ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា​អាជ្ញាធរ​វៀតណាម​មក​បំផ្លាញ​ដំណាំ​ពួកគាត់​ជា​ថ្មី​ទៀត

ដោយ​ សូត សុខប្រាថ្នា
2015-05-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ថ្នាំ​ពុល វៀតណាម ៦២០
ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

ពលរដ្ឋ​នៅ​ភូមិជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា អាជ្ញាធរ​វៀតណាម មក​ហាមឃាត់ និង​ជាន់​ដំណាំ​ស្រូវ​របស់​ពួកគាត់​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ ការ​អះអាង​នេះ ក្រោយ​ពេល​ពលរដ្ឋ​ចូល​ទៅ​ដក​ស្មៅ​ស្រូវ​ដែល​សេស​សល់​ពី​ការ​បាញ់​ថ្នាំ​ពុល​របស់​អាជ្ញាធរ​វៀតណាម កាល​ពី​ខែ​មេសា។

បើ​ទោះ​បី​ជា​អាជ្ញាធរ​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ដី​នៅ​តំបន់​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម នៅ​ឃុំ​ជាំ បញ្ឈប់​ការ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ដី​ជម្លោះ​នោះ​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិនទាន់​អស់​ចិត្ត។

ពលរដ្ឋ​បញ្ជាក់​ថា ពួកគេ​នៅ​តែ​ស្តាយ​ដំណាំ​​ដែល​នៅ​សេស​សល់ ​ម្យ៉ាង​ពួក​គាត់​មិន​មាន​ដី​ផ្សេង​សម្រាប់​ធ្វើ​កសិកម្ម​ផង ទើប​ជំរុញ​ឱ្យ​ពួកគាត់​ចូល​ទៅ​តំបន់​ដី​ជម្លោះ​នោះ​បន្ត​ទៀត។

ពលរដ្ឋ​នៅ​ភូមិ​ជើង ម្នាក់ លោក អ៊ឹម ឃ្លោក ឱ្យ​ដឹង​ថា អាជ្ញាធរ​ព្រំដែន​វៀតណាម បី​នាក់ មក​ចាប់​យក​កាំបិត​ពី​លោក ខណៈ​ដែល​ពួកគាត់​កំពុង​ដក​ស្មៅ​ស្រូវ​លើ​ដី​ចំណុច​ ១៦​ហិកតារ ព្រម​ទាំង​គំរាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​តំបន់​នោះ​ទៀត​ឡើយ។

លោក​បន្ត​ថា អាជ្ញាធរ​វៀតណាម មិន​ត្រឹមតែ​ដក​ហូត​យក​កាំបិត​ពលរដ្ឋ​ទេ ពួកគេ​ថែម​ទាំង​បាន​ជាន់​ស្រូវ​របស់​ពួកគាត់​ដែល​នៅ​សេសសល់​ទៀត​ផង ទើប​បណ្ដាល​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​មួយ​សន្ទុះ ក៏​ខាង​ភាគី​វៀតណាម ព្រម​ប្រគល់​កាំបិត​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ៖ «មិន​ដឹង​យល់​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​យើង យើង​មិន​អស់​ចិត្ត អាជ្ញាធរ​យើង​មិន​ព្រម​សួរ​ដោះស្រាយ​ជូន​ប្រជាជន​ដូច​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា។ ដោះស្រាយ​តែ​គ្នា​គេ​អី​គ្នា​គេ ពលរដ្ឋ​អត់​ដឹង យើង​ចេះ​តែ​ធ្វើ​ទៅ»

កន្លង​មក​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ទាំង​ស្នងការ​នគរបាល​ខេត្ត លោក ម៉ៅ ពៅ ផង បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​សកម្មភាព​ចូល​ដាំដំណាំ​លើ​ដី​ជម្លោះ​នោះ​ត​ទៅ​ទៀត ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ភាគី​វៀតណាម ពីព្រោះ​ដី​នោះ​ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ និង​បង្ហាញ​ផែនទី​បញ្ជាក់​ថា ជា​ដី​របស់​វៀតណាម។ តែ​យ៉ាង​ណា​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បញ្ជាក់​ថា ខាង​អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សម្រេច​គ្នា​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ចូល​ប្រមូល​ផល​ដំណាំ​លើ​ដី​នោះ​រហូត​រួចរាល់ ប្រសិន​បើ​មាន​ដំណាំ​សេស​សល់ លើកលែង​តែ​ការ​ចូល​ទៅ​ដាំ​ដំណាំ​ថ្មី​តែ​ប៉ុណ្ណោះ។ ក្រៅ​តែ​ជាន់​ដំណាំ​ពលរដ្ឋ​ហើយ លោក អ៊ឹម ឃ្លោក ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​វៀតណាម ទាំង​នោះ ក៏​បាន​ទៅ​ដក​ជន្លង់​ម្រេច​របស់​ពលរដ្ឋ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ភ្លាមៗ ក្រោយ​ពេល​ម្ចាស់​ចម្ការ​ម្រេច​បាន​ទៅ​ជួប។

ទាក់ទង​ការ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ទៀត​នេះ មន្ត្រី​ប៉ុស្តិ៍​ព្រំដែន​នៅ​ឃុំ​ជាំ ម្នាក់ លោក ថេង ចិន្តា បញ្ជាក់​ថា ខាង​លោក​មិន​ទាន់​ដឹង​បញ្ហា​នេះ​ទេ។ ដោយ​ឡែក​មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ តែ​យ៉ាងណា​លោក​នឹង​ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បន្ថែម​ទៀត ហើយ​បើ​រក​ឃើញ​ថា ពិត​ជា​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មែន ខាង​លោក​នឹង​អនុវត្ត​តាម​នីតិវិធី៖ «អា​នេះ​ខ្ញុំ​ធ្វើ​ទៅ​តាម​គោលការណ៍​ច្បាប់។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​ទេ។ បញ្ហា​រដ្ឋាភិបាល​សម្រេច​ចិត្ត​ប៉ុណ្ណា​អី​ប៉ុណ្ណា គឺ​ខ្ញុំ​ឱ្យ​គាត់​គោរព​ប៉ុណ្ណឹង​សិន​ទៅ»

ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ដី​នៅ​ព្រំដែន​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​នេះ ប្រជាពលរដ្ឋ​ជនជាតិ​ចាម ដែល​ដឹកនាំ​ដោយ​លោក អ៊ីសា អូស្មាន ជា​អ្នក​ស្រាវជ្រាវ​អំពី​ជនជាតិ​ចាម គ្រោង​នឹង​ដឹកនាំ​ពលរដ្ឋ​ជនជាតិ​ចាម ជាង ១០០​នាក់ ទៅ​ទស្សនកិច្ច​នៅ​តំបន់​ជម្លោះ​នេះ។

លោក អ៊ីសា អូស្មាន លើក​ឡើង​ថា គម្រោង​ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ខាង​មុខ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​សើរើ​រឿង​ព្រំដែន​ឡើង​វិញ ប្រសិន​បើ​រក​ឃើញ​ថា ​ដី​នោះ​ពិត​ជា​ដី​របស់​ខ្មែរ ព្រោះ​ពលរដ្ឋ​ចាម ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាត់បង់​ទឹក​ដី និង​មិន​ចង់​ឃើញ​ដី​ខ្មែរ​ចេះ​តែ​រួម​តូច​ទៅៗ នោះ​ឡើយ។ លើស​ពី​នេះ​ទៀត ពួកគេ​រឹតតែ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​វាសនា​ដូច​ប្រទេស​ចម្ប៉ា និង​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ៖ «ទី​ពីរ ដើម្បី​រំលឹក​ពី​ប្រវត្តិសាស្ត្រ​របស់​នគរ​ចម្ប៉ា​បាត់បង់​កាល​ពី ២០០​ឆ្នាំ​កន្លង​ទៅ ដោយសារ​វៀតណាម ឈ្លាន​ពាន​យក។ នេះ​ក៏​ជា​សារ​ដាស់​រំលឹក​ស្មារតី​ដល់​ពលរដ្ឋ​ខ្មែរ​រៀន​ពី​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​នគរ​ចម្ប៉ា​នេះ»

បញ្ហា​ព្រំដែន​នៅ​ចំណុច​​ជាំប្រាំល្វែង ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ ក្នុង​ភូមិជើង ឃុំ​ជាំ គឺ​ជា​បញ្ហា​រសើប​រវាង​ពលរដ្ឋ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អាជ្ញាធរ​វៀតណាម​ផង។ បញ្ហា​ក្ដៅ​ទាំង​នោះ កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម យក​ថ្នាំ​ពុល​មក​បាញ់​លើ​ដំណាំ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ហិកតារ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា។ ក្រោយ​មក​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ផ្ញើ​លិខិត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ចាត់​វិធានការ​លើ​បញ្ហា​នេះ​ បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ជម្លោះ។ បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ព្រមទាំង​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ​ក៏​បាន​ចេញ​លិខិត​និង​បកស្រាយ​ជា​សាធារណៈ​បញ្ជាក់​ថា ដី​ជាង ១៦​ហិកតារ​ដែល​កំពុង​មាន​ជម្លោះ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ដែន​ដី​​របស់​ប្រទេស​វៀតណាម។ ពួកគេ​ថែម​ទាំង​អះអាង​ថា ការ​កំណត់​ខ្សែ​បន្ទាត់ និង​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក គឺ​ធ្វើតាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។ ប៉ុន្តែ​ខាង​មន្ត្រី​ខាង​គណបក្ស​ប្រឆាំង​បាន​ទាត់ចោល​ការ​លើក​ឡើង​នេះ។

ការ​បក​ស្រាយ ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ទើរ​ទូទាំង​នគរ​នាំ​គ្នា​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រំលោភ​លើ​ដី​វៀតណាម ទៅ​វិញ? ភាព​​ងឿងឆ្ងល់​​ទាំងនោះ ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ ពិសេស​ក្រុម​យុវជន​កាន់​តែ​ចង់​ដឹង​ពី​បញ្ហា​ដែល​កើត​ឡើង ហើយ​ថ្មីៗ​នេះ ក៏​មាន​យុវជន​ជាង ១០០​នាក់​នាំ​គ្នា​ទៅ​ដល់​តំបន់​ដី​ជម្លោះ​ទៀត​ផង។

បញ្ហា​ព្រំដែន​នៅ​ស្រុក​មេមត់ កាន់​តែ​មាន​ភាព​ចម្រូងចម្រាស នាំ​ឱ្យ​ពលរដ្ឋ យុវជន សមាជិក​គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​សើរើ​ឡើង​វិញ​ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ម្ដង​ហើយ​ម្ដង​ទៀត បើ​ទោះបីជា​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ជំហរ​ថា មិន​អាច​ទៅ​រួច​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា​អាជ្ញាធរ​វៀតណាម​មក​បំផ្លាញ​ដំណាំ​ពួកគាត់​ជា​ថ្មី​ទៀត"

  1. ចិត្តគេ says:

    បេីអាឆ្កែខ្មែរបំរេីយួនទៅហេីយតេីមានន័យអ្វីទៀតមានតែបងប្អូនខែ្មររូបរួមគ្នាកាពារនឺងប្រឆាំង​

    ដល់ទីបព្ចាាប់។សូមជួនពរឲ្យបានជេាគជ័យណាបងបង។

  2. អ្នករិះគន់ says:

    ត្រូវធ្វើការផ្សេងៗតទៅទៀតដើម្បីជម្រុញឪ្យរដ្ឋាភិបាលដោះស្រាយបញ្ហារទាំនេះជូនបងប្អូន ព្រោះដូចយើងដឹងស្រាប់ហើយ រដ្ឋាភិបាលយើងមិនសូវអើរពើររវីរវល់ដោះស្រាយផលវិបាកជនប្រជាជនទេ ខំតទៅទៀត បើរដ្ឋអំណាចមិនព្រមដោះស្រាយ ត្រូវប្រម៉ូលផ្តុំគ្នាធ្វើបាតុកម្ម ដើម្បីរកដំណោះស្រាយសមស្រប រួមគ្នាដើម្បីការពារទ្រព្យទឹកដីយើង ង

  3. ប្រវត្តិសាស្ត្រ says:

    តើ ប្រជាជន កម្ពុជា ជា មនុស្ស គល់ឈើ ឬ បានជា វៀតណាម វា ហ៊ាន រំលោភ យកទឹកដី កម្ពុជា

    មិនឈប់ ដោយ អត់ អៀនខ្មាស់ !

    {{ ពី អតីតកាល យួន វៀតណាម គ្មានទឹកដី ទេ គឺជាជនជាតិ ព្នង ភាគតិច របស់ ចិន ! }}

  4. ?? says:

    believing me this border issue will never end. because I knew from my heart all Cambodian who love their nation won give up that easy. generation after generation our nation knowing quit well about the VEIT intention to our poor nation. I’m admiring that our nation was always been robed by that thief for centuries . it’s hurt to every Cambodian heart that our nation never have peace along the border in the ease side of our country. the thief nation they said they love our nation as a good friend of their nation. but this good friend take advantage from us every generation. just remembers the policy of this thief was took our nation to hurt our own nation. it just like every day situation that our nation facing. the question is how can we deal whit this harmful in political invasion of silence action . Cambodian have to come together as one voice . seeing the dangerous of this nation in the nearest future. finding a solution to make peace for the whole nation through out international community. as we know the poppet leader can not be isolated from the world community. just like what he said the typhoon in bottle . peace to all Cambodian who love their own nation

  5. ខ្មែរការពារខ្មែរ says:

    នៅស្រុកខ្មែរសព្វថ្ងៃបើឥតមានអាចុយម្រាយហ៊ុនសែនហោណាំហុងវាគិមហុងផៃសិផានឬពួកអាចុយម្រាយcppក្បតជាតិអាយ៉ងយួនអស់នឹង,ពួកអាក្រពើយួនចោរយួនមិនហានលូកដៃឡើយ,ព្រោះអាcppសុតតែខ្ញុំកញ្ជះយួនបម្រើយួនថ្ងៃណាមួយអាអស់ឯងនឹងយួនកាត់ក្បាលដូចសម័យខ្មែរកម្ពុជាក្រោម,ព្រោះសម័យនោះមានខ្មែរខ្លះក្បត់ខ្មែរគ្នាឯង,បងប្អូនខ្មែរអើយសព្វថ្ងៃខ្ញុំអង្វរទៅចុះសូមកុំទុកចិត្តពួកអាក្រពើយួនឲ្យសោះយើងស្គាល់ជីវប្រវត្តជាយូរមកហើយខ្មែរមិនចោលក្បួនយួនមិនចោលពុតពេលខ្លះវាសុីយើងឆៅៗ។