តុលាការ​ផ្ដន្ទាទោស​សកម្មជន​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​១១​នាក់​ពី​៧​-​២០​ឆ្នាំ

ដោយ ម៉ម មុនីរតន៍
2015-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សកម្មជន សង្គ្រោះ​ជាតិ ១១​នាក់ ៦២០
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth


សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ ១១នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពី​បទ​ចោទ​ដឹកនាំ​​ធ្វើ​កុប្បកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​ស្ពាននាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

សកម្មជន​ទាំង ​១១​នាក់​នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និង​មួយ​ចំនួន​ទៀត។

តុលាការ​បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី២១ កក្កដា ​នេះ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​។

កាល​ពី​ព្រឹក​នេះ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ១០​នាក់ ក្នុង​ចំណោម ១១​នាក់ ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​នា​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​មេធាវី​អះអាង​ថា ពួកគេ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​ក្នុង​សវនាការ ហើយ​ការ​ដែល​ចូល​រួម​ក្នុង​សវនាការ​រាល់​ថ្ងៃ​ជាប់ៗ​គ្នា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ក្ដី​ទាំង​មូល។

សូម​​ស្ដាប់​លោក ម៉ម មុនីរតន៍ រាយការណ៍​ព័ត៌មាន​ពិស្ដារ​៖

ចុច​ដើម្បី​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​ពិភាក្សា​អំពី «របត់​នយោបាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ឡើង​វិញ»

លីកាដូ ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អង្គការ​លីកាដូ អំពាវនាវ​កុំ​ឲ្យ​មាន​ការ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់​នោះ​វិញ ដោយសារ​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​ដំណើរ​ការ​កាត់​ក្ដី និង​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "តុលាការ​ផ្ដន្ទាទោស​សកម្មជន​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​១១​នាក់​ពី​៧​-​២០​ឆ្នាំ"

  1. love cambodia says:

    ពួកអាឆ្កែបំរើcpp…..ដោយសារតែពួលហែងទើបកេរ្តិ៏ឈ្មោះតុលាការអាក្រក់ជូរជាតិ ពួកហែងនឹងហើយដែលធ្វើអោយ…ពួកហែងជាអ្នកធ្វើអោយវិជ្ជាជីវះមួយនេះត្រូវបានប្រជាជនស្អប់ គ្មានថ្ងៃងើបមុខរួច

  2. :( says:

    តុលាការនៅក្រោមអំណាចរដ្ឋាភិបាលនយោបាយតានតឹងចាប់នយោបាយធូរស្រាលលែង

  3. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    អាណិតពួកចំណាប់ខ្មាំងរបស់ហ៊ុនសែន!!!

  4. :( says:

    ចាប់អោយអស់ទៅលោកម្ចាស់ច្បាប់នៅនឹងមាត់លោកម្ចាស់ហើយកុំអោយសោះ ព្រោះអាណត្តិក្រោយលោកម្ចាស់មិនដឹងជាយ៉ាងមេចយ៉ាងម៉ាទេ

  5. ?? says:

    no though about it this is a war of border problem. that make the madness dog of those Viet getting agree. after all Cambodia the country of wonder. what will the future of our nation if this guy still be in powers . OH GOD take this evil away. ….peace for our people

  6. បរិមី ព្រះវិហារ says:

    When CPP and Hun Sen still in power, the Cambodian people can continue to enjoy their new developments and move forwards making progress to achieve a full democratic state with high dignity, peace and prosperity! With CNRP if CNRP were in power, the Cambodian people will live with hatred, war and social unrest! Special with Vietnam and internal conflicts!!!