ដោយ ម៉ៅ សុធានី
2015-06-01
RFA

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។ RFA/Yun Samean
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពីព្រោះសេចក្ដីព្រាងច្បាប់មួយនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាព និងការងាររបស់អង្គការក្រៅរដ្ឋាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែមិថុនា បញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រួមទាំងអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សចំនួន ១០ស្ថាប័នផ្សេងទៀត បានផ្ញើលិខិតជូនរដ្ឋាភិបាលចំនួន ៤៤ប្រទេស និងសហភាពអឺរ៉ុប កាលពីថ្ងៃទី២៩ ខែឧសភា ស្នើឲ្យរដ្ឋាភិបាលប្រទេសទាំងនោះ និងក្រុមប្រទេសផ្ដល់ជំនួយគាបសង្កត់ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់សេចក្ដីព្រាងច្បាប់នេះ និងហ៊ាននិយាយការពារដល់ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងបន្តការងារដ៏មានតម្លៃ ជួយកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិកុមារ សិទ្ធិមនុស្ស និងកិច្ចការងារជាច្រើនទៀត។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា រដ្ឋាភិបាលនិងក្រុមម្ចាស់ជំនួយដល់កម្ពុជា គួរប្រើឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការព្យាយាមដ៏គ្រោះថ្នាក់នេះ ដើម្បីធ្វើឲ្យរាំងស្ទះដល់សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃសុក្រ ទី៥ ខែមិថុនា បន្ទាប់ពីបានពិភាក្សាម្ដងរួចមកហើយ កាលពីថ្ងៃទី២៩ ខែឧសភា មុនដាក់ជូនសភាជាតិអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លីកាដូបារម្ភចំពោះកុមារក្នុងពន្ធនាគារប្រឈមនឹងផ្លូវច្បាប់និងអំពើហិង្សា
- បក្សសង្គ្រោះជាតិអំពាវនាវរដ្ឋាភិបាលបើកចំហសេចក្ដីព្រាងច្បាប់សមាគមនិងអង្គការ
- ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាគាំទ្រការបង្កើតច្បាប់ស្ដីពីសហជីព
- មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
- សហជីពស្នើឲ្យក្រសួងការងារបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
- លោក ឈាង វុន ថានឹងមានសិក្ខាសាលាជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការ
- រដ្ឋាភិបាលជំរុញសង្គមស៊ីវិលឲ្យលើកយកចំណុចខ្វះខាតក្នុងច្បាប់គ្រប់គ្រងអង្គការដាក់ជូនសភា
- សង្គមស៊ីវិលស្នើឯកអគ្គរាជទូតប្រទេសមួយចំនួនយកចិត្តទុកដាក់បញ្ហារំលោភសិទ្ធិពលករ
- ស្នងការខេត្តព្រះសីហនុចុះធ្វើរដ្ឋបាលជនបរទេសក្នុងមូលដ្ឋាន
mr adams this is king dom of wonder that make people suffer since 1970 because of the communist veitname and china .now everything fake’ government steer by communist veitcong -spy and cambodian people so suffer .K_R court in phnom-pench just a joke’ and theses two country help K R to power and now the western countries help pour money to get justice for cambodian people’but how can this court get the justice while the most killers work in the top job of the government and cambodia owed more money and people still really poor ,only the corrupted people in government are rich and most earning is veitname&china ,30 years cambodia still the poor country and corrupted country ,un-justice country that why i said fake everything under guide of veitcong-spy.un-education like hun-sen,chea-sim;heng sam-ring got top job but only serve veitcong only.now veitcong aggression in cambodia but veitcong spy help their veitcong(veitname)nation.only international can help cambodia .GOD bless all cambodian people’
Bred Adams កុំដេកយល់សព្វឲរដ្ឋាភិបាលខ្មែរលុបចោលសេចក្តីព្រាងច្បា់ប់ទាល់តែយូរ !រដ្ឋាភិបាលមានសិទ្ធបង្កើតច្បាប់នេះជាការសំស្របរបស់ប្រទេសនីមួយៗលើពិភពលោក Bred Adams អែងទៅសួរប្រទេស ចិន ប្រទេសរស្សី ប្រទេសឥណ្ឌា ប្រទេស ថៃ ។ល។និង។ល។ គេធ្វើបានរឿងអីប្រទេសខ្មែរធ្វើមិនបាន ។