គណបក្ស​ប្រជាជនកម្ពុជាអះអាង​​ថាកម្ពុជា​​មិន​មាន​អ្នក​ទោស​នយោបាយ​នោះទេ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com


គណបក្ស​ប្រជាជនកម្ពុជាដែលកំពុង​ដឹកនាំ​រដ្ឋាភិបាល​បាន​អះអាង​ថា​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោ​បាយ​នោះទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ដែលប្រព្រឹត្ត​កំហុស​។

គណបក្សកាន់អំណាច​បាន​​លើក​ឡើង​បែប​នេះ​ស្រប​ពេ​ល​ដែល​មាន​ការ​ចោទប្រកាន់​ថា​ការកាត់ទោសសកម្ម​ជន​គណបក្សសង្រ្គោះជាតិ​ចំនួន​​​១១រូប​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​សារ​សម្ពាធ​នយោបាយ។

កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​កម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។

សេចក្តីថ្លែងការណ៍​គណបក្ស​ប្រជាជនកម្ពុជា​ចុះថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជនកម្ពុ​ជា​​ប្រកាន់ខ្ជាប់​នូវ​របប​ប្រជាធិបតេយ្យសេរីពហុបក្ស និង​បន្ត​ប្រតិបត្តិ”​ដោយ​ស្មោះ​ត្រង់​”នូវ​គោល​ការណ៍​​​ទាំងឡាយ​នៃ​វប្បធម៌សន្ទនា​ដែល​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​នៃ​គណបក្ស​​ទាំងពីរ។ សេចក្តីថ្លែងការណ៍​បន្ត​ថា​៖"ការណ៍​វប្បធម៌​សន្ទនាគឺ​ត្រូ​វ​ស្ថិត​នៅ​ក្រោម​ឆ័ត្រ​នៃ​រដ្ឋធម្មនុញ្ញនិង​ច្បាប់នានា ពិសេស​មិន​​អាច​គ្រប​ដណ្តប់​លើ​វិស័យ​តុលា​ការ​ទេ ព្រោះ​អំណាច​តុលាការ​ជា​អំណាច​ឯក​រាជ្យ​ដែលត្រូវ​បាន​ការពារដោយ​រដ្ឋធម្មនុញ្ញ”

សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀត​ថា​គណបក្ស​ប្រជាជនកម្ពុជា​គោរព​គោល​ការណ៍​បែ​ង​ចែក​អំណាច​ដាច់ពីគ្នា​រវាង​​អំណាច​នីតិ​បញ្ញត្តិនិង​អំណាច​នីតិប្រតិបត្តិ​ ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​ស្រប​នឹង​​កិច្ច​ព្រម​ព្រៀង​កាលពីថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៤ ស្តីពីដំ​ណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ។​ សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា៖"ដូច្នេះ​គណបក្ស​សូមអំពាវនាវ​ដល់ដៃគូ​សន្ទនា​បន្ត​គោរព​ដោយ​ស្មោះត្រង់​នូវ​កិច្ច​ព្រម​ព្រៀង​ទាំងឡាយ​ដែល​បាន​ឯក​ភាព​ ដោយ​បែង​ចែក​ឲ្យ​ដាច់ស្រឡះ​រវាង​កិច្ច​ព្រម​ព្រៀង​នយោបាយនិង​ច្បាប់”

សេចក្តីថ្លែងការណ៍​បញ្ជាក់​បន្ថែម​ថា​៖"គណបក្ស​ប្រជាជនកម្ពុជា​គោរព​សិទ្ធិមនុស្សនិង​សេរីភាព​បុគ្គលគ្រប់រូប​ ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់ខ្លួន​នៅក្រោម​រដ្ឋ ដូច្នេះ​ប្រទេសកម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ​ទេ​ មាន​តែ​អ្នក​នយោបាយ​ដែលប្រព្រឹត្ត​កំហុស ហើយ​ត្រូ​វ​បាន​ផ្តន្ទា​ទោស​ដោយ​ច្បាប់”

នៅថ្ងៃពុធនេះ គណបក្សសង្រ្គោះជាតិ​បានចេញសេចក្តីថ្លែងការណ៍​មួយ​ដោយ​​ចាត់ទុកការផ្តន្ទាទោស​មន្រ្តីនិង​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង១១នាក់​ជា​ការ​រំលោភលើកិច្ច​ព្រមព្រៀងនយោបាយ​ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​។ សេចក្តីថ្លែងការណ៍បញ្ជាក់​​ថា៖"​គណបក្ស​សង្រ្គោះជាតិ​សង្ឃឹម​ថា​វប្បធម៌សន្ទនា​នឹង​អាច​បន្ត​ដោះស្រាយ​នូវ​បញ្ហា​​របស់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋខ្មែរ​ជា​ពិសេស​នឹង​បញ្ចប់​នូវ​ភាព​តាន​តឹង​នយោបាយ​ រួម​ទាំងសហ​ការ​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ ​ទាំង​១១រូបនេះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ”។​

​ពាក់ព័ន្ធ​នឹង​ករណី​នៃ​ការ​ផ្តន្ទាទោស​សកម្មជនគណបក្ស​សង្រ្គោះជាតិ​​ អង្គការ​លីកាដូ​បាន​ចេញ​សេ​ចក្ដីថ្លែ​ងការណ៍​មួយ​ថ្កោលទោស​សាលក្រម​របស់​តុលា​ការនិង​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ចោល​​សាលក្រមនោះ​ ដោយ​អះអាង​ថាការជំនុំជម្រះ​មាន​​ភាពមិនប្រក្រតី​​​។ លីកាដូ​ក៏បាន​អំពាវនាវ​កុំ​ឲ្យមាន​​កា​រ​​ប្រើ​​ប្រាស់​តុលា​ការ​ជា​​ឧបករ​ណ៍​នយោបាយ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

6 Responses to "គណបក្ស​ប្រជាជនកម្ពុជាអះអាង​​ថាកម្ពុជា​​មិន​មាន​អ្នក​ទោស​នយោបាយ​នោះទេ​"

  1. Anonymous says:

    សារជាតិ វៀតណាម វា ពូកែ អាច ប្រើខ្មែរ អោយធ្វើបាប សម្លាប់ខ្មែរ ខ្លួនអែង ដោយមិនដឹងខ្លួន រួច

    យក ទឹកដី ខ្មែរ ភោគផលធម្មជាតិ ខ្មែរ ជ័យភ័ណ្ឌ ខ្មែរ បានជា បន្តបន្ទាប់ បានយ៉ាងស្រួល ដោយ

    ជោគជ័យ ដោយធ្វើ នយោបាយ ច្រេះស៊ីដែក !

  2. ?? says:

    POPUK AH KBUT CHEAT TEING ORS NES NOV TE KBOT CHEAT DODEL. lie after lie never ending. Cambodia will end soon if all these evil stay in powers. I do not understand when they talk lie to the whole world what did they think ?? no one smart enough to know about it?? only these guy are dump did not know the world are sick and tied to see HUN SEN face all the time . the world powers they knew excepting CHINA that right HUN SEN holding CHINA feet to preventing the other super power to top him down. but it doesn’t mater more wrong doing every thing will add up at the end he will be prosecute………. peace for Cambodian

  3. Khmer says:

    ពួកអាក្បត់ជាតិឯង ដល់វេនអារែងវិញ រដ្ឋាភិបាល​ថ្មីក៍ឆេី្លយអញ្វឹងដែរ តេីអារែងយល់យាងណាដែ?

  4. . says:

    អរគុណគណបក្ស​ប្រជាជនកម្ពុជា​ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ្នកអាច កែឆ្នៃស្ថានការណ៍បានដែរ។ ស​អោយទៅជាខ្មៅ ខ្មៅអោយទៅជា ស

  5. :( says:

    ចង់និយាយអ្វីក៏អ្នកត្រូវដែរពេលនេះ

  6. មន្រ្តី CPP ត្រឹមត្រូវ says:

    ពាក្យអ្នកទោសនយោបាយ គេមាននិយមន័យច្បាស់លាស់ មិនមែនគណបក្សប្រជាជនចេះតែថានោះទេ។ សម័យសកលភាវូបនីយកម្ម ពាក្យដោះសារបែបនោះរបស់បក្សប្រជាជន បង្ហាញឲ្យឃើញថា បក្សប្រជាជនប្រើតែជនល្ងង់ខ្លៅ និងអែបអបប៉ុណ្ណោះ គ្មានពាក្យអ្វីមួយឡូហ្សិកនោះទេ រាប់ទាំង អា កើត រិទ្ធ ផងដែរ។