ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិមានបន្ទូលក្នុងអង្គសន្និសីទកាសែតដែលធ្វើឡើងនៅគេហដ្ឋានរបស់ព្រះអង្គនៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី ០៥ ខែមករាឆ្នាំ២០១៥។
នៅ វណ្ណារិន
25 ឧសភា 2015
វីអូអេខ្មែរ
ភ្នំពេញ—
អ្នកវិភាគ និងគណបក្សជំទាស់បានថ្លែងនៅថ្ងៃច័ន្ទនេះថា ការរិះគន់របស់អ្នកនយោបាយជើងចាស់ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចំពោះ«វប្បធម៌សន្ទនា»នេះគ្រាន់តែជាយុទ្ធសាស្រ្តនយោបាយ ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួនមកវិញតែប៉ុណ្ណោះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ព្រះអង្គម្ចាស់រណឫទិ្ធ ដែលទើបតែវិលត្រឡប់ចូលនយោបាយវិញនោះ បានថ្លែងរិះគន់ចំៗចំពោះគណបក្សសង្គ្រោះជាតិថា ការបង្កើត«វប្បធម៌សន្ទនា»នោះគ្រាន់តែជាការបោកប្រាស់ប្រជារាស្រ្ត ហើយព្រះអង្គមិនមានជំនឿចិត្តចំពោះលោក សម រង្ស៊ី ដែលជាអតីតអ្នកនយោបាយក្រោមបង្គាប់របស់ព្រះអង្គនោះទេ។
«អាសន្ទនាគាត់គឺឱបគ្នាតែជាមួយ តែសម្តេច ហ៊ុនសែនទេ។ ឯអាគណបក្សដៃគូគឺប្រលះគ្នារាល់ថ្ងៃអត់ឈប់ ដូច្នោះអាសន្ទនារបស់គាត់នោះគឺជាសន្ទនាបោកប្រាស់ទេ។ កុំទៅជឿ សម រង្ស៊ី នោះ ព្រោះកូនចៅខ្ញុំពីដើមទេ ម្ង៉ៃស ម្ង៉ៃលឿង ម្ង៉ៃខ្មៅ ម្ង៉ៃបៃតង ម្ង៉ៃស្រេច គាត់ដូរសេ្រចចិត្ត គង់មានថ្ងៃណាមួយរឿងហើយ»។
ព្រះអង្គបានបន្តថា លោក សម រង្ស៊ី កំពុងតែលេងល្បែងនយោបាយ ក្រឡិចក្រឡុចជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលផលចំណេញនយោបាយពីប្រជារាស្ត្រ ដោយរូបលោក សម រង្ស៊ី ផ្ទាល់ប្រើរូបភាពស្លូតបូត និងលោកអនុប្រធានគណបក្សជំទាស់នេះគឺលោក កឹម សុខា ប្រើរូបភាពជារិះគន់លើដៃគូរបស់ខ្លួន។
ឆ្លើយតបទៅនឹងការលើកឡើងនោះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគឺលោក យ៉ែម បុញ្ញឫទ្ធិ បានហៅការរិះគន់នោះថា គ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់ព្រះអង្គក្នុងការទាក់ទាញយកផលចំណេញនយោបាយសម្រាប់គណបក្សរបស់ព្រះអង្គគឺគណបក្ស ហ៊្វុនស៊ិនប៉ិច នេះតែប៉ុណ្ណោះ។
«គណកប្សសង្គ្រោះជាតិមិនមានអ្វីត្រូវឆ្លើយតបទៅព្រះអង្គទេ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរលោកបានយល់ដឹងច្បាស់ណាស់ថា តើព្រះអង្គដឹកនាំកន្លងទៅហ្នឹងវាយ៉ាងម្ត៉េច? ចាប់តាំងពីមានអាសនៈរហូតដល់អស់អាសនៈរលឹង។ នេះជាចំណុចទី១។ ចំណុចទី២ វប្បធម៌សន្ទនាគឺជាគោលការណ៍ទូទៅរបស់អ្នកនយោបាយក្នុងប្រទេសប្រជាធិបតេយ្យ ជាទូទៅ គេតែងតែអនុវត្ត។ ហើយគណបក្សសង្គ្រោះជាតិប្រកាន់គោលការណ៍នេះ ដើម្បីដោះស្រាយបញ្ហាសង្គម និងបញ្ហាជាតិ»។
ជាមួយគ្នានោះដែរ លោក អ៊ូ វីរៈ ប្រធាន និងជាស្ថាបនិកនៃវេទិកាអនាគតក៏បានយល់ស្របផងដែរថា ការរិះគន់របស់ព្រះអង្គម្ចាស់រណឫទ្ធិ កាលពីថ្ងៃអាទិត្យនេះគឺជាការធម្មតា ដែលលោកចង់ទាមទារតំណែងជា«តួអង្គសំខាន់ក្នុងឆាកនយោបាយ» ក៏ប៉ុន្តែព្រះអង្គម្ចាស់គួរតែធ្វើការរិះគន់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន វិញ ប្រសិនបើចង់បានសំឡេងគាំទ្រពីប្រជាពលរដ្ឋដល់គណបក្សរបស់ព្រះអង្គនោះ។
«សម្តេចក្រុមព្រះមិនគួររិះគន់គេកើតទេ ព្រោះអីសម្តេចក្រុមព្រះធ្វើនយោបាយចាញ់គេអស់២២ឆ្នាំហើយ។ តាំងពីឈ្នះឆ្នោតមកដល់សូន្យនោះ។ តាមពិត សមេ្តចក្រុមព្រះគួរតែរិះគន់គណបក្សប្រជាជនកម្ពុជាវិញ។ ក្នុងរឿងនេះគឺសម្តេចក្រុមព្រះទេ ដែលជាអ្នកចាញ់លោក ហ៊ុន សែនក្នុងវប្បធម៌សន្ទនានាឆ្នាំ៩០ជាងនោះ»។
សូមបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាអតីតសហនាយករដ្ឋមន្ត្រីទី១នៃប្រទេសកម្ពុជា និងជាព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ធ្លាប់បានលាលែងពីជីវិតនយោបាយមួយរយៈនាឆ្នាំ ២០០៦ ក្រោយពេលមានរឿងអាស្រូវអំពើពុករលួយ។ ព្រះអង្គបានប្រកាសចូលនយោបាយ និងធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចវិញនាចុងខែមករាកន្លងទៅ ដោយថ្លែងថា ព្រះអង្គចង់ជួយស្តារប្រជាប្រីយ៍ភាពគណបក្សដ៏ចំណាស់មួយនេះឡើងវិញ៕

ព្រះអង្គមិនហ៊ានរិះគន់បក្សប្រជាជនទេខ្លាចគេត្បកបែកព្រគកេសទៀត
នរ ផល្លារណរិត
ខំស្រែកធ្វើអីទេ គ្មានអ្នកណាគេគាំទ្រទៀតទេ។ អត់ចេះខ្មះគេ ថាគេជាកូនចៅ តែកូនចៅគេឆ្លាតជា គេល្អជាង គេមានប្រជាប្រិយភាពជាង ប្រជាជនគាំទ្រ។ គួអោយអស់សំណើចដែរ!
ព្រះអង្គដូចជាមិនខ្យល់អីសោះ តាំងពីនាយករដ្ឋមន្ត្រីទី១ រហូតអត់មានកៅអីនៅសភាសោះ
ស្រាប់ឥឡូវខំស្រែកអីទៀត រាស្ត្រឈប់បោះឆ្នោតឲ្យ ព្រោះពួកគាត់បានដឹងថា បើបានធ្វើធំលែង
ស្គាល់សុខទុក្ខរាស្ត្រ គឺស្គាល់តែ ។ល៕ និង ។ល៕……………. ។ យកល្អឈប់ធ្វើនយោបាយទៅ
ប្រយ័ត្នអាណ្ណត្តិក្រោយមិនបាន១កៅអីទៀត តាំងដើរស្រែកសុំគេសុំឯង ។ សូមអរគុណ
គ្មានប្រជាពលរដ្ឋណាយកចិត្តទុកដាក់នឹងព្រៈបន្ទូលព្រៈអង្គទេ….
Titanic party ..
this prince destroy a lot of nationalist ‘he and hun-sen fighting each other and theses two guy must go to court for crime that he and hun-sen commit during 1997 coup’.trasak phem ‘ no body wanted you any more so cheap like father like son’ .GOD bless all cambodian people’
ឆ្កួតតែខ្លួនឯងមិនអស់ចិត្ត ចង់អោយគេឆ្កួតជាមួយដែរ។
តេីដល់ថ្ងៃណា ទេីបលោកមហាច្បាប់ ភ្ញាក់ខ្លួន ???????។
លទ្ធផលច្បាស់នឹងភ្នែក តាំងពីនាយករដ្ឋមន្ត្រី រហូតដល់ សុំគេរស់ ទៅហេីយ នៅខំប្រឹងអោយតំលៃមនុស្សភ្លេចមេីលខ្លួនឯង។ ឈប់តាំងខ្លួនធ្វេីស្តេចសុំរស់ទៀតទៅ ណា លោកម្ចាស់។
សំនៀង
ពូជអាត្រសក់ស្វាមែនបានជាមិនអីទល់តែសោះទើបនិយាយឡប់ៗយ៉ាងនេះ!!!
Rannaridh should be smarter as he got a law degree from France. I could not believe he is so naïve, stupid and wasted his law skill from France. He should at least knows what is right and what is wrong. Sam Rainsy is far smarter than him.
As one of the Cambodian princes, he should say what is right and not what he is forced to say.
Think about Cambodia, love Cambodia and help rebuild Cambodia!!!!