ដោយ៖ ស៊ុន ណារិន និង សេង វណ្ណៈ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បានស្នើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាទ្រីភាព ក្នុងខេត្តរតនគិរី ដោយអះអាងថាមានភាពមិនប្រក្រតីនៅទីនោះ។
លិខិតរបស់តំណាងរាស្រ្តអ៊ុំ សំអាន ចុះថ្ងៃទី២០ខែកក្កដា ដាក់ទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញថាកាលពីថ្ងៃទី៧ខែមិថុនា លោកបានសង្កេតឃើញភាពមិនប្រក្រតីនៃតំបន់សេដ្ឋកិច្ចពិសេសទ្រីភាពអូរយ៉ាដាវ ស្ថិតនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅក្បែរច្រកព្រំដែនអូរយ៉ាដាវ។ លិខិតបញ្ជាក់ថា៖ "ជាទូទៅតំបន់សេដ្ឋកិច្ចពិសេសគឺជាកន្លែងប្រមូលផ្តុំនូវរោងចក្រ ផលិតឧបករណ៍សម្ភារផ្សេងៗសម្រាប់នាំចេញ ប៉ុន្តែតំបន់សេដ្ឋកិច្ចពិសេសទ្រីភាព អូរយ៉ាដាវ គ្មានបណ្តុំរោងចក្រអ្វីឡើយ"។
លោក អ៊ុំ សំអាន បានបញ្ជាក់ថា៖”ខាងក្រៅស្លាកតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែខាងក្នុងមានកុងត័រនឺជាច្រើនផ្ទុកទៅដោយឈើហុបសម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ។ តាមប្រភពបានប្រាប់ឲ្យដឹងថាឈើហុបដែលផ្ទុកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់នាំចេញនោះ ត្រូវបានគេប្រមូលពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តរតនគិរី”។
លោក អ៊ុំ សំអាន ប្រាប់វីអូឌី(VOD)ថា៖"អញ្ចឹងឲ្យពិនិត្យមើល ប្រសិនជាតំបន់ហ្នឹងមិនមែនជាតំបន់សេដ្ឋកិច្ចពិសេសទេ គួរតែរដ្ឋាភិបាលចាត់ការទៅតាមផ្លូវច្បាប់ បិទកន្លែងហ្នឹង ដើម្បីកុំឲ្យទីមួយហិនព្រៃឈើយើងផង ហើយខ្ញុំមើលទៅកាប់ព្រៃឈើច្រើនណាស់តំបន់ខេត្តរតនគិរី យើងហ្នឹងពីមុនសុទ្ធតែព្រៃឈើ"។
វីអូឌី(VOD)មិនទាន់អាចសុំការបកស្រាយពីលោកទ្រីភាពបាននៅឡើយទេ។ វីអូឌីក៏មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បាននៅឡើយទេ។
ថ្មីៗនេះ កាសែតភ្នំពេញប៉ុស្តិ៍បានធ្វើបទសម្ភាសន៍ជាមួយលោកទ្រីភាព ដោយលោកបានច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថាលោកជាអ្នករកស៊ីឈើខុសច្បាប់និងបំផ្លាញព្រៃឈើនៅកម្ពុជា។ កាសែតបានដកស្រង់សម្តីថា៖ "ខ្ញុំគ្រាន់តែជាអ្នកមានតូចតាចម្នាក់ ប៉ុន្តែខ្ញុំបានល្បីពីអាជីវកម្មកាប់ឈើ។ បើគេអត់រិះគន់ខ្ញុំ ម៉េចបានខ្ញុំល្បីឈ្មោះ។ ធម្មតាទេចុងឈើខ្ពស់តែងតែត្រូវខ្យល់ហើយ ដូចសម្តេចដឹកនាំខ្លាំងគេវ៉ៃតែសម្តេចទេ ដូចទ្រីភាពរកស៊ីឈើ គេវ៉ៃតែទ្រីភាព”។ លោកត្រូវបានដកស្រង់សម្តីបន្តថា៖ "ប្រសិនបើខ្ញុំពិតជាបំផ្លិចបំផ្លាញព្រៃឈើ ខ្ញុំនឹងមិនត្រូវបង់ពន្ធទេ។ យើងនឹងកាប់ ហើយលក់ដោយមិនចាំបាច់បង់ពន្ធ នោះហើយហៅថាការបំផ្លាញព្រៃឈើ"។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់ទ្រីភាពថាក្រុមហ៊ុនរបស់ទ្រីភាពបង់ពន្ធប្រហែល៩០លានដុល្លារដែលមានប្រហែលពី៥០ទៅ៣០០កុងតឺន័រដែលផ្ទុកដោយឈើនិងដឹកទៅប្រទេសចិនក្នុងមួយខែៗ។
របាយការណ៍របស់Global Witnessដែលត្រូវបានប្រើរយៈពេលស៊ើបអង្កេតប្រមាណ៨ខែនិងត្រូវបានចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រោមចំណងជើងថា«តម្លៃឈើប្រណីត» ឲ្យដឹងថាទ្រីភាពនិងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជានិងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍ថាក្រុមហ៊ុនទ្រីភាពក៏កំពុងប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនដើម្បីឈូសឆាយឈើលើសពីព្រំដែនកំណត់ កាប់ឈើមានតម្លៃ និងឈើដែលត្រូវបានការពារពីតំបន់ជុំវិញ។ របាយការណ៍បញ្ជាក់ដែរថាលោកទ្រីភាពជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន២៩៥៨៩ហិកតា។
កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន បានច្រានចោល របាយការណ៍របស់(Global Witness) ដោយអះអាងថាមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយនិងមិនបានដឹងពីច្បាប់អនុវត្តក្នុងការនាំឈើចេញពីរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ "របាយការណ៍ចុះដោយ (Global Witness) គឺតាមពិតទៅ អំពីការនាំចេញឈើ យើងមាននីតិវិធីច្បាស់លាស់ រាជរដ្ឋាភិបាលធ្លាប់អនុវត្តតាមនីតិវិធី ។ Global Witness ក្តាប់មិនបាននីតិវិធីនេះទេ តាមពិតយើងមាននីតិវិធីច្បាស់លាស់ មិនមានការឃុបឃិតគ្នាអីទេ គឺមាននីតិវិធីដើម្បីនាំចេញច្បាស់លាស់"។
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com និងលោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

រឿងលោក ទ្រីភាពនេះ នរណាក៏គេសុំខ្លាចពីមុខរបរគាត់ដែរ។
យើងមិនកាន់ជើងខង្គ្រោះជាតិ ទេ តែល្មមហើយ! ប្រយ័ត្នចាញ់ឆ្នោត ដោយសារការពារ ទ្រីភាព។
ឬក៏ទ្រីភាពចិញ្ចឹមនរណាម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំ? ឬ ក៏ ទ្រីភាពគ្រាន់តែជាអ្នកដើរតួ?
ព្រៃឈើដីរដ្ឋជារបស់ជនជាតិខ្មែរទាំងមូល
ត្រូវអាពីរក្បាល ហ៊ុន សែន និង ទ្រី ភាព វាកាប់លក់យកលុយធ្វើជាទ្រព្យសម្បត្តិកម្មសិទ្ធរបស់ពួកវាពីរនាក់
ដល់វាដាំកៅស៊ូ កៅស៊ូនោះក៍ពួកវាលក់យកលុយចែកគ្នាវាពីរនាក់ទៀត កូនមីសំផឹងពីរក្បាលហ្នឹងវារកស៊ីអត់ដើម
យកទ្រព្យសម្បត្តិជាតិធ្វើជាទ្រព្យរបស់ពួកវាអញ្ចឹងបានជា ពួកវាឆាប់មានណាស់ អ្នកក្រឡើងត្នោតក្លាយជាមហាសេដ្ឋី
អាឆ្កែចុយម្រ៉ាយខ្វាក់ក្មេងវត្ត ក្លាយជាមេចោរឪមហាសេដ្ឋី ព្រោះតែលួចទ្រព្យសម្បត្តិប្រទេសជាតិគ្រប់សព្វយ៉ាង ។