​ឣា​ដ​ហុក​ជំរុញ​ឲ្យ​ពង្រឹង​វិជ្ជាជីវៈ​មន្ត្រី​តុលាការ ខណៈ​រកឃើញ​ថា​ការឣនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពី​រ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី22 កក្កដា 2015, 05:44 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ធន់ សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក (រូបថត៖ ញឹម សុខន​)


​សមាគម​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ ជំរុញ​ឲ្យ​មេដឹកនាំ​កំពូល ពង្រឹង​ប្រសិទ្ធភាព​នៃ​វប្បធម៌​សន្ទនា ដើម្បី​ជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី ខណៈ​ខ្លួន​រក​ឃើញ​ថា ការអនុវត្ត​ច្បាប់​បច្ចុប្បន្ន មាន​ស្តង់ដារ​ពីរ រវាង​ពលរដ្ឋ​ក្រីក្រ​និង​មន្ត្រី​អ្នកមាន​អំណាច​។​

​ការជំរុញ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ស្នាក់ការ​កណ្តាល​របស់​ស​មាគ​ម​នេះ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ ក្រោម​ប្រធានបទ “​ដី​របស់​អ្នកណា​”​។​

​ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក លោក ធន់ សារាយ លើកឡើងថា ការអនុវត្ត​ច្បាប់​បច្ចុប្បន្ន​នេះ ធ្វើឡើង​ខុសគ្នា​ដាច់​ស្រះ​រវាង​ពលរដ្ឋ​ក្រីក្រ និង​អ្នកមាន ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល ឬ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​។​

​លោក ធន់ សារាយ ឲ្យដឹងទៀតថា អ្នក​ដែល​មាន​ខ្នងបង្អែក មិនសូវ​ទទួល​ទោស​ទេ បើទោះជា​រកឃើញថា អ្នកមានអំណាច និង​ឧកញ៉ា​ទាំងនោះ​ចូលរួម​យ៉ាង​ជ្រៅ ក្នុង​រឿង​បណ្តេញ​ពលរដ្ឋ​ចេញ ក្នុង​ជម្លោះ​ដីធ្លី​ក៏ដោយ​។

​មន្ត្រី​សង្គម​ស៊ីវិល​រូបនោះ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​ពង្រឹង​វប្បធម៌​សន្ទនា​នេះ ទៅ​ជួយ​ដោះស្រាយ​ទុក្ខវេទនា​របស់​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​អំណាច​ព្រះរាជ​អាជ​អាជ្ញា និង​ចៅក្រម​ខ្លះ ដែល​លោក​ថា មិន​បាន​បំពេញ​វិជ្ជាជីវៈ ធ្វើឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។

​កន្លងទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ធ្លាប់​ប្តឹង​មន្ត្រី​តុលាការ​ពីរ​រូប​នៅ​ខេត្តសៀមរាប ដោយ​ចោទ​ថា បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​នេះ ដំណើរការ​ខុស​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​សមាគម​នេះ អះអាងថា មកដល់ពេលនេះ តុលាការ​មិន​បាន​កោះហៅ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​លោក​ប្តឹង​នោះ​ទេ តែ​លោក​ថា តុលាការ​បែរជា​ចាត់ការ​លើ​មន្ត្រី​អាដហុក ដែល​ប្តឹង​មន្ត្រី​តុលាការ​នោះ​ទៅ​វិញ​។​

​អគ្គលេខាធិការឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក សំ ប្រជាមានិត សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​អះអាងថា កំពុង​ជាប់រវល់​។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព អះអាងថា បើ​អាដហុក មាន​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នេះ ក្រសួង​នឹង​ពិចារណា​តាម​ផ្លូវច្បាប់​។ លោក​ថា ចំណែកឯ​ពាក្យបណ្តឹង​របស់​អាដហុក​ដែល​ប្តឹង​មន្ត្រី​តុលាការ​នៅ​ខេត្ត​សៀមរាប​នោះ លោក​ថា​ក្រសួង​កំពុង​ពិនិត្យ​។

​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​លោក សម រង្ស៊ី ធ្លាប់​អះអាងថា មានតែ​វប្បធម៌​សន្ទនា​ទេ ដែល​ធ្វើ​ពលរដ្ឋ​គ្រប់​និន្នាការ អាច​រស់​នៅ​មាន​សេចក្តីសុខ​ជា​គ្រួសារ​ខ្មែរ​តែ​មួយ​បាន និង​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​បាន​។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ជម្លោះ​ដីធ្លី​នៅ​តែ​បន្ត​ផ្ទុះឡើង​។​

​របាយការណ៍​របស់​អា​ដ​ហុក​បង្ហាញថា គិត​ត្រឹម​៦​ខែ​ឆ្នាំ​២០១៥​នេះ ឲ្យដឹងថា សកម្មជន​ដីធ្លី​ចំនួន​១៨​នាក់​ត្រូវបាន​ចោទប្រកាន់ ខណៈ​ឆ្នាំ​២០១៤​មាន​សកម្មជន​ដីធ្លី​១២១​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។​

បើ​តាម​លោក ធន់ សារាយ សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី នឹង​ត្រូវ​ចាប់​ឃុំខ្លួន​ច្រើន​ជាង​នេះ​បន្ថែមទៀត នៅពេល​ច្បាប់​គ្រប់គ្រង​អង្គការ​ដ៏​ចម្រូវចម្រាស់​ចូល​ជាធ​រមា​ន បើ​តុលាការ​នៅតែ​មិន​ឯករាជ្យ​៕ 

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles