ដោយ៖ មាឃ ចាន់ | ថ្ងៃពុធ ទី22 កក្កដា 2015, 06:09 PM
http://vodhotnews.com
អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ តាមពេលវេលាផ្សេងគ្នារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ដើម្បីជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី តំបន់ភ្លើងមួយចំនួននៅភូមិទួលគោក ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិល្វា ភូមិខ្វា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមមណ្តាផ្លូវជាតិលេខ៤ចាប់ពីភូមិអង្គ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំភេញ រហូតដល់ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សេចក្ដីជូនដំណឹងបន្តថា នៅថ្អៃសុក្រ ទី២៤ ខែកក្កដា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP829និងP1279 ស្ថិតនៅភូមិដំណាក់ក្នុងសង្កាត់ស្ទឹងមានជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងទា ភូមិត្រពាំងអញ្ចាញ ភូមិវាល ភូមិជង្រុក ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនោផូមិល្វា ភូមិខ្វា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា នៅថ្អៃសៅរ៍ ទី២៥ ខែកក្កដា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្អាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខPT935 ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន តំបន់ភ្លើងលេខ ប.ត០៥៧ ប.ត៧២៦ និងP1218 ស្ថិតនៅតាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងឈូក ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ចាប់ពីសង្កាត់ទួលសង្កែរហូតដល់សង្កាត់ស្វាយប៉ាកក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កាដា ឆ្នាំ២០១៥ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត០៦៨ នៅតាមបណ្តោយមហាវីថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឫស្សី ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិទួលពង្រក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនោតាមបណ្តោយផ្លូវជើងឯក ចាប់ពីភូមិសំបួរ សង្កាត់ដង្កោ រហូតដល់ភូមិព្រែកប្រណាក់ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកាកាប ភូមិព្រៃសាលា ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទឹកថ្លា ភូមិសេប៉េសេ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ចាប់ពីសង្កាត់ទួលសង្កែរហូតដល់សង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
សូមសរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com
