តវ៉ា​សុំ​បញ្ចុះ​​ថ្លៃ​បង់​ពន្ធ ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា របួស​៤​នាក់

Content image - Phnom Penh Post

បុរស​ឈ្មោះ ម៉ៅ​ សុន ហៅ ​ស្រស់ អាយុ​ ៣៥ ​ឆ្នាំ ត្រូវ​សមត្ថកិច្ច​វាយ​រហូត​ដល់​សន្លប់​បាត់​ស្មារតី បញ្ជូន​មក​មន្ទីរ​ពេទ្យ។



ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យ៖ យ៉ាង​ហោច​ណាស់​មនុស្ស​បួន​នាក់​រង​របួស​ធ្ងន់​និង​ស្រាល បន្ទាប់​ពី​មាន​ការប៉ះ​ទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​កម្មករ​អូស​រទេះ និង ក្រុម​​កម្លាំង​សមត្ថកិច្ច​​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ការ​ប៉ះ​ទង្គិច​បាន​កើត​ឡើង​ ក្រោយ​ពី​ក្រុម​កម្មករ​អូសរទេះ​ប្រមាណ​ជាង​ ១០០ ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ានៅ​មុខ​ទីស្នាក់​ការ​គយ​និង​រដ្ឋាករ​ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដើម្បី​ទាម​ទារ​ឲ្យមាន​ការ​បន្ធូរ​បន្ថយ​ការបង់​ពន្ធ​ទៅ​លើ​តម្លៃ​ទំនិញ​ជា​លក្ខណៈ​គ្រួសារ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ។

អ្នក​តវ៉ា បាននិយាយថា ការប៉ះទង្គិច​ដោយ​ហឹង្សា​នោះបាន​កើត​ឡើង​ចំនួន​ពីរ​លើក។ លើក​ទី​មួយ​បាន​ផ្ទុះឡើង​នៅវេលា​​ម៉ោង​ប្រមាណ​ជា​ ១០ ​ព្រឹក ដោយ​ក្រុម​អ្នក​តវ៉ា​ចំនួន​បីនាក់​ ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ វាយ​ដោយ​កណ្ដាប់​ដៃ និង ទាត់​ធាក់ យ៉ាង​ហឹង្សា​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​នោះ​បុរស​ឈ្មោះ ម៉ៅ​ សុន ហៅ ​ស្រស់ អាយុ​ ៣៥ ​ឆ្នាំ ត្រូវ​សមត្ថកិច្ច​វាយ​រហូត​ដល់​សន្លប់​បាត់​ស្មារតី។

នៅ​ម៉ោង​ជាង​ ២ ​រសៀល ការ​ប៉ះ​ទង្គិច​បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ក្រុម​អ្នកតវ៉ា បាន​នាំគ្នា​ប្រើ​អំពើ​ហិង្សា ដោយ​បានដុត​កង់​ឡាន រុញ​រទេះ​បុក​បំផ្លាញ​ទ្វារ​របង​ការិយាល័យ​គយ​និង​រដ្ឋាករ និង បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​សន្តិ​សុខ​ម្នាក់​រង​បួស​ក្បាល និង ខូច​ខាត​កញ្ចក់​ទ្វារ និង​បង្អួច​អគារ​ការិយាល័យ​គយ​និង​រដ្ឋាករ ព្រម​ទាំង​កញ្ចក់​រថយន្ត​របស់​រដ្ឋ​ចំនួន ៦ ​គ្រឿង។

នៅ​ទី​បំផុត​សមត្ថកិច្ច​បាន​សម្រេច​ចិត្ត​ផ្ទុះអាវុធ​ឡើង​លើ​ ដើម្បី​បំបែក​ហ្វូង​ក្រុម​អ្នកតវ៉ា និង​ ដើម្បី​រក្សា​ស្ថាន​ភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់សាធារណៈ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​នរណាម្នាក់​រង​របួស​ ឬ ស្លាប់ ឬ​ចាប់​ខ្លួន​នោះទេ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍…


What Next?

Recent Articles

3 Responses to "តវ៉ា​សុំ​បញ្ចុះ​​ថ្លៃ​បង់​ពន្ធ ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា របួស​៤​នាក់"

  1. រាជ្ជនី says:

    ព្រោះតែក្រពះសោះក៏គ្មានដំណោះស្រាយសមរម្យសំរាប់ប្រជាជនខ្មែរដូចគ្នាដែរ ពួកអាថោកទាបអស់់នេះ

  2. people says:

    poor people’ the government should not take tax or rip off theses poor people ‘they work just for survive and used their energy in the rain,hot ,but theses authority waiting to suck their blood and sit in cool room and drive nice cars ,this is unbelievable theses authority are animal brain .poor people no hope for their life in future .GOD bless all cambodian people’

  3. Khmer ISO says:

    Pls pity those porters. They’re so poor while custom officials are just rich.