នាល់ពិតប្រាកដ ទោះភ្នាល់ប៉ុន្មានក៍គ្មានបញ្ហាដែរ ព្រោះគេភ្នាល់ដោយស្ងៀមស្ងាត់
    ប៉ុន្តែ ហ៊ុន សែន យកការភ្នាល់៥០០០រៀល ធ្វើការវាយប្រហាអាមេរិកឆ្កួតៗ នាំរឿងដល់ជាតិ
    ធ្វើឱ្យកិត្តិយសជាតិធ្លាក់ចុះ អាប់ឱនដោយសាខ្លួនទើបជារឿងពិតប្រកែកមិនបាន !
    ខ្លួន ហ៊ុន សែន វាយប្រហាគេ រឿងអីគេមិនវាយប្រហាខ្លួនវិញ ?
    ដល់ពេលគេវាយប្រហាវិញ កុំថាឡើយ៥០០០រៀល សូម្បីតែ ១រៀលក៍ដោយ បើខ្លួនចាញ់គេហើយ
    មិនសងគេ ក៍មានឈ្មោះថា (ថោកទាបដែរ)
    ដល់អាមេរិកាំងគេវាយប្រហាចំឈឺសឹងធ្លុះលលាដ៍ក្បាល ទើបឯងមកនិយាយកែកន់
    ((ឥឡូវ​សូម្បីតែ​ខ្ញុំ​ប្រប្រគល់លុយ​អា​៥ពាន់រៀល​ទៅ​ឲ្យ​អាអ្នក​ឈ្នះ​ខ្ញុំ ក៏វាមិន​ទទួល​ដែរ វាថាអត់ទទួលទេ ព្រោះ​ យូរៗទៅជាមាន់ហើយ ​Floyd ទៅ​ជា​មាន់ហើយ​))
    ថ្ងៃក្រោយមុនហ្នឹងនិយាយវាយប្រហាគេ ត្រូវចេះវាស់អណ្ដាតរបស់ខ្លួនផង !
    កុំធ្វើឱ្យកិត្តិយសជាតិខ្មែរអាប់ឱនដោយសាខ្លួនជានាយករដ្ឋមន្រ្តីអត់សណ្ដាប់ធ្នាប់ខ្លាំងពេក !

  8. ផលវរុណ says:

    សមមុខ កាន់តែចាស់កាន់តែឡប់ គួចុះចេញពីតំណែងទៅ ទៅធ្វើបុណ្យទានទៅ ទើមនុស្សជំនាន់ក្រោនៅគោរព ពុំដូនច្នោះទេ ប្រយ័ត្នសសៃប្រាសាទ ក្មេងដេញគប់

  9. ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    នាយករដ្ខមន្ត្រមិនគ្រប់ទឹកនិយាយដូចកុនក្មេងបៀមដៃ
    បែបមិនមែន៥០០០ដុល្លាទេបែបគុណនិង១០០ផងពួកពូជលេងល្បែងនោះ???

  10. ពូវែង says:

    អានរក ភ្នែកទោល ពូកែរ កុហក បោកប្រាស់ មិនចេះឆប់

  11. kim says:

    Because you have nothing to do except talk about crazy thing.