​លោក​ ហ៊ុន សែន ទៅ​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​សឹង្ហ​បុរី រយៈពេល​ពីរ​ថ្ងៃ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី8 សីហា 2015
http://vodhotnews.com


លោក ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា


​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​សឹង្ហ​បុរី រយៈពេល ២ ថ្ងៃ តាម​ការអញ្ជើញ​ពី​ប្រធានាធិបតី​នៃ​ប្រទេស​នោះ​ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៤ ខែសីហា​នេះ ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទៅ​ចូលរួម​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នោះ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ ២០១៥​ ។ សេចក្តីប្រកាស​បន្ត​ថា ការ​ចេញ​ដំណើរ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​ចូលរួម​ក្នុង​ពិធី​នោះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​លោក លី ស៊ាន​ឡុង​(Lee Hsien Loong) និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​លោក តូ​នី តាន់​កេង​យ៉ាំ ​(Tony Tan Keng Yarn)។

​គួររម្លឹកថា ប្រទេស​សឹង្ហ​បុរី តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា បន្ទាប់​ពី​ប្រទេស​មួយ​នេះ បានប្រកាស​ឯករាជ្យ​ផ្តាច់ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​១៩៦៥ ៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles