​វិភាគ​៖ តើ​ការអះអាង​ពី​ការការពារ​ទឹកដី​កម្ពុជា​មិន​ឲ្យ​បាត់​មួយ​មី​លី​ម៉ែត្រ​នោះ​នៅ​មាន​តម្លៃ​ទេ​?​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 05:09 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

បង្គោល​ព្រំដែន​លេខ​ ៩៥ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ (រូបថត៖ ឡាយ សាមាន)


​ជារឿយៗ នៅពេល​មាន​ការប៉ះទង្គិច​ពាក្យសម្ដី​ជាមួយ​គណបក្ស​ប្រឆាំង ដែល​ចោទប្រកាន់​ថា រដ្ឋាភិបាល​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ជា​ច្រើនទៅ​ប្រទេស​វៀតណាម មន្ត្រី​ធំៗ​ក្នុង​រដ្ឋាភិបាល ក៏ដូចជា​ឧត្តមសេនីយ៍​មួយចំនួ​ន​តែងតែ​អះអាងថា រដ្ឋាភិបាល​មិន​ដែល​ធ្វើឲ្យ​បាត់បង់​ទឹកដី​សូម្បី​មួយ​មី​លី​ម៉ែត្រ ឬ​មួយ​ចំអាម​ទៅ​ប្រទេស​ជិតខាង​ទេ ។

​ផ្អែក​លើ​លិខិត​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ទៅ​ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ថា ចាប់ពី​ឆ្នាំ​២០១៣ ដល់​បច្ចុប្បន្ន​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ទៅ​វៀតណាម​ចំនួន​១១​លើ​ក​នោះ តើ​ពាក្យ​ថា​ការពារ​ទឹក​ដី​មិន​ឲ្យ​បាត់បង់​ទៅ​ប្រទេស​ជិតខាង​មួយ​មី​លី​ម៉ែត្រ​នោះ​នៅ​មាន​តម្លៃ​ទេ​?

​សម្រាប់​អ្នកវិភាគ និង​អ្នកសង្កេតការណ៍​មើលឃើញថា ពាក្យពេជន៍​ខាងលើ​នេះ​គ្រាន់តែ​ជា​នយោបាយ​ប្រជាភិថុតិ​ប៉ុណ្ណោះ ។​

​ក្រោយពេល​វៀតណាម​បាញ់ថ្នាំ​សម្លាប់​ដំណាំ​របស់​កសិករ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ ទាំង​គណៈកម្មាធិការ​ព្រំ ដែន ទាំង​ក្រសួងការបរទេស​កម្ពុ​ជា​សុទ្ធ​តែ​ថា កសិករ​ខ្មែរ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ទឹកដី​វៀតណាម ។ ប៉ុន្តែ ក្រោយពេល​បក្សប្រឆាំងរ​ក​ឃើញថា វៀតណាម​បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា​ជាច្រើន​កន្លែង​នោះ ក្រសួងការបរទេស​អះអាងថា ខ្លួន​បាន​សរសេរ​កំណត់​ទូត​ទៅ​វៀតណាម​៨​ដង​រួចមកហើយ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដល់​ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី​១២ ថ្ងៃទី​១៤ និង​ថ្ងៃ​ទី​១៦ មិថុនា បាន​ចេញ​កំណត់​ទូត​បី​បន្តបន្ទាប់​គ្នា​ទៀត ។

​អ្នកតាមដាន​ការអភិវឌ្ឍន៍​សង្គម លោក មាស នី យល់ថា ការ​ដែល​រដ្ឋាភិបាល​បាន​ផ្ញើ​កំណត់​ទូត​ទៅ​វៀតណាម បង្ហាញថា រដ្ឋាភិបាល​ក៏​ទទួលស្គាល់​ថា​វៀតណាម​បាន​រំលោភ​ទឹកដី​កម្ពុជា​ដែរ ។ លោក​បន្តថា ការអះអាង​ថា ការពារ​ដី​មិន​ឲ្យ​បាត់​មួយ​មី​លី​ម៉ែត្រ​នោះ ប្រហែល​ជា​ការពារ​បាន​តែ​លើ​ផែនទី​ប៉ុណ្ណោះ ។

​លោក មាស នី មានប្រសាសន៍ថា «​រឿង​មួយ​ដែល​ខ្មែរ​ច្រើន​តែ​នាំគ្នា​សួរដេញដោល ថា​តើ​ហេតុ​អី​ក៏​ការជជែក​ពី​រឿង​ព្រំដែន​នេះ ឃើញ​បង្ហាញ​នៅលើ​តែ​ផែនទី ។ បើ​យើង​ផែនទី អាហ្នឹង​ខ្មែរ​ច្រើន​និយាយ​លេង​អ៊‍ីចឹង ថា​បើ​ផែនទី​គេ​គូរ​ត្រង់ណា វា​នៅ​ត្រង់​ហ្នឹង វា​មិន​មាន​បាត់​ទេ មួយ​មី​លី​ម៉ែត្រ​ក៏​បាត់​អត់​កើត​ទេ បើ​ខ្សែបន្ទាត់​វា​នៅ​លើ​ផែនទី ។ ប៉ុន្តែ​ពេល​ដែល​មាន​រឿង​អ៊‍ីចឹង បើសិនជា​យើង​បង្ហាញ​ឆន្ទៈ​មែនទែន យើង​ចុះ​ទៅ​អស់​គ្នា​ទៅ​! ឲ្យ​វា​ដឹងថា ជួនកាល​អា​នៅ​លើ​ផែនទី​វា​ប៉ុណ្ណឹង ប៉ុន្តែ​អា​ដី​ជាក់ស្ដែង​វា​ចូល​ប៉ុនណា​? វា​ចូល​មែន​ឬ​ក៏​យ៉ាងម៉េច​?» ។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ក៏​យល់ស្រប​នឹង​លោក មាស នី ដែរ ដោយ​លោក​មានប្រសាសន៍ថា តាម​ខ្លឹមសារ​កំណត់​ទូត​ដែល​លោក​បាន​អាន លោក​យល់ថា រដ្ឋាភិបាល​កំពុង​តែ​ទទួលស្គាល់ថា វៀតណាម​បាន​រំលោភ​មកលើ​បូរណភាព​ទឹកដី​កម្ពុជា ជាពិសេស​ការជីក​ស្រះ​នៅ​រតនគិរី និង​ការសាងសង់​ប៉ុស្តិ៍​នៅ​ខេត្ត​កណ្ដាល​ជា​ដើម ។ លោក​ថា ការទទួលស្គាល់​មិន​គ្រប់គ្រាន់​ទេ អ្វី​ដែល​សំខាន់​គឺ​ចំណាត់ការ ដើម្បី​ឲ្យ​វៀតណាម​គោរព​បូរណភាព​ទឹកដី​កម្ពុជា ។​

​លោក សូ ចន្ថា បន្តថា «​អ៊‍ីចឹង​ឃើញ​កំណត់​ការទូត​ហ្នឹង គឺ​ព្យាយាម​ស្នើ ជា​ការស្នើឲ្យ​វៀតណាម​បញ្ឈប់​ជា​បន្ទាន់ ។ អ៊‌ីចឹង​ជា​បរិបទ​ល្អ​មួយ ដែល​ខ្ញុំ​មើលឃើញថា រដ្ឋាភិបាល​ចាប់ផ្ដើម​ទទួលស្គាល់ថា ប្រទេស​វៀតណាម​កំពុង​តែ​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ប្រជារាស្ត្រ​ខ្មែរ​ចង់ឃើញ គឺ​ចំណាត់ការ​របស់​រដ្ឋាភិបាល ថា​តើ​ធ្វើ​យ៉ាងម៉េច​ចំពោះ​ការឈ្លានពាន​បែប​ហ្នឹង​បាទ​» ។​

​ទាក់ទង​នឹង​ករណី​កំណត់​ទូត​ផ្ញើ​ពី​ក្រសួងការបរទេស​កម្ពុ​ជា ទៅ​រដ្ឋាភិបាល​វៀតណាម​នេះ​ដែរ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់ទៀត លោក រស់ រ៉ាវុធ ក៏​យល់​ដូចគ្នា​នឹង​អ្នកវិភាគ​ខាងលើ​ទាំង​ពីរ​ដែរ ដោយ​លោក​យល់ថា វា​បាន​បង្ហាញថា រដ្ឋាភិបាល​ទទួលស្គាល់​ថា​វៀតណាម​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា ។  លោក​បន្តថា តាំងពី​សម័យ​បារាំង​មក ព្រំដែន​កម្ពុជា និង​វៀតណាម ជា​ព្រំដែន​រដ្ឋបាល ដែល​មិន​មាន​បង្គោល​ព្រំដែន​ពិតប្រាកដ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម លោក​ថា ខ្មែរ​ត្រូវ​រៀបចំ​ឯកសារ​ច្បាស់លាស់ អញ្ជើញ​ភាគី​វៀតណាម និង​ប្រមុខ​កា​ទូត​ទាំង​អស់​នៅ​កម្ពុជា​មក​ធ្វើ​ជា​សាក្សី​ដឹងឮ ។​

​លោក រស់ រ៉ាវុធ បន្ថែមថា «​កន្លែង​នេះ​ចង់​និយាយ​ថា​អ៊‍ី​ចេះ ការ​ធ្វើ​កំណត់​ទូត​នេះ បញ្ជាក់ថា ខ្មែរ​បានដឹងថា ភាគី​វៀតណាម​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ហើយ ជា​ភស្តុតាង​មួយ ទី​១ ។ ទី​២ ខ្មែរ​ខ្លួនឯង​ហ្នឹង ក៏​ត្រូវតែ​រៀប​ឯកសារ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​បង្ហាញ​អន្តរជាតិ​ឲ្យដឹងថា ខ្មែរ​មាន​ផែនទី​ពិតប្រាកដ​» ។​

​លោក​សាស្ត្រាចារ្យ រស់ រ៉ាវុធ បន្តទៀតថា ជា​រឿង​ធម្មតា​ដែល​អ្នកដឹកនាំ​ប្រទេស តែងតែ​អះអាងថា ខំ​ការពារ​បូរណភាព​ទឹកដី​មិនឲ្យ​មាន​ការរំលោភ​ឈ្លានពាន​ពី​បរទេស ឬ​បាត់បង់​ទៅ​ប្រទេស​ជិតខាង ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​សំខាន់ គឺ​អ្នកប្រវត្តិសាស្ត្រ​នឹង​កត់ត្រា ថា​អ្នកណា​បាន​ការពារ​ទឹកដី​ពិតប្រាកដ ហើយ​អ្នក​ណា​ដែល​ធ្វើឲ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង ។​

​លោក រស់ រ៉ាវុធ បន្ថែមទៀតថា «​នេះ​ជា​សិទ្ធិ​របស់​អ្នកនយោបាយ ដែល​គាត់​បាន​និយាយថា មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​មី​លី​ម៉ែត្រ​ហ្នឹង គឺជា​ការអះអាង​របស់​អ្នកដឹកនាំ ។ ព្រោះ​បើសិនណា​ជា​អ្នកដឹនាំ​ធ្វើឲ្យ​មាន​ការបាត់បង់​ទឹកដី បានន័យថា ត្រូវបាន​ប្រវត្តិសាស្ត្រ​ចារ​ឈ្មោះ​ទុក ។ អ៊‍ីចឹង​គឺ ក្នុងនាម អ្នកណា​ក៏​ដូច​អ្នក​ណា​ដែរ ក្នុងនាម​ដឹកនាំ​រដ្ឋាភិបាល​គឺថា អះអាង​ថា​ការពារ​ទឹកដី​អ៊‍ីចឹង​ហើយ វា​ជា​ធម្មតា​ទេ​អាហ្នឹង​» ។​

​បើ​តាម​អ្នកវិភាគ​ទាំងអស់​ខាងលើ ឃើញថា រដ្ឋាភិបាល​ពិតជា​បាន​ទទួលស្គាល់ថា ប្រទេសជិតខាង បាន​ឈ្លានពាន​ទឹកដី​កម្ពុជា ហើយ​ផ្អែក​លើ​ការទទួលស្គាល់​នេះ តើ​ការអះអាង​ការពារ​ទឹកដី​កម្ពុជា​មិន​ឲ្យ​បាត់បង់​មួយ​មី​លី​ម៉ែត្រ​នោះ​នៅ​តម្លៃ​​ទៀត​ទេ​? អ្នកវិភាគ​ក៏​ព្រួយបារម្ភ​ដែរ​ថា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​កិច្ចសន្យា​រយៈពេល​យូរ ចន្លោះ​ពី​៧០​ឆ្នាំ ដល់​៩៩ ឆ្នាំ​នោះ ជា​ពិសេស​​ការផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុនវៀ​ត​ណាម នៅតាម​តំបន់​ព្រំដែន​រវាង កម្ពុជា​-​វៀតណាម អាច​ជា​គ្រោះថ្នាក់​មួយ​ចំពោះ​ជាតិ ដែល​អាច​នាំ​ឲ្យ​ទឹក​ដី​ទាំងនោះ​បាត់​ទៅ​ខាង​ប្រទេស​វៀតណាម​ជា​រៀងរហូត ៕

សូម​សរសេរ​មក​លោក ណុល ដា​រ៉ា​ តាម​រយៈ dara@vodhotnews.com

What Next?

Recent Articles

6 Responses to "​វិភាគ​៖ តើ​ការអះអាង​ពី​ការការពារ​ទឹកដី​កម្ពុជា​មិន​ឲ្យ​បាត់​មួយ​មី​លី​ម៉ែត្រ​នោះ​នៅ​មាន​តម្លៃ​ទេ​?​"

  1. Anonymous says:

    តាចាស់ ហ៊ុន សែន គាត់ និយាយត្រូវ = មិនបាត់ មួយមិល្លីមែត្រ ទេ គឺ បាត់ រាប់រយ គីឡូមែត្រ !

  2. Anonymous says:

    ประเทศ vietnam กรุง Hanoi ได้วางแผนยุทธการเอาไว้จะเอาสามประเทศในอินโดจีน อันดับที่หนึงประเทศ Laos ต้องเอาให้ได้ 100% อันดับที่สองคือประเทศ Cambodia ต้องเอาให้ได้ภายในปี 2050 ต้องเอาให้ได้ 100%ทั้งหมดเป็นกลยุทของ Ho chiminh ได้วางแผนไว้หลายร้อยปีกอน อันดับต่อไปคือประเทศ Thai land ทั้งหมดนี้คือเวียดนามอยากได้ เพราะเป็นประเทศที่อุดมสมบูรณไปด้วยสรพยากรณ์ธรรมชาติมากหมายมหาสาลใน Asia ตะวันออก ดังนั้นเราประชาชนCambodia ทุกคนสามคีกัน รักกันร่วมพลังกัน ช่วยกันปกป้องแผ่นดินของเราอย่าให้ไครมาเอาไปเด็จขาด สูสูๆๆๆๆ…..

  3. សែន សម្បូរ says:

    បើបក្សប្រឆាំងមិនលើករឿងព្រុំែដខ្មែរយួនមកនិយាយតើមានអីនិយាយ បក្សប្រឆាំងទាំងក្នុងនិងក្រៅប្រទេសបានបែកបាក់ផ្ទៃក្នុងអស់ហើយ ព្រោះការបែងចែកតំណែងគ្នាមិនត្រូវ ហើយនាក់ដិកនាំគណបក្សប្រឆាំងគ្មានការរីកចម្រើនទាល់តែសោះនយោបាយបក្សប្រឆាំងទន់ខ្សោយខ្លាំងណាស់បើមិនជឿសួរលោកប្រធាបក្ស សម រង្សី ទៅដិងហើយតើប្រជាពលរដ្ឋខ្មែរដែលគាំទ្របក្សស្តីបន្ទោសចំៗនូវចំពោះមុខលោក សម រង្សី យា៉ងម៉េចខ្លះ ឥឡូវនេះប្រធានបក្សប្រឆាំងមានតែយករឿងព្រុំដែនខ្មែរយួននេះដែលអាចឲបក្សរបស់ខ្លួនមានដង្ហើមរស់ត៏ទៅទៀត?

  4. ?? says:

    HUN SEN was right it doesn’t lose one mill it was lose more than kilo meters . just the same he said if I can not taking of the forest I will cut my KHDOR. peace to BOROMAI PHREASVIHEAR.

  5. ស្មោះត្រង់ says:

    ខ្ញុំថាមិនមែនរដ្ឋាភិបាលទើបទទួលស្គាល់ការរំលោភព្រំដែនរបស់ប្រទេសវៀតណាមនៅពេលនេះទេ គាត់ដឹងយូរហើយប៉ុន្តែមិនហ៊ាននិយាយ ទើបពេលនេះគាត់ហ៊ាននិយាយខ្លះៗប៉ុណ្ណោះ ពីព្រោះវៀត ណាមបានជួយគាត់ ជួយក្រុមគាត់ឲឈរជើងរហួតដល់ថ្ងៃនេះ ដូច្នេះហើយបានជាកន្លងមកគាត់មិន ហ៊ាននិយាយ ឥឡូវសម្ពាធរបស់ប្រជាជនខ្មែរទូទៅទាំងក្នុងស្រុកទាំងក្រៅស្រុកបានដាក់មកលើរាជ រដ្ឋាភិបាលពីបញ្ហាព្រំដែនកាន់តែខ្លាំងធ្វើឲរាជរដ្ឋាភិបាលហ៊ានសរសេរកំណត់ទូតទៅសមភាគីវៀតណាម ។

  6. Anonymous says:

    แผ่นดินแห็งนี้เป็นประเทศกัมพูชาทุกคนเป็นเจ้าของประเทศ ไม่ใช้ประเทศญ่วนฮานอยที่ไหน่ แล้วทำไม่younhanoi มายุงทำไม่เรืองประเทศกัมพูชา ..!!?? ไห้มั้นไปยุงประเทศญ่วนไป อย่ามาวุนวายประเทศนี้ พัวกไอ่yuonนี้และตัวร้ายที่สุด ที่ทำร้ายประเทศของเรา พัวกมั้นไปอยู่ทีใหนทำร้ายประเทศน้ัน เหมือนประเทศ Laos เป็นต้น พัวกมั้นจะมาคุ้มหัวประชาชนกัมพูชาเรานี้และ เราต้องช่วยกันกำจัดมั้นออกไปไห้หมดจากแผ่นดินเรา อย่าไห้ไอ่พัวกบอนทำร้ายชาตินี้อยู่บนแผ่นดินเราต่อไป เราประชาชนกัมพูชาทุกคนต้องสามคีกัน ร่วมมือกันทุกๆคนสูกับมั้นอย่าย้อมแพ่ พัวกเราสูๆๆๆๆๆๆๆๆ…