តុលាការ​សម្រច​ដាក់​ពន្ធនាគារ​មន្ត្រី ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

លោក មាជ សុវណ្ណារ៉ា (កណ្តាល) ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស​នៅ​ឯតុលាការ​ក្រុង​ភ្នំពេញនៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

លោក មាជ សុវណ្ណារ៉ា (កណ្តាល) ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស​នៅ​ឯតុលាការ​ក្រុង​ភ្នំពេញនៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។


ម៉ែន​ គឹមសេង
21 កក្កដា 2015
វីអូអេខ្មែរ

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​និងសកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ទាក់​ទង​នឹង​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ឆ្នាំ​២០១៤។

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្សឆាំង ​លោក ឃិន​ជំរឿន​ និង​លោក​អឿ ណារិ​ទ្ធ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ រីឯ​អ្នក​ដទៃ​ទៀតត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​៧ឆ្នាំ​ក្នុង​ម្នាក់ៗ។

លោក​មាជ សុវណ្ណារ៉ា ​បានចាត់​ទុក​ថា​នេះ​ជា«រឿង​នយោបាយ‍»ហើយ​វា​គួរ​តែ បញ្ចប់​នៅ​ពេល​ដែល​មាន​ដំណោះស្រាយ​នយោបាយមុន​ពេល​ដែល​គណបក្ស​ប្រឆាំង​ព្រម​ចូល​ប្រជុំ​សភា​កាលពីឆ្នាំ២០១៤។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា៖

«រឿងនេះ​ជារឿង​នយោបាយ។ នយោបាយ​ដោះចប់​ហើយ​គួរ​បញ្ចប់ទៅ‍»។

គណបក្ស​សង្គ្រោះជាតិ​បានដឹកនាំ​ធ្វើ​បាតុកម្ម​មួយ​កាលពីថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤​ដើម្បី​ទាម​ទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ហើយ​ក៏​ឈាន​ដល់​មាន​អំពើ​ហិង្សា​រវាង​បាតុករ​និង​កងសន្តិសុខ​។ មាន​មនុស្ស​ជាច្រើន​បាន​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ។

ប៉ូលិស​បាន​ដាក់​ខ្នោះ​ហើយ​បណ្តើ​រ​អ្នក​ទាំងនោះ​ទៅដាក់​ពន្ធ​នាគារ​ភ្លាមៗ​ក្រោយ​ពី​ការ​សម្រេច​របស់​ចៅ​ក្រម។

អង្គកា​រ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ដល់​ការ​សម្រេច​ដាក់​ទោស​ទណ្ឌ​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​វត្តមានមេធាវីជន​ជាប់​ចោទ​។​

លោកស្រី​ Naly Pilorge ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា៖

«ការកាត់​ទោស​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​គឺ​ជា​ការ​កាត់ទោស​ដែល​មាន​ការ​កំណត់​ពេល​បញ្ចប់​ជាមុន ដែល​រៀបចំ ឡើង​ដើម្បី​បំភិតបំភ័យ​គណបក្ស​សង្គ្រោះជាតិ​‍»។​

​ចំណែក​លោក​អំ សំអាត​ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិ​មនុស្ស​លីកាដូ​ក៏​បាន​ភ្ជាប់​ហេតុការណ៍​នេះ​ទៅ​នឹង​ការធ្វើ​ពហិការ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៥៥​នាក់​ដែល​មិន​ចូល​រួម​អនុម័ត​សេចក្តី ព្រាងច្បាប់​អង្គការ​ក្នុង​ពេល​ថ្មីៗ នេះ។​

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំ​រឿងក្តី​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ចាប់តាំងពី​ថ្ងៃទី​២០ ​ខែកក្កដា​ ឆ្នាំ​២០១៥។​ រហូតដល់​រសៀល​ថ្ងៃទី២១​កក្កដា​នេះ ចៅក្រម​បាន​ប្រកាស​សាល​ក្រម ​ផ្តន្ទាទោស​ និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១ រូបនោះ​ ដាក់​ពន្ធនាគារ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

3 Responses to "តុលាការ​សម្រច​ដាក់​ពន្ធនាគារ​មន្ត្រី ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ"

  1. បរិមី ព្រះវិហារ says:

    បានជាប់គុករីករាយសប្បាយចិត្ត!!!! រីឯអ្នករងគ្រោះខ្លះធ្លាក់ពិការភាព !! ដូចនេះយុតិ្តធម៌ហើយ អ្នកជាប់គុកក៏សប្បាយចិត្តនិងទទួលយកយុតិ្តធម៌នេះ រីឯអ្នករងគ្រោះក៏អស់ចិត្តដែរ!!

  2. krolar hom kong says:

    to baramei noruok,
    wait until you and your people be put in jail, I will ensure that it is worst than the killing field 1000 times

  3. Knight Rider says:

    នៅទីបំផុត យុត្តិធម៌បានផ្តល់ជូនដល់ជនរងគ្រោះដែលដេកក្នុងថ្លុកឈាមដ៏គួរអោយអាណោចអាធម្មក្រោមដំបងនៃជនឧក្រិដ្ឋទាំង នេះ នេះជាសារមួយបញ្ជូនដល់ជនឧក្រិដ្ឋទាំងឡាយណាដែលប៉ុន ប៉ងយាយីដល់គេ
    Justice is served. The victims and their families find themselves a big relief on this case.
    These career criminals become the career inmates and they will not be back on the streets to do the harm to the other people anymore . The criminal justice system in Cambodia is working to protect the right and civil liberty to the innocent people such as the security personnels who only do their job to protect the people.