គណបក្សប្រជាជនកម្ពុជាបានដាក់តាំងផ្ទាំងថ្មីនៃរូបមេដឹកនាំនៅមុខទីស្នាក់ការកណ្តាល ដែលមានតែរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា ហេង សំរិន ដើម្បីអបអរខួបទី៦៤ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ មិថុនា។ (នូវ ពៅលក្ខិណា/VOA)
នៅ វណ្ណារិន
27 មិថុនា 2015
វីអូអេខ្មែរ
ភ្នំពេញ—
អ្នកវិភាគយល់ថា គណបក្សប្រជាជនកម្ពុជាកំពុងស្ថិតក្នុងរបត់ផ្លាស់ប្តូរមួយបន្ទាប់ពីមរណភាពរបស់អតីតប្រធានគណបក្សគឺលោក ជា ស៊ីម ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យចំណាស់នេះគ្រោងបារព្ធខួបអនុស្សាវរីយ៍នៃការបង្កើតគណបក្សនេះនាថ្ងៃអាទិត្យខាងមុខ។
អ្នកវិភាគយល់ថា ការផ្លាស់ប្ដូរទាំងនេះ រួមការប្រមូលផ្តុំអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការគ្រប់គ្រងគណបក្ស និងការប្រកួតប្រជែងរកសំឡេងឆ្នោតនាពេលខាងមុខ។
មិនបានប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកនយោបាយនិយមកណ្តាល បានលាចាកលោកទៅ សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូររូបសញ្ញាគណបក្សនេះពីថ្នាក់ដឹកនាំ៣រូបមកពីររូបវិញ ដោយនៅសល់តែរូបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ហេង សំរិន ប្រធានកិត្តិយស។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ហ៊ុន សែន ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាប្រធានគណបក្ស។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ហ៊ុន សែន ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលជ្រើសរើសជាប្រធានគណបក្ស ខណៈពេលដែលលោក ស ខេង និងលោក សាយ ឈុំ ត្រូវកាន់តំណែងអនុប្រធានគណបក្សដូចគ្នា។ ស្លាកបដាធំៗដែលមានរូបលោកហ៊ុន សែន និងលោកហេង សំរិន ត្រូវបានគេដាក់បង្ហាញជាសាធារណៈក្នុងសប្ដាហ៍នេះ ដោយមិនបានបញ្ចូលរូបអនុប្រធានថ្មីពីររូបដែលទើបនឹងត្រូវបានជ្រើសរើសនោះទេ។
អ្នកស្រាវជ្រាវនិងជាអ្នកវិភាគបញ្ហាសង្គមគឺលោកកែម ឡីបានប្រាប់វីអូអេថា ការផ្តាស់ប្តូរនេះនឹងអាចនាំឲ្យលោកហ៊ុន សែនទទួលបានអំណាចកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែវាក៏អាចប្រែជាអរិភាពនៅក្នុងគណបក្សដែរ ប្រសិនបើលោកហ៊ុន សែនមិនធ្វើការបែងចែកតំណែងឲ្យបានត្រឹមត្រូវនោះ។
«ខ្ញុំគិតស្អីៗ វាមានការផ្លាស់ប្តូរ។ វាមានការប្រែប្រួល។ វាអាចល្អគ្រាន់ជាងមុន ដោយសារកាលពីមុន គាត់ធ្វើទៅវាប៉ះខែ្សនេះ ខ្យែនោះ។ អញ្ចឹងដល់ឥឡូវគឺវាមានតែមួយខ្សែ គាត់កែទៅ វាអាចមានប្រសិទ្ធភាពជាងមុន ឬពេលដែលគាត់កែខ្លាំងពេកអាចមានបញ្ហាដែរ ឧទាហរណ៍ ដូចជាដកអង្គរក្សទៅបន្ទាយវិញ និងមានការដកទីប្រឹក្សាអីហ្នឹង វាអាចមានបញ្ហាដែរបើគាត់ធ្វើមិនស្រួលនោះ»។
កាលពីថ្ងៃច័ន្ទ កន្លងទៅ ទីប្រឹក្សារបស់លោកជា ស៊ីមមួយចំនួនត្រូវបានបញ្ចប់តំណែងរបស់ខ្លួន និងមានខ្លះត្រូវបានតែងតាំងឡើងវិញជាទីប្រឹក្សារបស់លោកសាយ ឈុំជំនួសវិញ ដោយមានឋានៈចាប់ពីអគ្គនាយករហូតដល់ទេសរដ្ឋមន្ត្រី។
បើទោះជាមានការប្រមូលកម្លាំងរបស់គណបក្សប្រជាជនឡើងវិញក៏ដោយ តែលោក កែម ឡី យល់ថា បរិបទនិងរបៀបគ្រប់គ្រងរបស់គណបក្សដែលមានវ័យចំណាស់នេះ នៅតែដដែល ដោយអំណាចធំគឺប្រមូលផ្តុំនៅក្នុងគណៈធម្មាធិការអចិន្ត្រៃយ៍ ហើយក្តីសម្រេចគឺលើប្រធានគណបក្សនោះនៅដដែល។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថា អំណាចទាំងស្រុងកំពុងតែប្រមូលផ្តុំលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សថ្មី ជ្រើសរើសដោយសមាជិកគណៈធម្មាធិការកណ្ដាលកាលពីថ្ងៃសៅរ៍កន្លងទៅ។
«មិនបាច់វិភាគទេ អាហ្នឹងគេមើលឃើញហើយថា គឺអំណាចទាំងអស់គឺធ្លាក់ទៅលើប្រធាន ហើយប្រធានហ្នឹងគឺប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលចេញពីគណៈកម្មាធិការកណ្ដាលហ្នឹងគឺគេជ្រើសរើសចេញមកអញ្ចឹង»។
លោកបានបន្ថែមថា ការផ្លាស់ប្តូររូបភាពរបស់គណបក្សប្រជាជនកម្ពុជានោះក៏តាមការសម្រេចនៃមហាសន្និបាតកាលពីថ្ងៃសៅរ៍កន្លងទៅដែរ។
ដោយឡែកលោក អ៊ូ វីរៈ ប្រធាននៃវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានយល់ថា ការផ្លាស់ប្តូរផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជានោះវាគ្មានអ្វីប្លែកទេសម្រាប់រូប ដោយលោកយល់ថា អំណាចទាំងអស់នឹងត្រូវធ្លាក់ក្នុងដៃរបស់លោកហ៊ុន សែន ហើយ ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាទៀតសោតនឹងអាចនៅសល់ត្រឹមតែលោកហ៊ុន សែន។ បើទោះជាយ៉ាងនេះក៏ដោយ លោកយល់ថា ការប្រមូលប្រជាប្រិយភាពពីប្រជាជនគឺជាការសំខាន់ជាងការចែកអំណាចក្នុងគណបក្ស។
«និយាយរួមទៅគឺមិនបញ្ហាទេ ព្រោះវាជាផ្ទៃក្នុងគណបក្ស។ ចំពោះខ្ញុំ ឲ្យតែមានការប្រកួតប្រជែងនៅក្រៅគណបក្ស និងមានគណបក្សដទៃគេអាចប្រកួតប្រជែងតាមរយៈការបោះឆ្នោតឲ្យបានត្រឹមត្រូវនោះណា៎គឺល្អហើយ។ អញ្ចឹងគណបក្សណាក៏ដោយ ក៏ត្រូវតែកែទម្រង់ឲ្យខ្លាំងដែរ ហើយបើទោះជាមានការដឹកនាំរបៀបម៉េច តាមបុគ្គលក៏ដោយ តាមជាក្រុមក៏ដោយ អាហ្នឹងគឺជាសិទ្ធរបស់គណបក្សទេ។ ហើយវាមិនមានប៉ះពាល់ប៉ុន្មានទេ។ តាមពិតទៅសំខាន់ភាពប៉ះពាល់ទាំងឡាយគឺវាទាក់ទងនឹងការប្រកួតប្រជែងនៅក្រៅគណបក្សនយោបាយ ប្រកួតប្រជែងតាមរយៈការបោះឆ្នោតទេ»។
ស្របពេលនេះដែរ លោកកែម ឡីបានយល់ថា គណបក្សប្រជាជនកម្ពុជានឹងអាចប្រឈមជាមួយការរីកដុះដាលនិងប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ដែលជាដៃគូធំរបស់គេនោះ។
គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ ក្រោមឈ្មោះថា«គណបក្សប្រជាជនបដិវត្តន៍កម្ពុជា»។ គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ននេះ ដែលគេស្គាល់ថា ជាអតីតគណបក្សកុម្មុយនិស្តដ៏ធំនៅក្នុងប្រទេសកម្ពុជានេះ បានឡើងកាន់អំណាចចាប់តាំងពីដើមឆ្នាំ១៩៧៩មកម្ល៉េះ បន្ទាប់ពីកងទ័ពវៀតណាមបានផ្តួលរំលំរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ ឬប៉ុល ពតដ៏សាហាវឃោរឃៅ៕


ពលរដ្ឋខ្មែរដ៏លើសលប់គេលែងគាំទ្រសម្តេចហ៊ុនសែននេះទៀតហើយ ព្រោះបុគ្គលនេះមិនបានការពារបូរណភាពទឹកដីខ្លួនទ្បើយគឺបណ្តោយអោយយួនរំកឹលដីចូលមកដីខ្មែរតាមទំនើងចិត្ត ដោយសម្តេចអង្គនេះគិតតែពីពង្រឹងផ្ទៃក្នុងបក្សប៉ុណ្ណោះ ចង់បរទេសរំលោភអីក៏រំលោភទៅអោយតែខ្លួនមានអំណាច ចូរពលរដ្ឋខ្មែររួមគ្នាទំលាក់បុគ្គលចោរម្សៀតនេះចេញតាមរយះការបោះឆ្នោតឆ្នាំ២០១៨។
មេដឹកនាំវង្វេងជាតិសាសន៍ ក្បត់ជាតិជួយយួន បំផ្លាញខ្មែរដូច ហ៊ុន សែន ខ្មែរៗគ្រប់គ្នាត្រូវបោះឆ្នោតទម្លាក់ចេញពីតំណែង
ព្រោះ ហ៊ុន សែន កាន់អំណាចជាង៣០ឆ្នាំ ឃើញតែប្រជាជនខ្មែររងគ្រោះដោយសាមន្រ្តី ហ៊ុន សែនរឹបអូសដីធ្លី
បណ្ដេញចេញ់ពីទីលំនៅយ៉ាងសន្ធឹកសន្ធាប់ ហ៊ុន សែនយកដីខ្មែរធ្វើសម្បទានឱ្យយួនរាប់ម៉ឺនហិកតា ធ្វើឱ្យខ្មែរអត់ដី
ធ្វើកសិកម្មបង្កបង្កើនផល ហ៊ុន សែនគឺជាមេជនទុច្ចរិត មេឧក្រិដ្ឋក្មដឹកនាំពួកមន្រ្តីគណបក្សប្រជាជនពុករលួយពេញ់ផ្ទៃប្រទេស
( ហ៊ុន សែនមិនស្នេហាជាតិទឹកដីទេ គឺជាមេឧក្រិដ្ឋក្មស្នេហាអំណាចនិងមន្រ្តីអាក្រក់ឃោរឃៅក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ)
ហ៊ុន សែននិងពួកCPP យកយួនមកនៅជុះអាចម៍ជុះនោម ចិញ្ចឹមសត្វ ចាក់សំរាម
ចាក់ប្រេងម៉ាស៊ីនក្នុងទឹកទន្លេ ធ្វើឱ្យទឹកកខ្វក់ កើតមេរោគស៊ីថ្លើម (Hepatitis)ព្រោះពួកយួនវាបំពុលទឹកទន្លេ
ដែលខ្មែរត្រូវផឹកត្រូវប្រើប្រាស់គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ឥឡូវនេះមានខ្មែរកើតមេរោគស៊ីថ្លើម
Hepatitis A ,Hepatitis B និង Hepatitis C ច្រើនណាស់ ហើយក៍គ្មានថ្នាំអាចព្យាបាលជាដែរ ។
គ្មានមេដឹកនាំណាអាក្រក់ដូចអាចុយម្រ៉ាយ ហ៊ុន សែននេះទេ វាខំកាងការពារយួនមកនៅស្រុកខ្មែរខុសច្បាប់
ដើម្បីយកពួកយួនមកបន្លំបោះឆ្នោតកេញចំណេញលួចសន្លឹកឆ្នោតពីគណបក្សផ្សេងៗ បានអំណាចវាពុករលួយដល់ឫស
វាបំផ្លាញព្រៃឈើហិនហោច វាលួចជាតិ វាក្បត់ជាតិកាត់ទឹកដីឱ្យយួនគ្រប់បែបយ៉ាង !!!…..!…….!!!!
I have no confident on you Mr HUN SEN you are just only a roulette politician in the world. peace for all
ហ៊ុន សែន កាន់អំណាច មិនចំណេញ់កម្ពុជាទេ !
បោះឆ្នោតទម្លាក់ ហ៊ុន សែនពីអំណាច ប្រជាជនកម្ពុជាប្រាកដជាមានការរីកចំរើនជឿនលឿន !
នយោបាយកំចាត់និងកំចាយកាយវែកកំទេចខ្មែរថែរយួនចិន!!!!
ឈ្នះៗលើខ្មែរលូនក្រាបក្រោមយួនសៀមនិងចិន។ស្តេចក្នុងទ្រុងរងចាំទីបញ្ចប់ដូចភូឈួយគង់កម្ពុជា
ក្រោមជំនាន់ខ្មោចលោកតាស៊ឺនគុយឫ
នយោបាយកំចាត់និងកំចាយកាយវែកកំទេចខ្មែរថែរយួនចិន!!!!
ឈ្នះៗលើខ្មែរលូនក្រាបក្រោមយួនសៀមនិងចិន។ស្តេចក្នុងទ្រុងរងចាំទីបញ្ចប់ដូចភូឈួយគង់កម្ពុជា
ក្រោមជំនាន់ខ្មោចលោកតាស៊ឺនគុយឫក្បាលនិងអង្រែបុកគ្រឿងដូចខ្មោចតាមាសសំណាង។