​លោក សម រង្ស៊ី ត្រូវ​អ្នកគាំទ្រ​ម្នាក់​រិះគន់​ពេល​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com


បុរស​វ័យ​ចំណាស់​ម្នាក់​ឡើង​រិះ​គន់​លោក សម រង្ស៊ី នៅ​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាល (រូប​កាត់​ចេញ​ពី​វីដេអូ)

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ទីក្រុង​អុកឡែន (Oakland) រដ្ឋ​កាលីហ្វ័​រញ៉ា នៅ​សហរដ្ឋអាមេរិក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ត្រូវបាន​អ្នកគាំទ្រ​ម្នាក់​រិះគន់​នៅ​ចំពោះមុខ សម្រាប់​ការ​ដែល​គណបក្ស​នេះ​សម្រេចចិត្ត​ចូល​សភា ។​

​ក្នុង​វីដេអូ​ឃ្លី​បដែល​មាន​រយៈពេល​ជា​ង​៥​នាទី ដែល​បង្ហាញ​ពី​ការជួប​សំណេះសំណាល​រវាង​លោក​សម រង្ស៊ី និង​អ្នកគាំទ្រ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ឡើង​បញ្ចេញមតិ​ដោយ​ធ្វើ​ការរិះគន់​ចំពោះ​ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ចូល​សភា បើ​ទោះជា​គណបក្ស​នេះ​បាន​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៣ និង​រិះគន់​ថា​រដ្ឋសភា​ដែល​ត្រូវបាន​បង្កើតឡើង​ជា​សភា​មិន​គ្រប់ទឹក​ក៏ដោយ ។ 

​បុរស​នោះ​លើកឡើងថា​ «​ដូច​បោះឆ្នោត ប្រជុំ​នៅ​ហ្វីលីពីន​កាលពី​២០១៣ បើ​មិន​ដូរ គ​.​ជ​.​ប មិន​ទៅ​បោះ​ទេ ហើយ​អា​[​អាសនៈ​] ៥៥ [​កៅអី​] ក៏​មិន​ទទួល​ដែរ ។ ហើយ​ហេតុ​អី​ក៏​ទទួល​?…​សភា​មិន​គ្រប់​ទឹក ចុះ​បើ​ចូល​សភា​មិន​គ្រប់ទឹក អញ្ចឹង​ប្រធាន [​លោក សម រង្ស៊ី​] ក៏​ជា​សភា​មិន​គ្រប់ទឹក​ដែរ​មិន​អញ្ចឹង ហើយ​កឹម សុខា ថា​សភា​អាចម៍គោ ហើយ​ចូល មិន​អាចម៍គោ [​ដែរ​] ហើយ​បើ​សភា​អាចម៍គោ​យើង​មក​ដោះស្រាយ​បញ្ហា​ជាតិ​ម៉េច​បាន​បើ​យួន​ចូល​ពេញ​ស្រុក​ទៅហើយ​» ។​

​ជា​ការឆ្លើយតប លោក សម រង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​នៅ​ក្រៅ​សភា​រហូត​នោះ​ទេ ដោយ​លោក​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ចូល​សភា ដើម្បី​កែ​ច្បាប់ និង​គ​.​ជ​.​ប ។ លោក​អះអាង​ទៀតថា នៅពេលនេះ បន្ទាប់​ពី​ការ​ចូល​ក្នុង​សភា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន គ​.​ជ​.​ប ថ្មី និង​ច្បាប់​បោះឆ្នោត​ថ្មី​ហើយ ។​

​ទាក់ទង​ទៅនឹង​ការរិះគន់​របស់​អ្នកគាំទ្រ​របស់​ខ្លួន​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការរិះគន់ ការបញ្ចេញ​មតិ​គឺជា​រឿង​ធម្មតា ។ លោក​ថា បើសិន​ជា​អ្នក​រិះគន់​មាន​ភាគរយ​តិចតួច​ជាង​ភាគរយ​អ្នកគាំទ្រ លោក​ថា គោលនយោបាយ​របស់​គ​ណ​បក្ស ឬអ្វី​ដែល​គណបក្ស​បាន​ធ្វើ​គឺ​ត្រឹមត្រូវ ។ លោក​ឲ្យដឹង​ទៀតថា ក្នុងនាម​ជា​អ្នក​នយោបាយ​គឺ​មិនត្រូវ​មាន​ទោមនស្ស​ទៅនឹង​កា​រិះគន់​នោះទេ ។ 

​លោក​បន្ថែមថា «​យើង​ធ្វើ​ជា​អ្នកនយោបាយ ធ្វើ​យ៉ាងម៉េច​ដែល​អាចឲ្យ​គេ​គាំទ្រ​យើង​មួយ​ប្រទេស​១០០​ភាគរយ​នោះ ហើយក៏​មិន​អាច​ទាញ​មនុស្ស​ឲ្យ​គាំទ្រ​យើង​១០០​ភាគរយ​ទូទាំង​ពិភពលោក​ដែរ រឿង​មតិ​មនុស្ស​ម្នាក់ ពីរ​នាក់ រិះគន់​ជា​រឿង​ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​»

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច ឲ្យដឹងថា ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកគាំទ្រ ឬ​សកម្មជន​របស់​បក្ស​នយោបាយ​អាច​រិះគន់​ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៅ​ពេល​ថ្នាក់ដឹកនាំ​មិន​បាន​ធ្វើ​អ្វី​ទៅ​តាម​ការសន្យា​កន្លងមក ។ លោក​ថា មាន​តែ​ក្នុង​របប​ផ្តាច់ការ​ទេ​ដែល​ថ្នាក់ដឹកនាំ​ធ្វើ​អ្វី​មិនចេះ​ខុស និង​មិន​មាន​ការរិះគន់​ពី​សំណាក់​អ្នក​ក្រោម​ឱវាទ​។​

​លោក​បន្ថែម «​ពីព្រោះ​មិន​មែន​ដូច​ក្នុង​សម័យ​ផ្តាច់ការ​ទេ មេ​ចេះតែ​ត្រូវ ប្រការ​១​មេ​មិន​ចេះ​ខុស ប្រការ​២​បើ​មេ​ខុស​មើល​ប្រការ​១ អាហ្នឹង​មិនមែន​សង្គម​ប្រជាធិបតេយ្យ​ទេ ការរិះគន់​វា​ជា​ការចាំបាច់​របស់​សង្គម​ប្រជាធិបតេយ្យ​…​ខ្លួន​គាត់​ជា​មេ កាលណា​គាត់​ធ្វើ​ស្អី ហើយ​មិន​គោរព​ទៅតាម​អ្វី​ដែល​គាត់​មាន វា​ធ្វើឲ្យ​គាត់​បាត់បង់​ការគាំទ្រ និង​ប្រជាប្រិយភាព អាហ្នឹង​ជា​ក្រិត្យក្រ​មនយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​» ។​

​គួររំឭកថា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ ដោយ​អះអាង​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​ក្នុង​ការបោះឆ្នោត ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ពហិការ​មិន​ព្រម​ចូល​សភា​ធ្វើឲ្យ​ការជាប់គាំង​នយោបាយ​អស់​រយៈពេល​ជិត​១​ឆ្នាំ ។ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំង​ពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ចប់​ភាពជាប់គាំង​នយោបាយ ដោយ​បក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា កែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ដែល​មាន​ភាព​ឯករាជ្យ​ពេញលេញ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ រៀបចំ​ឲ្យមាន​ការបែងចែក​អំណា​ចដា​ច់​ពី​គ្នា​វរ​វាង​អំណាច​នីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ និង​រៀបចំ​ឡើង​វិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ៕

(វីដេអូពី​បណ្តាញសង្គម​ហ្វេសប៊ុក​)

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com 

What Next?

Recent Articles

7 Responses to "​លោក សម រង្ស៊ី ត្រូវ​អ្នកគាំទ្រ​ម្នាក់​រិះគន់​ពេល​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​​"

  1. knife says:

    Please be patient in order to make our nation advance, I support your idea H.E Sam Rainsy

  2. ពិត says:

    មេបោកជាប់isoនៅកម្ពុជា គឺលោកប៉ាធានឆ្អួតនិងអនុប៉ាធានអន់ជាងអាចម៏គោ។។

  3. បរិមី ព្រះវិហារ says:

    Let looking at NEC reform and election law, the election law is helping CPP to become stronger and better secure for wining the election as well as to keep CPP to stay in power at a longer term. With new election laws of 171 articles and 26 articles in chapter 10 provide a great support to CPP. Regarding NEC members changed is very common for CPP as the previous members were also some members come from Sam Rainsy and FUNCEPEC parties as well.

  4. បរិមី ព្រះវិហារ says:

    គួរឱយអាម៉ាស ដោយសារការនិយាយនេះគឺបង្ហាញនិងឆ្លុះុបញ្ចាំងពីភាពបោកប្រាស់ មិនមែនគ្រាន់តែជារឿងនយោបាយទេ!!!

  5. .. says:

    នេះហើយដែលគេហៅថានយោបោកណាតាទំពែក! តាឯងទម្រាំភ្ញាក់ពីដេកគេយក
    វែកគោះក្បលតាឯងឡើងរងាលដូចសត្វរនាលក្បាលត្រង៉ោល ខំប្រមែប្រមូលកន្លុក
    កន្លៀតកៀនកោះដើម្បីសង្រ្គោះលោកប្រធាននិងឣនុប្រធានឲ្យឆាប់មានបានជិះ
    ឡានទំនើប វីឡាថ្មីៗ ដីរាប់ហិតា ចំការម្រេច ភ្លេចៗចំការកៅស៊ូ មុខរមូរឣាជឿផ្កាប់
    មុខ ស៊ូស៊ីប្រហុកឲ្យតែមានឈ្មោះជាវីរជន រស់ទម្ងន់ផែនដី។

  6. oengveasna says:

    នៅប្រទេសកម្ពុជាយើង,សឹងគ្រប់ទីកន្លែង,គ្រប់ស្រុកភូមិ,គេធ្វើកម្មវិធីៈភូមិឃុំមានសុវត្ថិភាពជារៀងរាល់ខែ,រាល់ឆ្នាំ,ប៉ុន្តែនៅតែមានចោរប្លន់ម៉ូតូ,លួចគោក្របីអ្នកស្រុកសឹងតែរាល់ថ្ងៃ,សូម្បីតែចោរម្នាក់ក៏ចាប់មិនបាន,ទុកចិត្តធ្វើអ្វីទៅលើកម្មវិធីភូមិឃុំមានសុវត្ថិភាព,,,។ភូមិឃុំមានសុវត្ថិភាពទាល់តែគ្មានចោរលួចប្លន់,គ្មានក្មេងពាល,ស្ទាវអុកឡុកភូមិស្រុក,,,,,,។គួតែដូរទៅជាៈភូមិឃុំចាប់ចោរបានដោយសុវត្ថិភាព,,,,,,,។

  7. oengveasna says:

    ឬមួយដូរពីភូមិឃុំមានសុវត្ថិភាព,ទៅជាៈ ភូមិឃុំគ្មានសុវត្ថិភាព,ប៉ូលីសចាប់ចោរមិនបានដោយសុវត្ថិភាព,,,,,,,,,,,,,,,,,,,,,។ល។។។។។