​យុទ្ធ​ការ​ដង្ហែ​ក្បួន​បុរស​ល្អ​នៅ​ក្រុង​តាខ្មៅ​មាន​អ្នកចូលរួម​ជាង​២០០​នាក់​​

ដោយ៖​ ឈុន វួ​ចលាង​​ | ថ្ងៃសុក្រ ទី10 កក្កដា 2015, 02:44 PM​
http://vodhotnews.com


ក្បួន​ហែ​យុទ្ធនាការ “​បុរសល្អ​” នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ កាលពីខែ​ឧសភា ឆ្នាំ​២០១៥ (រូបភាពសហការី)


​យុទ្ធនាការ​ដង្ហែ​ក្បួន​«​បុរស​ល្អ​» ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា​នេះ នៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល មាន​អ្នកចូលរួម​ជាង​២០០​នាក់ ដើម្បី​ផ្សព្វផ្សាយ​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ស្ត្រី និងកុមារ​។​

​អ្នកចូលរួម​ទាំង​នោះ​រួមមាន​ នគរបាល កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ សិស្សានុសិស្ស គ្រូបង្រៀន និង​មន្ត្រី​ស៊ីវិល​ជា​ដើម​។ យុទ្ធនាការ​នេះ ដឹកនាំដោយ​ក្រសួងកិច្ចការនារី និង​សម្របសម្រួល​ដោយ​អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍​ហៅ​កាត់​ថា PYD​។​

​របាយការណ៍​របស់​ទីភ្នាក់ងារ​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន អោយដឹងថា បុរស​កម្ពុជា​ម្នាក់​ក្នុងចំណោម​៥​នាក់ ដែល​មាន​អាយុ​ចាប់ពី១៨ ដល់៤៩​ឆ្នាំ ​បាន​សារភាពថា​ខ្លួន​ធ្លាប់​មាន​​បទពិសោធន៍​ក្នុង​ការរំលោភ​សេ​ពសន្ថវៈ​។ 

​សេចក្តីថ្លែងការណ៍​នៅក្នុង​កម្មវិធី​នេះ​បញ្ជាក់ថា នគរបាល កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ មាន​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​អត្រា​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្បួន​ដង្ហែ​យុទ្ធនាការ​បុរស​ល្អ​នេះ​បាន​ធ្វើឡើង​ចំនួន៦​ខេត្ត​រួចមកហើយ ដូចជា កំពត កំពង់ស្ពឺ ស្ទឹងត្រែង រតនគិរី កំពង់ធំ និង​កំពង់ឆ្នាំង ហើយ​នេះ​ជា​លើក​ចុងក្រោយ​ដែល​ធ្វើឡើង​នៅ​ខេត្តកណ្តាល ក្រុង​តាខ្មៅ៕

សូមសរសេរមកលោក ឈុន វួ​ចលាង តាមរយៈ chhun.vouchleang@yahoo.com


ក្រសួងកិច្ចការនារីថ្កោលទោសឧកញ៉ាម្នាក់ប្រើហិង្សាលើស្រ្តីអតីតពិធីការិនីទូរទស្សន៍ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃសុក្រ ទី10 កក្កដា 2015, 06:43 PM​
http://vodhotnews.com

ក្រសួងកិច្ចការនារីថ្កោលទោសឧកញ៉ាម្នាក់ប្រើហិង្សាលើស្រ្តីអតីតពិធីការិនីទូរទស្សន៍


What Next?

Recent Articles