លោក ឈូក បណ្ឌិត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

ដោយ ខែ សុណង
2015-08-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈូក បណ្ឌិត ៦២០
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sochivy


សមត្ថកិច្ច​បាន​ចាប់​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​សីហា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស។ មន្ត្រី​តុលាការ​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា លោក ឈូក បណ្ឌិត ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​អនុវត្ត​តាម​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

សង្គម​ស៊ីវិល​ឃ្លាំ​មើល​សិទ្ធិ​ការងារ សាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា។

លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាត់​ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ជិត ១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជន​រងគ្រោះ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បណ្ដឹង​នេះ បាន​ក្ដី​ក្ដាំ​គ្នា​ដល់​តុលាការ​កំពូល និង​សាលា​ឧទ្ធរណ៍​ទៀត ប៉ុន្តែ​តុលាការ​ទាំង​ពីរ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ទុក​ជា​បាន​ការ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ឈូក បណ្ឌិត ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាញ់​រះ​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ចំនួន ៣​នាក់​រង​របួស ក្នុង​ពេល​ពួក​គេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​សាទរ​ចំពោះ​ចំណាត់​ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ លោក ឈូក បណ្ឌិត បាន​នៅ​ពេល​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា សមត្ថកិច្ច​គួរ​តែ​ចាប់​ខ្លួន​តាំង​ពី​ដំបូង​មក​ម្ល៉េះ ពីព្រោះ លោក ឈូក បណ្ឌិត បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំពោះ​មន្ត្រី​អាជ្ញាធរ​នគរបាល​យុត្តិធម៌៖ «លោក ឈូក បណ្ឌិត នេះ​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​នេះ​ទេ។ តាម​អង្គ​ហេតុ​នេះ គាត់​គួរ​តែ​ត្រូវ​ចោទ​ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា ឬ​មួយ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។ សូម​ឲ្យ​តុលាការ ជំរុញ​នីតិវិធី​ឲ្យ​មាន​សំណង​ដល់​ជន​រងគ្រោះ ដូច​អ្វី​ដែល​តុលាការ​បាន​កំណត់​នៅ​ក្នុង​សាល​ដីកា»

នៅ​ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាន​ចូល​ខ្លួន​មក​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ឲ្យ​របួស ទៅ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ បន្ទាប់​ពី​ការ​សាកសួរ​រួច អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ នេត្រ សាវឿន បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល នាំ​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ទៅ​កាន់​តុលាការ​ខេត្ត។

ឆ្លើយ​តប​បញ្ហា​នេះ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ផាន់ រតនា បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា សមត្ថកិច្ច​បាន​បញ្ជូន លោក ឈូក បណ្ឌិត មក​សាលា​ដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​សាល​ដីកា​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត៖ «យើង​អនុវត្ត​សាល​ដីកា​ស្ថាពរ​ហ្មង យើង​អត់​មាន​អី​ត្រូវ​សាកសួរ​គាត់​ទៀត​ទេ»

ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត នេះ នៅ​បន្ទាប់​ពី ៥​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី​១ ដែល​គាំទ្រ​ប៉ូលិស​អាំងទែប៉ូល (Interpol) ឲ្យ​តាម​ស្វែងរក​ចាប់​លោក​ដែល​កំពុង​លាក់​ខ្លួន។

នេះ​ជា​ការ​ប្រកាស​ដ៏​កម្រ​មួយ​ក្នុង​រយៈពេល ២​ឆ្នាំ ក្រោយ​ពី​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល លោក ឈូក បណ្ឌិត កំពុង​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត រវាង​អ្នកស្រី ខែ សុណង និង​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

15 Responses to "លោក ឈូក បណ្ឌិត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន"

  1. ឆ្មាខ្មៅ says:

    ទាល់តែបុរសខ្លាំងស្រែកទើបលោកប៉ូលីសហ៊ានចាប់ នេះគេហៅថាប៉ូលីសបញ្ញើក្អែក ឬប៉ូលីសអាយ៉ង

  2. Judge says:

    I shall hope that he will serve his crime of violence to those victims appropriately.
    Thanks for Mr. PM for being responsible for the pledge of the victims.
    Samneang

  3. Lay Seng says:

    From my viewpoint, if the Royal Cambodian Government abides by the constitution stating that the judiciary power is independent and separated from the excutive power so that the government should neither involve with nor put presure on the court system. PM may change his political strategy to maintain the rule of law which all people in this country have been dreaming about and wish the dream should have come true one day. The most importantly, guilt is not lifted and impunity is not the best way to solve the political deadlock.

    Major parties should not hold Cambodian people as their politcal hostage at all. By contrast, they have to have consciences to do their best by law for their own people and nation because the country belongs to neither any individuals nor groups. You should bear in mind you have be elected by people so that you are required to pay their interests in return. Social justice is badly need for every single person, and also no one is above the law in democratic countries. Communist world is absolutely backward of the earlier concept.

    As good leaders you must lead by good models and examples for humble people across the country. Keep in mind the interest of nation is not political games like kids’ toys.

  4. Hun Nal says:

    គិតទៅប៉ូលីសស្រុកស្មែរ បង្កើតឡើងនាំតែអស់ប្រាក់ខែ អសមត្ថភាព ចាយលុយជាតិឥតប្រយោជន៍…តាមចាប់ឈូក បណ្ឌិត ៣ឆ្នាំហើយ ចាប់មិនបាន…???គ្រាន់តែ អ្នកស្នេហាជាតិ បញ្ញើក្អែកស្រែកជំទាល ម៉ាម៉ាត់ ឈូក បណ្ឌិត លូនចេញពីរន្ធក្តាមអោយប៉ូលីសចាប់ភ្លាម…ហាស ហាស ហា…បូ៉លីស និង តុលាការ សុទ្ធតែខ្វាក់ រកឈូក បន់ឌិត មិនឃើញ….???
    ដល់ឃើញ នៅក្បែរក្លៀក ក្នុងអំពេញសោះ…អស់ទាស់ម៉ង!!!???

  5. :( says:

    សម្តេចនិយាយទៅហើយចង់អោយដុំអាចន៍ទៅជាដុំមាសក៏បានដែរ

  6. CPP ងោះ & វែក says:

    ព្រោះតែសម្តេចពាល CPPអាងោះ & អាវែកអោយដុំអាចម៍ទៅជាដុំមាសបានហ្នឹងហើយ
    បានជាតុលាការគ្មានភាពឯករាជយុត្តិធម៏ ! មន្រ្តីរដ្ឋាភិបាលក្លាយជាមន្រ្តីយូកូងបាតផ្សារ !
    អ្នកស្នេហាជាតិទឹកដីក្លាយជាអ្នកទោស ! មន្រ្តីឧក្រិដ្ឋរួចខ្លួនពីសំណាញ់ច្បាប់ ! ចោរប្លន់ដីធ្លីប្រជាជនក្លាយជាឧកញ្ញ៉ា !
    ដីព្រៃឈើទ្រព្យសម្បត្តិជាតិ ក្លាយជាដីសម្បទានកូនខ្មោចរបស់ក្រុមចោរហ៊ុនសែនកាប់ឈើលក់រលាយហិនហោច !
    ពួកអាក្បត់ជាតិហ៊ុនសែនប្រើផែនទីយួនគូសក្លែងក្លាយកំណត់បង្គោលព្រំដែនបោកប្រជាជនហើយ នៅឈ្លើយអត់ពូជអំបូរ
    ដើរគំរាមកំហែងចាប់អ្នកមានផែនទីត្រឹមត្រូវដែលអត់បានយកទៅប្រើការតាមច្បាប់ចោរហ៊ុនសែនអគតិក្បត់ជាតិទៀត !!!

  7. ?? says:

    HUN SEN never admitted what he have been doing any thing wrong. not only any request from his nation even from international community he all way kicking back to them. the question is who can all Cambodian blaming to. I quest you can blamed every thing to POL POT the dead man because he can not come to confess whit you. about this CHHUK BUDITH case we will see what Mr judge going to do in the near future.

  8. Bol says:

    សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។

  9. Bol says:

    សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។
    មិនអីទេ លោកឈូកបណ្ឌិត ! ទោសនេះ កើតចេញពីការបំពេញភារកិច្ចដើម្បិសន្តិសុខសង្គម ទេ គឺល្អណាស់ ដែលលោកបានបំពេញការងារជូនប្រទេសជាតិ។
    វាខុសតែថា លោកបានធ្វើឲ្យខ្លួនឯងមានកំហុស។ ដូចនេះ សុំលោកចូលទៅសាងបុណ្យកុសលនៅក្នុងពន្ធនាគារ១៨ ខែសិនទៅ។ ពេលលោកចេញមកវិញ គឺទាន់ពេលរៀបចំការបោះឆ្នោតជាតិ តែម្តង។ នៅពេលនោះហើយ ដែលលោកអាចឈរឈ្មោះតំណាងរាស្ត្រ ដើម្បីសាកល្បងបង្ហាញថា តើប្រជាជនប៉ុន្មាននាក់ ដែលគាំទ្រលោក ស្រឡាញលោក។ ពេលនោះហើយដែលលោកបញ្ជាក់ថា ការដែលលោកចូលពន្ធនាគារ គឺជាចិត្តច្រណែនឈ្នានេះពីក្រុមអគតិ។
    ក្នុងមុខងារជាតំណាងរាស្ត្រ លោកអាចមានលទ្ធភាពបម្រើរាស្ត្រជាងក្នុងនាមអភិបាលក្រុង។

  10. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    ប្រហែលគ្រាន់តែជាល្ខោនបក្សប្រជាជនលេងតែប៉ុណ្ណោះ
    ឱ្យ ឈូក បណ្ឌិត ចូលតាមទ្វាមុខបួនប្រាំនាទី ឱ្យអ្នកពត៏មានថតរូប រួចដើរចេញតាមទ្វាក្រោយមានសេរីភាពស្ងាត់ៗ

  11. Chourn says:

    ទាល់តែសម្តេចស្រែកឲ្យចាប់ទើបហ៊ានចាប់ មាន័យថាម៉េចហ្នុង??? តុលាការរបស់បក្សប្រជាជន ឬតុលាការរបស់គ្រួសារលោកហ៊ុនសែន ឬតុលាការសម្រាប់ប្រជាជនខ្មែរ? នៅកាលះទេសះនេះ សម្តេចគឺជាទេព្តារពិតប្រាកដ ព្រោះអំណាចប្រមូលផ្តុំតែលើសម្តេចម្នាក់គត់ ស្ថាបន័ទាំងអស់ចាំ តែអនុសាសន៍សម្តេចតែម្នាក់គត់ បើគ្មានអនុសាសន៍សម្តេចទេគឺមិនហ៊ានកំរើកទេ។

  12. Anonymous says:

    >. នៅថ្ងៃណាមួយ គេបាញ់ អាបុល Bol ប្រកាច់ បានវា ដឹងខ្លួន !

    សារជាតិ អា Bol វា មើលងាយ កម្មករកម្មការីនី ខ្មែរ ខ្លាំងណាស់ !

    កម្មករ កម្មការីនី ខ្មែរ ត្រូវចំណាំ មុខ ជនអគតិ Bol វា អោយច្បាស់ !

  13. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    សុទ្ធតែជាឆាកល្ខោនស្ពឹនភ្នែក!!!!
    ជាប់គុកដេកវិឡាឫដេកគុកមានម៉ាស៊ិនត្រជាក់និងស្រីកំដរ។ល។

  14. Di Caprio says:

    Have you taken your first breakfast @kuyteav in prison?

  15. people says:

    just ki leurng of veitcong ‘ because the popular of cpp really deep hit and people lose faith in this cpp veitcong slave now they try to pull the popular back but cambodian people knew that and a lot of face book criticise and people now understand then before ,it 21 century not dumb any more cpp can’t cheat and give one sarong,small sac of rice to people for vote ,no more cpp-veitcong slave .most of bun dit frogs come up people al way swearing at that funny bun dit srok khmer .lkorn ba sac cpp can’t cheat people any more ha ha ‘GOD bless all cambodian people’