នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung កាន់រូបសំណាកតំណាងឲ្យដែនកំណត់ព្រំដែនរវាងខេត្តកំពតនៃប្រទេសកម្ពុជា និងខេត្ត Kien Giang នៃប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។
ហ៊ុល រស្មី
26 ឧសភា 2015
វីអូអេខ្មែរ
ភ្នំពេញ—
ក្រុមតំណាងរាស្រ្តនៃគណបក្សប្រឆាំង នឹងស្នើឲ្យមន្ត្រីរដ្ឋាភិបាលពីររូបដាក់បង្ហាញជាសាធារណៈនូវផែនទីប្រទេសកម្ពុជា ដែលដម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីការពារលំនៅដ្ឋាន និងដីស្រែចំការរបស់ពលរដ្ឋកម្ពុជា ដែលរស់នៅតាមខ្សែក្រវាត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម នៅមុនពេលធ្វើការកោះហៅមន្រ្តីពីររូបនេះមកបំភ្លឺនៅរដ្ឋសភាជាតិ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិនៅថ្ងៃច័ន្ទនេះ។
ការស្នើឲ្យបង្ហាញផែនទីរបស់ប្រទេសកម្ពុជា និងការត្រៀមកោះហៅសមាជិករដ្ឋាភិបាល ដើម្បីបំភ្លឺពីបញ្ហាព្រំដែននេះ គឺធ្វើឡើងនៅក្រោយពេលដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបង្ហោះវីដេអូក្លីប ដែលមានរយៈពេលជិតមួយម៉ោងកាលពីចុងសប្តាហ៍មុន បង្ហាញលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាថ្លែងការពារជំហររដ្ឋាភិបាលកម្ពុជាក្នុងការកំណត់បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមក្នុងខេត្តត្បូងឃ្មុំដោយឈរលើផែនទី១/១០០.០០០ដែលបានដម្កល់ទុកនៅអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសកម្ពុជាបានឯករាជ្យពីអាណានិគមនិយមបារំាងឆ្នាំ១៩៥៣។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់វីអូអេខេមរភាសាថា លោកត្រៀមនឹងដាក់សំណើឲ្យមានការបង្ហាញផែនទីកម្ពុជាជាសាធារណៈនៅក្នុងសប្តាហ៍ បន្ទាប់ពីសមាជិករដ្ឋាភិបាលទាំងពីរគឺលោក ហោ ណាំហុង និងលោក វ៉ា គឹមហុង មានប្រតិកម្មលើភាពចម្រូងចម្រាស់នៃបញ្ហាព្រំដែននៅក្នុងឃុំជាំ ខេត្តត្បូងឃ្មុំ ដែលបានកើតឡើងនាពេលថ្មីៗនេះ និងការចោទប្រកាន់ថា មានការរុលចូលទឹកដីកម្ពុជាពីខាងភាគីវៀតណាមនៅខេត្តកំពត។
លោកមានប្រសាសន៍ថា៖ «យើងមិនទាន់ មិនទាន់កោះហៅទេ ដោយសារថាតែគាត់បកស្រាយបែបនេះ យើងធ្វើលិខិតសិន យើងធ្វើលិខិតមួយទៀត ដើម្បីសុំឲ្យគាត់បង្ហាញផែនទីជាសាធាណៈ ហើយនិងបង្ហាញអំពីនីតិវិធីក្នុងការបោះបង្គោលព្រំដែនហ្នឹងមកជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ព្រោះលោកគាត់អះអាងច្បាស់ណាស់ គាត់ថាទាក់ទងទៅនឹងបញ្ហាបូរណភាពទឹកដីនេះ វាមិនមែនរឿងរបស់គណបក្សណាមួយ ក៏មិនមែនរឿងរបស់ខ្មែរណាតែម្នាក់ឯងដែរ គឺជារឿងរបស់ខ្មែរទាំងអស់គ្នា ដូច្នេះត្រូវតែបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរដឹងឮទាំងអស់គ្នា អត់មានរឿងអ្វីដែលលាក់អាថ៌កំបាំងនោះទេ»។
នៅក្នុងវីដេអូក្លីបរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក ហោ ណាំហុង ដែលអមដោយមន្ត្រីរដ្ឋាភិបាលបីរូបផ្សេងទៀតក្នុងកិច្ចពិភាក្សាតុមូលមួយនោះ បានបកស្រាយពីការចោទប្រកាន់របស់អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ពីភាពមិនច្បាស់លាស់ទាក់ទងនឹងការកំណត់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាមនៅក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកលើកឡើងដូច្នេះថា៖«គណៈកម្មការព្រំដែនកម្ពុជាវៀតណាមបានបោះបង្គោលព្រំដែន ហើយនៅស្រុកមេមត់នេះគឺបង្គោលព្រំដែន៩៤ និង៩៥ ដោយឃើញប្រជាជនយើងនៅតំបន់នោះធ្វើស្រែចំការចំនួន១០០ហិកតា ក្រៅពីខ្សែបន្ទាត់ព្រំដែនស្របតាមផែនទី១/១០០.០០០នេះ ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ពិភាក្សាចរចាជាមួយវៀតណាមទុកឲ្យប្រជាជនយើងធ្វើស្រែចំការនៅ១០០ហិកតានេះ ក្រៅពីខ្សែបន្ទាត់ព្រំដែន១/១០០.០០០នេះ។ ក៏ប៉ុន្តែនៅពេលថ្មីៗ ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងបញ្ជាក់តាមក្រោយ ប្រជាជនយើងបានទៅដាំដំណាំធើ្វស្រែហួសពី១០០ហិកតានេះ ចូលទៅក្នុងដីវៀតណាមចំនួន១៦,៦ហិកតា»។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «បញ្ហានេះខ្ញុំបានឆ្លើយទៅឯកឧត្តមតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិយ៉ាងច្បាស់លាស់យ៉ាងដូច្នេះហើយ។ ក៏ប៉ុន្តែបើសិនជាគណបក្សសង្គ្រោះជាតិអនុវត្តឲ្យបានពេញលេញនូវវប្បធម៌សន្ទនា ក្រោយពេលដែលទទួលលិខិតរបស់ខ្ញុំ ហើយមិនយល់ស្រប ឬមានការសង្ស័យកន្លែងណាមកសួរខ្ញុំ ឬសួរឯកឧត្តម វ៉ា គឹមហុង យើងខ្ញុំនឹងពន្យល់ច្បាស់លាស់ថែមទៀតដោយមានផែនទីបញ្ជាក់ ជាជាងដើរញុះញង់នៅមូលដ្ឋាន ជាមួយជនខ្លះលើបញ្ហានេះ»។
ការឆ្លើយបំភ្លឺរបស់លោករដ្ឋមន្រ្តីការបទេស ហោ ណាំហុង គឺត្រូវបានធ្វើឡើងផងដែរបន្ទាប់ពីការចោទប្រកាន់ពីតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិពីររូបគឺលោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលថារដ្ឋាភិបាលកម្ពុជាបោះបង្គោលព្រំដែនជាមួយវៀតណាម ដោយផ្អែកលើសន្ធិសញ្ញាបន្ថែម ដែលអនុម័តដោយសភាជាតិកម្ពុជានៅឆ្នាំ២០០៥ បានធ្វើឲ្យកម្ពុជាបាត់ដីចូលទៅក្នុងប្រទេសវៀតណាម ខណៈពេលដែលលោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាបចោទថាវៀតណាមបានបង្ខិតព្រំប្រទល់ចូលទឹកដីកម្ពុជាប្រមាណមួយគីឡូម៉ែត្រនៅច្រកទាន់ហន់ក្នុងខេត្តកំពត។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានឲ្យដឹងថាលោកនឹងពិភាក្សាជាមួយតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិផ្សេងទៀត ដើម្បីកោះហៅសមាជិករដ្ឋាភិបាលទាំងពីរ ទាក់ទងការរុលចូលមកទឹកដីកម្ពុជាប្រមាណមួយគីឡូម៉ែត្រដោយភាគីវៀតណាម នៅច្រកព្រំដែនទាន់ហន់ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅពេលទ័ពវៀតណាមចូលមកកម្ពុជានៅឆ្នាំ១៩៧៩។
លោកនិយាយថា៖ «យើងនឹងធ្វើឆាប់ៗហ្នឹងដែរ ប៉ុន្តែយើងត្រូវការពិភាក្សាជាមួយអ្នកតំណាងរាស្រ្តដទៃទៀត ដើម្បីឲ្យកិច្ចការបានច្រើន។ អាចក្នុងប្រហែលជាដល់ដើមខែក្រោយ»។
នៅក្នុងវីដេអូក្លីបរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដដែលនោះ លោក វ៉ា គឹមហុង ដែលអង្គុយកៀកនឹងលោក ហោ ណាំហុង បានបដិសេធចោលផងដែរចំពោះការចោទប្រកាន់របស់តំណាងរាស្រ្តបក្សប្រឆាំងគឺលោក អ៊ុំ សំអាន ដែលចោទថាវៀតណាមបានបង្ខិតចូលទឹកដីកម្ពុជាប្រមាណមួយគីឡូម៉ែត្រ នៅច្រកទាន់ហន់ខេត្តកំពត។
«យើងខ្ញុំចង់បញ្ជាក់ ថាសុំឲ្យឯកឧត្តមតំណាងរាស្រ្ត អ៊ុំ សំអាន ហ្នឹងសូមបញ្ឈប់ឃោសនាអកុសលរបៀបនេះទៅ បើថាគាត់យល់ផែនទីទេ គាត់មិនស្គាល់ផែនទីទេ ឬគាត់មិនមានផែនទីផ្លូវការទេ សុំឲ្យគាត់មកយកផែនទីពីយើង គណៈកម្មការព្រំដែនយើងអត់មានកំណាញ់នឹងពន្យល់គាត់ទេ»។
ទោះបីជាមានការស្នើឲ្យបញ្ឈប់និយាយពីច្រកទាន់ហន់នេះ លោក អ៊ុំ សំអាន ឲ្យដឹងទៀតថា លោកប្រកាន់ជំហរមិនរាថយនោះទេ ដោយលោកអះអាងថា៖ «យើងខ្ញុំនៅប្រកាន់ជំហរអញ្ចឹងហើយ ព្រោះអាហ្នឹងវាជារឿងពិត។ បាត់ដីទៅខាងប្រទេសយួននោះ វារឿងពិតយួនចូលមកមែន»៕

the veit’germ are so dirty ‘ when king si ha nouk accused mr hor 5 hong and take hime to court but still can’t do anything maybe monique try to protect their youn-veit because monique is youn-spy. so we have a little hope to settle our border because hun-sen not help cambodian people ‘he help his master (veitcong) we hope international help us otherwise this government help only veitcong.GOD bless all cambodian people’
លោក វ៉ា គិម ហុង ល្មមផ្តល់ ភស្តុតាង ដូចជាផែនទី ១/១០០ ០០០ ដែលប្រេីប្រាស់ និង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នោះ ជាការងាយស្រួលដល់ការស្វែងរកការពិត ជូនរាស្ត្រ ក្នុងនាមជា អ្នកតំណាងរាស្ត្រ របស់រដ្ឋ ដោយមិនរេីសអេីង។
សំនៀង
border diffusion will never ending unless all these leaders showing all the true to Cambodian . as I said for a long time ago HUN SEN should turn around to work for his nation instate of being a leader under those century thief nation. the only way to get away from this thief is Cambodian have to holding a true democracy. unlike what they are doing the fake democracy every day. to be honest to our nation I myself saying the true. without international community helped and protecting our nation we will not get away from this policy of Vietnamese Gov. if HUN SEN still in power and not turning around our nation will end in this century. please remember my word I just not want to spend my time to talk for nothing. peace to all CAMBODIAN
ធម្មតាក្នុងនាមជាអ្នកដឺកនាំនៅលេីពិភពលាេកគេគិតបព្ហាារប្រ/ទរបស់ខ្លួនខ្លាំងណាស់ដូចជា
ទឹកដី,ប្រ/ជ,បរិស្ថាន។ល។សំខាន់ណាស់តែដេាយឡែកតែប្រ/ទខ្មែរគឺពាេពេញទៅដេាយ
ការជំពាក់បំណល់គេ,បព្ហាារព្រំដែនមិនច្បាស់លាស់,កំហឹងប្រ/ជកេីតឡេីងគ្រប់ទីកន្លែង,ឡាន
ក្រុមហ៊ុនយួនបុកបងប្អូនខ្មែរស្លាប់ស្ទេីរាល់ថ្ងែ,ព្រៃឈេីរលាយជិតអស់,សំុសួរថាតេីការដឺកនាំ
នេះធ្វេីឡេីងដេីម្បីខ្លួនឬដេី/3អំណាចយួរអង្វែង។ខ្មែរមួយនគរសព្វថ្ងៃនេះមិនល្ងង់ទេ,អ្នកដែល
ល្ងង់គឹអស់លាេកធំនៅខាងលេីវិញទេ។