ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី19 ឧសភា 2015
http://vodhotnews.com
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះបើកការសាកសួរបន្ថែមលើលោក មាជ សុវណ្ណារ៉ា និងសកម្មជន ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីហិង្សានៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនផ្សេងទៀតបានចូលខ្លួនបំភ្លឺនៅតុលាការនៅម៉ោង៨ព្រឹកនេះ តាមការកោះហៅតាមដីកាកោះហៅរបស់ព្រះអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ។ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងនោះរួមមាន លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និងលោក កែ ឃីម ជាដើម ។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ព្រមទាំងព្រះសង្ឃ៣អង្គ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ៕
សូមសរសរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចុះត្រង់ពួកវាវាយអ្នកកាសែត….សំលាប់កម្មករ សំលាប់មនុស្សច្រឡំនៅលើស្ពានក្បាលខ្នល់តើពួកអាក្បត់ជាតោអស់នេះដែលរកខុសត្រូវទេ?
បើតុលាការកកំហុស ចោទប្រកាន់ មាជ សុវណ្ណារា និងបក្សពួក រួមទាំង មួរ សុខហួរផង មិនបានទេ គួរតែឲ្យមាជ សុវណ្ណារា ធ្វើចៅក្រម ម្តង ដើម្បីចាប់ចៅក្រមទាំងអស់ ដាក់គុក ម្តង។
តុលាការ លំអៀង គឺជា តុលាការ ធ្វើតាម កាំភ្លើង យន្ត !
បក្ស សង្គ្រោះជាតិ មានតែ ឧត្តមគតិ ជាតិ គ្មានកាំភ្លើង យន្ត !
I really don’t want to waist time comment on this issue, but it happen again and again. It become like a joke. The court should spend time to help solve many many problems that happen in the country, especially the poor people. As a human being how are you going to go home and face your children when you get salary from bublic but do nonsense work like this.