គ្រោះ​ផ្ទួន​គ្នា​នៃ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង អ៊ុក ពេជ្រ​សំណាង​

សិទ្ធិ​មនុស្ស

រូបឯកសារ៖ សាលា​​ដំបូង​រាជធានីភ្នំពេញ។​

រូបឯកសារ៖ សាលា​​ដំបូង​រាជធានីភ្នំពេញ។​


ម៉ែន​ គឹមសេង
22 កក្កដា 2015
វីអូអេខ្មែរ

សម្រាប់​អ្នក​ស្រី​ ទិត្យ ណារិន ​ភរិយា​របស់​លោក ​អ៊ុក ពេជ្រ​សំណាង​ សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះជាតិ​ ថ្ងៃ​អង្គារ​នេះ​ គឺ​ជា​គ្រោះផ្ទួនគ្នា​សម្រាប់​គាត់ ​គឺ​ដោយ​សារ​តែ​កូនប្រុស​ច្បងបាន​ស្លាប់​ដោយ​សារ​ជំងឺ​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​ប្តី​របស់​គាត់​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ។

Supporters of the CNRP gathered outside the court before being escorted away by police (Reuters)

Supporters of the CNRP gathered outside the court before being escorted away by police (Reuters)

លោក ​អ៊ុក ពេជ្រសំណាង ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១​នាក់​ដែលត្រូវ​តុលាការ​កាត់​ទោស​នៅ​ថ្ងៃ​អង្គារ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំទាក់​ទង​នឹង​សំណុំរឿង​ហិង្សា​នៅ ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ប្រព្រឹត្តឡើងកាលពី​ខែ​កក្កដា​ឆ្នាំ២០១៤។​

ហេង មេសា កូនប្រុសលោក អ៊ុក ពេជ្រ​សំណាង​ (Picture by: Sophorn Lary)

ហេង មេសា កូនប្រុសលោក អ៊ុក ពេជ្រ​សំណាង​ (Picture by: Sophorn Lary)

រីឯ​ ហេង មេសា​ អាយុ​៣០ឆ្នាំ កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នេះ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីកថ្លើម​នៅ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការសម្រេច​សាលក្រម​ដ៏​ប្រញ៉ាប់​ប្រញ៉ាល់​មួយ​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទៅលើ​សំណុំ​រឿង​ដែល​មាន​លក្ខណៈ​នយោបាយ​នេះ។ ហេង មេសា​ ក៏​បន្សល់​កូនប្រុស​របស់​ខ្លួន​មួយ​ដែល​កំព្រា​ម្តាយ​ឱ្យ​អ្នកស្រី​ទិត្យ ណារិន​ចិញ្ចឹម​បន្តដែរ។

អ្នក​ស្រី​ ទិត្យ ណារិន​ បាន​បញ្ជាក់​ប្រាប់​វីអូអេពីអារម្មណ៍​របស់​គាត់​ថា៖

​ «ខ្ញុំស្រាលអស់​ហើយ។ ដើរ​ក៏​ដើរ​លែង​ជាប់។ ដើរ​ចង់​ភ្លេចៗ​អារម្មណ៍​ថា​ចង់​ទៅណា​អញ្ចឹង​គិត​មិន​ចេញ​មិន​ដឹង​ថា​ចង់​ទៅណា​។ ពេល​ខ្លះ​ទៅ​ដើរ​ដល់​ឡាន​ស៊ីផ្លេហើយ​វិះ​តែ​បុក​បាន​ភ្ញាក់​ខ្លួន​ព្រើត​។ ពីថ្ងៃ​មិញ​ដើរ​ឡើង​ម៉ូតូ​បុក​ចំ​កែង​ជើង​ហ្នឹង​អត់​ដឹង​ថា​ឈឺទៀត​។ គេ​ស៊ីផ្លេ​ហើយ​អត់​ឮ​គេ​ស៊ីផ្លេ​ទៀត​ទាល់​តែ​គេ​បុក​ប៉ាំង​ចំ កែងជើង​បាន​ភ្ញាក់​ព្រើតមិន​ដឹង​ថា​បុក​រឿង​អ្វី។ ដូច​ជា​ភ្លេច​ៗ​ក្នុង​អារម្មណ៍​មិន​ដឹង​ថា​គិត​ទៅណា‍»។​

អ្នក​ស្រី ទិត្យ​ណារិន ​បញ្ជាក់បន្ថែមថា​គាត់​ត្រូវ​បូជាសព​កូន​ទៅតាម​ធនធាន​តិចតួច​ដែល​ខ្លួន​មាន​ នៅថ្ងៃ​ពុធ​នេះ​សិន​ទើប​យក​ដំណឹង​កូន​ស្លាប់​នេះ​ទៅ​ប្រាប់​ឱពុក​ឱ្យ​បាន​ដឹង។

«ឥឡូវ​តម្រូវ​ត្រូវ​ទៅ ជួបប្តី នៅ​ព្រៃ​ស​មិន​ទាន់​បាន​ជួប​ទេ​ចាំ​ធ្វើ​បុណ្យ​សព​កូន​ហើយ​សិន​ចាំ​ទៅ ប្រាប់​គាត់​ថា​ឥឡូវ​ខ្ញុំ​ធ្វើ​បុណ្យ​សព​ប៉ុណ្ណេះ​ៗ​បាន​ប៉ុណ្ណេះ​ហើយ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​ទៅ​ទុកលុយ​យកទៅ​មើល​ប្តីផង​ទុក​លុយ​ទៅធ្វើ​បុណ្យ​សព​កូនផង​។ មិន​ដឹង​ថា​បែងចែក​យ៉ាងម៉េច​ចេញ​ទេ​ខ្ញុំ‍»។​

លោក ​អ៊ុក ពេជ្រ​សំណាង ​បាន​ត្រូវ​តុលាការ​ដាក់​ពន្ធនាគារ​អស់​ជាច្រើន​ខែ​ក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​ត្រូវ​ដោះលែង​ឱ្យ​នៅ ក្រៅ​ឃុំ​បណ្តោះអាសន្ន​មុន​ពេល​តុលាការ​សម្រេច​ដាក់​ពន្ធនាគា​រ​ជាថ្មី​នៅ​ថ្ងៃ​អង្គារ។

ដោយ​សារ​ការងារ​សង្គម​លោក​ អ៊ុក​ ពេជ្រ​សំណាង​ មិន​មាន​ពេល​មើល​កូន​ច្រើន​ទេ​បើ​ទោះបី​ជាកូន​កំពុង​ដេក​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី ទិត្យ ណារិន។

«ម្សិលម្ង៉ៃមួយ​នៅ​ពេល​ដែល​ឪ​វា​គាត់​ត្រូវ​ទៅ ជាយ​ដែន​គាត់​ផ្តាំ​ថា​កូន​ឯង​ខំ ញ៉ាំ​ទៅ​ប៉ាទៅ​ជាយ​ដែន​ចាំ​ប៉ាមក​វិញ​ចាំ​ប៉ាមក​មើលទៀត​។ គាត់​ក៏ ទៅ ជាយ​ដែន​បាត់​ទៅ។ ដល់​ពេល​ស្អែក​ឡើង​គាត់​ឡើង​តុលាការ​ទៀត​។ ខាន​ស្អែកឡើង​គាត់​ឡើង​តុលាការ​ទៀត​។ ពីរថ្ងៃ​នេះ​គាត់​ឡើង​ជាប់​គ្នាមិន​បាន​មើល​កូន​ឯណា‍»។​

ក្នុង​ពេល​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​ដៃ​ហើយ​បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ​យក​ទៅដាក់​រថយន្ត​ លោក​អ៊ុក ពេជ្រ​សំណាង​បាន​ស្រែក​ប្រឆាំង​នឹង​ការ​ដាក់​ទោស​ទណ្ឌ លើ​រូប​លោក​ដោយ​ចាត់​ទុក​ថា​ទង្វើ​របស់​លោក​កន្លងមកគឺ​ក្នុង​នាម​ជា«អ្នក​ស្នេហាជាតិ‍»​មួយ​រូប​ប៉ុណ្ណោះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

10 Responses to "គ្រោះ​ផ្ទួន​គ្នា​នៃ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង អ៊ុក ពេជ្រ​សំណាង​"

  1. VV says:

    Those who harvest suffering with injustice, and immoral acts on other people; they will be punished by their own actions; they might escape the punishment but their children and grand children will carry the heavy burden.

  2. បរិមី ព្រះវិហារ says:

    VV : Well, it likes what you said your group wishes to revenge if your group had a chance to take over the power, thus your group (CNRP) will take a long journey or very slim chance to meet this revenge mission! Let looking for your leadership, where is SAM Rainsy now?

  3. បរិមី ព្រះវិហារ says:

    First of all, I wish to share my condolence with Mrs. Tith Narin for the lost of her son. VV : Well, it likes what you said your group wishes to revenge if your group had a chance to take over the power, thus your group (CNRP) will take a long journey or very slim chance to meet this revenge mission! Let looking for your leadership, where is SAM Rainsy now?

  4. លក្ខិណា says:

    ក្នុងនាមជាខ្មែរដូចគ្នា សូមចូលរួមសោកស្តាយ​និងសូមចូលរួមរំឡែកទុក្ខដល់គ្រួសារបស់់លោក​ អ៊ុក ពេជ្រ​សំណាង​ផង សូមជូនពរ​ លោកព្រមទាំងគ្រុមគ្រួសារ និងជនជាតិខ្មែរទាំអស់ ឆាប់ទទួលបាន នូវយុត្តិធ័ម​និងសេខក្តីគ្រប់ៗគ្នា

  5. ?? says:

    OH YES what a wonderful Cambodia’s democracy. this is a trick of HUN SEN every time when the cow doesn’t want to go his way he beet the carte instate of the cow. if he beet the cow the world leaders will putting more wait on him. Mr BOROMAI thus your group (CPP) taking a very long journey whit a slim chance to save your own nation. look at your leader a madness dog of Viet master. eliminated your own people to please his master what a wonderful one eye leader in this century . CHAIYO SAMAKMITT BONG( HUN SEN) (O_O) the evil in this century…………………………….. peace to our people

  6. bol says:

    នេះ គឺជារឿងដែលប្តីលោកស្រីបានប្រព្រឹត្ត។
    ធម្មតា គ្រួសារណា ក៏តែតែជួបគ្រោះអាក្រក់ដែរ សូម្បីឧកញ៉ា សុខ ប៊ុន។
    ពិតណាស់ នរណាក៏ទទួលស្គាល់ពីការលំបាករបស់លោកស្រី។ យើងក៏អាណិតដែរ។
    តែសុំកុំយករឿងលោកស្រីថា ជារឿងនយោបាយ ឲ្យសោះ។
    ប្តីលោកស្រី ពិតជាបានបម្រើនយោបាយរបស់គេពិតមែន។ គេបានធ្វើប្តីលោកស្រី លង់នឹងចិត្តស្នហាជាតិយ៉ាងងងិតងងល់រហូតដល់ចូលរួមរៀបចំផែនការវាយប្រហារយ៉ាងធ្ងន់ធ្ងរទឿលើសមត្ថកិច្ច។ តើប្តីលោកស្រីនៅមានកំហុសអ្វីទៀត? ដឹងទេ?
    បើចង់បញ្ចេញមតិ បើចង់និយាយពីប្រជាធិបតេយ្យ សុំនិយាយតាមកាសែតទៅ កុំតែជេរគេ។ ទៅនាំគ្នាទៅឈរស្រែក ឈរកានបាដាទៅ ! ឈរទាំងយប់ ឈរទាំងថ្ងៃ ឈរកណ្តាលថ្ងៃ ឈរកណ្តាលភ្លៀង ទៅ ឈរទៅ ដើម្បីទាមទារ។ តែបើនាំគ្នាទៅធ្វើអំពើព្រៃផ្សៃ គឺទោស ហើយ។
    ទ្រាំតាមកម្មអំពើដែលយើងបានកសាង ចុះ!

  7. bol says:

    នេះ គឺជារឿងដែលប្តីលោកស្រីបានប្រព្រឹត្ត។
    ធម្មតា គ្រួសារណា ក៏តែតែជួបគ្រោះអាក្រក់ដែរ សូម្បីឧកញ៉ា សុខ ប៊ុន។
    ពិតណាស់ នរណាក៏ទទួលស្គាល់ពីការលំបាករបស់លោកស្រី។ យើងក៏អាណិតដែរ។
    តែសុំកុំយករឿងលោកស្រីថា ជារឿងនយោបាយ ឲ្យសោះ។
    ប្តីលោកស្រី ពិតជាបានបម្រើនយោបាយរបស់គេពិតមែន។ គេបានធ្វើប្តីលោកស្រី លង់នឹងចិត្តស្នហាជាតិយ៉ាងងងិតងងល់រហូតដល់ចូលរួមរៀបចំផែនការវាយប្រហារយ៉ាងធ្ងន់ធ្ងរទឿលើសមត្ថកិច្ច។ តើប្តីលោកស្រីនៅមានកំហុសអ្វីទៀត? ដឹងទេ?
    បើចង់បញ្ចេញមតិ បើចង់និយាយពីប្រជាធិបតេយ្យ សុំនិយាយតាមកាសែតទៅ កុំតែជេរគេ។ ទៅនាំគ្នាទៅឈរស្រែក ឈរកានបាដាទៅ ! ឈរទាំងយប់ ឈរទាំងថ្ងៃ ឈរកណ្តាលថ្ងៃ ឈរកណ្តាលភ្លៀង ទៅ ឈរទៅ ដើម្បីទាមទារ។ តែបើនាំគ្នាទៅធ្វើអំពើព្រៃផ្សៃ គឺទោស ហើយ។

  8. Knight Rider says:

    What’s go a round comes a round this is Buddhist Philosophy . Those who committed crime yesterday serve their time today. For those who want to be heroes on the other side of the law end up in jail for a long time. We and the families of the victims never forget the horrible and pitiful pictures of their love ones are being smashed on their heads by the aluminum pipe filled with cement inside under the hands of these animals who called themselves the Rescue Party .
    The pictures of the victims laid on the ground in the pool of blood is very painful to watch.
    Even though the punishment is not harsh enough but at lease Justice is served!!!

  9. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    កម្មពៀរនិងលងពួកវាវិញមិនខាន!!!

  10. CPP ងោះ & វែក says:

    ហាស ហាស CPP អាងោះ & អាវែក ពាក់ផ្កាយកាន់មាយាទថោកទាបឱ្យរាស្រ្តជេរ !
    ប្រជាជនខ្មែរជេររយះក្បាលសព្វកន្លែងហើយ នៅមិនញិនទៀត មិនដែលឃើញពូជមេដឹកនាំ
    និងមន្រ្តីគណបក្សណាមុខក្រាស់ថោកទាបដូចពួកអាមន្រ្តីពាក់ផ្កាយក្នុងគណបក្សប្រជាជននេះទេ
    លោកអើយលោក ! កើតជាមនុស្សមានផ្កាយពាក់ គេត្រូវធ្វើឫកពារឱ្យថ្លៃថ្នូរ ឱ្យសមនិងឋានៈយសសក្តិ
    របស់ខ្លួន ពេលមានបុណ្សសក្តិកាន់តែខ្ពស់ គេខ្ពើមពាក្យឈ្លោះកាន់តែឆ្ងាយ
    ចំណែកពួកអាមន្រ្តីកំពូជសត្វឆ្កែអង្គែស៊ីបក្សប្រជាជនវិញ មានបុណ្សសក្តិកាន់តែធំដើរឈ្លោះនិងប្រជាជន
    រឹបអូសដីធ្លីគេ ដើរឈ្លោះជាមួយនិងអ្នកតូចតាច ថោកទាបហួសនិស្ស័យ មិនដែលឃើញសោះឡើយ ។