បក្ស​ប្រឆាំង​គាំទ្រ​ឲ្យ​ផ្អាក​ការ​ពិភាក្សា​និង​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ-សមាគម

ដោយ អ៊ុង សេរីវុទ្ធ
2015-06-22
RFA

សម រង្ស៊ី រដ្ឋសភា ៦២០
តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Vann Vichar


មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ​គាំទ្រ​ការ​ស្នើ របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ឲ្យ​ផ្អាក​ការ​ពិភាក្សា និង​​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការសមាគម។

ការ​ប្រកាស​គាំទ្រ​របស់​មេ​បក្ស​ប្រឆាំង​ឲ្យ​ផ្អាក​ការ​ពិភាក្សា និង​​អនុម័ត ​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ជំនួប​ជាមួយ​​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង​១០​ស្ថាប័ន នា​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា​គណបក្ស​សង្រ្គោះជាតិ​នឹង​ស្នើ​ដល់​សភា​ផ្អាក​ការ​ពិភាក្សា និង​ពន្យារ​អនុម័ត​ច្បាប់​នេះ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះជាតិ និង​សង្គម​ស៊ីវិល​យល់​ឃើញ​ដូចគ្នា​ថា​ច្បាប់​នេះ នៅ​មិន​ទាន់​ចាំបាច់​សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ៖ «យើង​មាន​គោលបំណង​ដូចគ្នា ហើយ​យើង​បាន​បញ្ជាក់​ជំហរ​ជាមួយ​គ្នា​ថា បើ​មិន​មាន​ការ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នោះ​ទេ គឺ​យើង​មិន​គាំទ្រ​ទេ ហើយ​យើង​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​យក​មក​ពិភាក្សា ឬ​អនុម័ត​សិន»

លោក យឹម សុវណ្ណ បញ្ជាក់​ថា បើ​ទោះ​ជា​ច្បាប់​នេះ​នៅ​តែ​បន្ត​ពិភាក្សា ឬ​អនុម័ត​នៅ​រដ្ឋសភា​ដោយ​៥០​បូក​១នៃសំឡេងអង្គសភាទាំងមូលក្ដី ក៏​បក្ស​ប្រឆាំង​នឹង​តស៊ូ​មតិ​ឲ្យ​ពិភាក្សា​ឲ្យ​បាន​ពេញ​លេញ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឬ​នឹង​កែប្រែ​ពេល​បក្ស​ប្រឆាំង​កាន់​អំណាច បើ​សិន​ជា​សេចក្ដី​ព្រាង​ច្បាប់​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​អនុម័ត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង​គាំទ្រ​ឲ្យ​ផ្អាក​ការ​ពិភាក្សា​និង​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ-សមាគម"

  1. សែន សម្បូរ says:

    លោកប្រធានបក្សប្រឆាំងឡប់ធាតុ សម រង្សី ចាំទៅចាំតែផ្អាកទៅទាល់តែយូអើយ! ក្រែងឆ្នាំ១៩៩៩ មានគណបក្សមួយដែលមានឈ្មោះថា(គណបក្ស សម រង្សី ) ដែលជានាក់គាំទ្រយា៉ងខ្លាំងចង់ឲរដ្ឋាភិបាលបង្កើតច្បាប់នេះមុនគេបង្អោះ ម្តេចក៏ប្រញាប់ភ្លេចម្លេះលោកប្រធានបក្សប្រឆាំងឡប់សតិអើយ ?

  2. . says:

    សែន សម្បូរ! សម រង្សី របស់លោក គឺជាសត្វតិរច្ឆានម៉្យាង ដែលហ៊ានធ្វើគ្រប់រឿងអាក្រក់ទាំងអស់ បើទោះជាសត្រូវស្លាប់រស់​របស់គាត់ ជនកំណាច ហ៊ុន សែន មិនហ៊ានប្រព្រឹត្តក្តី។