ដោយ៖ យ៉ា រសាត់ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 05:30 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី លោក តឹករ៉េត សំរេច (កណ្ដាល) ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទនេះ (រូបភាព៖ យ៉ា រសាត់)
ទីស្ដីការគណៈរដ្ឋមន្ដ្រីអះអាងថា ការចេញបញ្ជាឲ្យមន្ដ្រីរាជការត្រូវសុំការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់ខ្លួន មុននឹងធ្វើការឆ្លើយបំភ្លឺទៅគណៈកម្មការនានារបស់ស្ថាប័ននីតិបញ្ញត្ដិ គឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងជាការរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
កាលពីថ្ងៃទី៥ ខែមិថុនា ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីជូនដំណឹងមួយ ដោយហាមមិនឲ្យមន្ត្រីសាធារណៈទទួលជួប ឬទៅបំភ្លឺនៅគណៈកម្មការនានារបស់ស្ថាប័ននីតិបញ្ញត្តិ ឬក្រុមតំណាងរាស្ត្រឡើយ លុះត្រាមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័ន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅព្រឹកថ្ងៃចន្ទនេះ រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី លោក តឹករ៉េត សំរេច អះអាងថា គោលបំណងនៃការចេញសេចក្ដីជូនដំណឹងនោះ គឺទីស្ដីការគណៈរដ្ឋមន្ដ្រីចង់ឲ្យមន្ដ្រីក្រោមឱវាទមានព័ត៌មានគ្រប់គ្រាន់ សុក្រឹត និងត្រឹមត្រូវតាមមាត្រាទី១២១ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា «សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងៗខ្លួនចំពោះ នាយករដ្ឋមន្ដ្រី និងចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត» ។
លោក តឹករ៉េត សំរេច បន្ថែមថា សេចក្ដីជូនដំណឹងក៏មានគោលបំណងជួយជំរុញឲ្យមន្ដ្រីរាជការទាំងអស់ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងបង្ការអំពើពុករលួយដែលមានចែងនៅក្នុងមាត្រា២២ នៃច្បាប់ប្រឆាំងនឹងអំពើពុករលួយផងដែរ ។ លោកក៏បានអះអាងដែរថា សេចក្ដីជូនដំណឹងនេះ ក៏ស្របតាមសារាចរណែនាំរបស់រដ្ឋសភាផងដែរ ។
លោក តឹករ៉េត សំរេច បន្ថែមថា «យើងត្រូវមានសេចក្ដីណែនាំឲ្យបានត្រឹមត្រូវចំពោះមន្ត្រីថ្នាក់ក្រោមដែលមិនមែនសមាជិករដ្ឋាភិបាលគឺជាការចាំបាច់ ព្រោះកន្លងមកយើងមិនដែលមានសមាជិកសភាចុះទៅសួរអំពីទង្វើប្រព្រឹតិ្ដរបស់មន្ដ្រីថ្នាក់ក្រោមទេ អញ្ចឹងការចុះលើកទីមួយបែបនេះធ្វើឲ្យអង្គភាពថ្នាក់ក្រោមមានការមិនយល់ ស្រពេចស្រពិលអ្នកខ្លះយល់រឿង គេអាចឆ្លើយបាន អ្នកខ្លះមិនយល់រឿងគេមិនអាចឆ្លើយបាន ហើយកាលណាយើងឆ្លើយថាមិនដឹងត្រូវគេយកទៅបកស្រាយថា យើងមិនដែលបានធ្វើការអីទាំអស់» ។
ការបញ្ជាក់បន្ថែមរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីពាក់ព័ន្ធនឹងសេចក្ដីជូនដំណឹងនេះធ្វើឡើងក្រោយពេលតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានធ្វើការរិះគន់ថា សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីនេះធ្វើឲ្យប៉ះពាល់ដល់តួនាទីរបស់សភា និងជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកលោក ហូរ វ៉ាន់ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាក៏បានរិះគន់ផងដែរថា សេចក្ដីជូនដំណឹងនេះ ជាចេតនារឹតត្បិតសិទ្ធិរបស់តំណាងរាស្ដ្រ ក្នុងការស្នើព័ត៌មាននានាដែលសំខាន់ និងពាក់ព័ន្ធអំពើពុករលួយ ហើយវាជាការបំពានលើរដ្ឋធម្មនុញ្ញ ។
បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ ខែមិថុនា មានខ្លឹមសារថា គ្រប់ក្រសួងទាំងអស់ អាចសហការជាមួយគណៈកម្មការនានារបស់ស្ថាប័ននីតិបញ្ញត្តិ ក្រុមតំណាងរាស្ត្រ ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងន័យអប់រំ និងឃោសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយបាន ។ តែក្នុងលិខិតនេះបញ្ជាក់ថា ចំពោះសមត្ថកិច្ចសុំការបំភ្លឺ សុំឯកសារ សុំរបាយការណ៍ សុំព័ត៌មានពាក់ព័ន្ធ នឹងអំពើពុករលួយ ឬពាក់ព័ន្ធនឹងពាក្យប្តឹងចោទប្រកាន់អំពើពុករលួយ ត្រូវគោពតាមមាត្រា២២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថា សេចក្ដីប្រកាសនេះមិនមានអ្វីប្លែកឡើយ ដោយលោកថានេះជារបៀបនៃការដឹកនាំបែបប្រមូលផ្ដុំ ។ លោកបន្តថា ការចេញសេចក្ដីប្រកាសនេះធ្វើឡើងនៅចំពេលដែលតំណាងរាស្ដ្រ គណបក្សសង្គ្រោះជាតិកោះហៅមន្ដ្រីរបស់រដ្ឋាភិបាលមួយចំនួនមកស្រាយបំភ្លឺនៅរដ្ឋសភានាពេលកន្លង ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា «ខ្ញុំថាវាមិនមានអីប្លែកទេ ជាទូទៅអាហ្នឹងជារបៀបគ្រប់គ្រងដោយប្រមូលផ្ដុំ ប៉ុន្ដែមិនមានអីខុសទេ លើកលែងតែបើសិនជាថ្នាក់លើហ្នឹង បំភ្លៃការពិត ឬបង្រៀនឲ្យកូនចៅហ្នឹងកុហក់ អាហ្នឹងវាខុសច្បាប់ វាមិនចាំបាប់ហើយវាក៏អត់មានជាលទ្ធិប្រជាធិបតេយ្យដែលត្រូវទទួលខុសត្រូវដែរ ប៉ុន្ដែវាជាការគ្រប់គ្រងរបៀបប្រមូលផ្ដុំ»៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
ពួកអាក្ត ស្របតាមច្បាប់ម៉ែពួកចុយម្រាយអែង ច្បាប់ទុកការពារតើពងក្តពួកអាឆ្កែអស់ឯងនិងណា
ក្នុងផ្ទះមានម៉ែឪ នៅក្រសួង មានមេ មានកោយ គឺមានប្រព័ន្ធចាត់តាំងរបស់គេ។
តើ នៅ CNRP ធ្វើយ៉ាងម៉េចដែរ? ចុះអាកឹមកឹម សុខា ជាស្អី ចុះ សម រង្ស៊ី ជាស្អី។ សាកល្បងសមាជិកណាមួយហ៊ានរំលងក្បាលល៎មើល ចាំមើលថាតើសមាជិកបក្សនោះ វាទៅជាយ៉ាងម៉េច ហើយបើតំណាងរាស្ត្រណាមួយ ហ៊ានឈ្លើយល៎មើល៎?
តែបក្សនេះ ជាបក្សអនាធិបតេយ្យ ប្រហែលជាអញ្ចឹងហើយ!