​អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ងាក​ទៅ​បង្កើត​គណបក្ស​ថ្មី​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី8 សីហា 2015, 05:46 PM​
http://vodhotnews.com


លោក​ស្រី ឡាក់ សុភាព ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ នាពេលកន្លងកម (រូបភាព៖ ណាត សុភាព)


​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់ គណបក្ស​ខ្មែរ​សាមគ្គី​ (​គ ខ ស​) ដែល​បង្កើតឡើង​ដោយ អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោកស្រី ឡាក់ សុភាព​។​

​លិខិត​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចុះ​ថ្ងៃ​ទី ៦ ខេ សីហា​នេះ ឲ្យដឹងថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​ស្នើ​សុំ​បង្កើត គណបក្ស​ខ្មែរ​សាមគ្គី របស់​លោកស្រី ឡាក់​សុភាព ដែល​មាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ផ្ទះ​លេខ ២៦៣ ផ្លូវ​លេខ ៣៥៧ សង្កាត់​ច្បារ​អំពៅ ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ។ សេចក្តីជូនដំណឹង​តាម​ការស្នើសុំ​នេះ គណបក្ស​ខ្មែរ​សាមគ្គី បាន​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ការកំណត់​ដែល​មានចែង​នៅក្នុង​ជំពូក​ទី ២ ត្រង់​មាត្រា ៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ ។ សេចក្តីជូនដំណឹង​ដដែល​បន្តថា ដើម្បី​ទទួល​សុពលភាព គណបក្ស​ខ្មែរ​សាមគ្គី ត្រូវ​បំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូចដែល​មានចែង​ក្នុង​ជំពូក​ទី​៥ ត្រង់​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ ។​

​ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​សាមគ្គី​លោកស្រី ឡាក់ សុភាព ប្រាប់​វី​អូ​ឌី VOD បន្ថែមថា មូលហេតុ​ចំបង​ដែលបង្កើត​គណបក្ស​ថ្មី​នេះ ដោយ​លោកស្រី មើលឃើញថា ទាំង​ថ្នាក់​ដឹកនាំ​គណបក្សកាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​បាន​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រក​ដ​នោះទេ ​។ លោកស្រី​បន្ត​ថា គណបក្ស​របស់​លោកស្រី នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ពេញលេ​ញ និង​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាក​ដ​ ។ លោកស្រី​ឲ្យដឹង​ទៀតថា បន្ទាប់​ពី​ទទួលបាន​ការយល់ព្រម​ពី​ក្រសួង​មហាផ្ទៃ​រួច​មក នៅ​សប្តាហ៍​ក្រោយ លោក​ស្រី​នឹង​ស្វែងរក​ស្នាម​មេដៃ​ឲ្យ​គ្រប់​ចំនួន ៤០០០​នាក់ រួម​ទាំង​អត្តសញ្ញាណប័ណ្ណ​ផងដែរ ដើម្បី​ធ្វើឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លោកស្រី​បញ្ជាក់​ថា ការបង្កើត​គណបក្ស​ថ្មី​នេះ មិន​មាន​ការ​ឧបត្ថម​ពី​គណបក្ស​កាន់អំណាច ឬ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​អះអាង​ថា គឺ​លោកស្រី​ផ្ទាល់ ក្រុមនិស្សិត និង​អ្នក​រស់នៅ​ក្រៅប្រទេស ដែល​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទ្រទ្រង់​គណបក្ស​នេះ ​។​

​លោកស្រី ឡាក់ សុភាព គឺជា​ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​សាមគ្គី ដែល​ពីមុន​លោកស្រី ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​មួយ​រយៈកាល​ចុងក្រោយ​នេះ គណបក្ស​ចំនួន​បី​ដែល​ត្រូវបាន​ស្នើសុំ​បង្កើត​គណបក្ស​រួមមាន «​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​» បង្កើតឡើង​ដោយ ក្រុម​បណ្តាញ​សង្គម​ដែល​ប្រមូលផ្តុំ​ដោយ​អតីត​មន្ត្រី​សង្គម​ស៊ីវិល និង​បញ្ញវ័ន្ត គណបក្ស​អំណាច​ខ្មែរ​ (​គ​.​អ​.​ខ​) ដឹកនាំ​ដោយ​លោក សួន សេរី​រដ្ឋា និង​គណបក្ស​ខ្មែរ​សាមគ្គី​ (​គ ខ ស​) ដែល​ដឹកនាំ​ដោយ​លោកស្រី ឡាក់ សុភាព​ ៕ 

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

12 Responses to "​អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ងាក​ទៅ​បង្កើត​គណបក្ស​ថ្មី​​"

  1. Di Caprio says:

    And another mad cow !!!

  2. សែន សម្បូរ says:

    អបអរសាទដល់លោកស្រី ឡាក់ សុភាព ដែលបង្កើតបក្សថ្មីដើម្បីទាញយកកៅអីខ្លះពី cnrp ! បង្កើតបក្សកាន់តែច្រើនធ្វើឲ cnrp រិតតែខាតបង់កាន់តែច្រើន !!!

  3. Judge says:

    Another unsettling party !
    It is time for party everyone! !!
    What’s platforms are you dancing on???????
    It is time for FAKE democracy show!!!!
    Don’t miss it while you can grab some dough $$$$$!!!
    Samneang

  4. Chourn says:

    គ្រាន់តែបើកវំាងននគេដឹងថាមានឬសគុលនិងជ្រោមជ្រែងពីអ្នកមានឥទ្ធិពលណាបាត់ទៅហើយ

  5. Strey Khmer says:

    Khmer in the US won’t support you Lack Sopheap.
    Yu don’t ever dream about it, lol, lol!!!!!!!!!!

  6. Anonymous says:

    ខ្មាំងបង្កប់ ឡាក់ សុភាព ក្លែងក្លាយ ទាញបាន កៅអី ០០០០០០០០០ !

  7. បរិមី ព្រះវិហារ says:

    យើងរួមគ្នាវាយកំេទចគណបក្សសាងគ្រោះឱយជាតិ ឱយដល់កំរិតរស់មិនតែខ្លាំង ឱយវាខ្សោយតែកុំឱយវាងាប់! យើងកំទេចអង្គការចាត់តាំងយោធានិងនយោបាយឱយរលាយបានរឿងអី មិនកំទេចវាសាងគ្រោះឱយជាតិមិនបាន! បើពិបាកពេកពិនិត្យមើលបោះឆ្នោតថ្មីរំលាយបក្សនេះចោលទៅ ដើម្បីការពារជាតិនិងប្រជាជនយើង!

  8. បរិមី ព្រះវិហារ says:

    យើងរួមគ្នាវាយកំេទចគណបក្សសាងគ្រោះឱយជាតិ ឱយដល់កំរិតរក្សាឱយវារស់តែមិនខ្លាំង ឱយវាខ្សោយតែកុំឱយវាងាប់! យើងកំទេចអង្គការចាត់តាំងយោធានិងនយោបាយឱយរលាយបានរឿងអី មិនកំទេចវាសាងគ្រោះឱយជាតិមិនបាន! បើពិបាកពេកពិនិត្យមើលបោះឆ្នោតថ្មីរំលាយបក្សនេះចោលទៅ ដើម្បីការពារជាតិនិងប្រជាជនយើង!

  9. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ព្រាយនៅតែព្រាយទោះបីប្រឹងប្រែក្រឡាយ៉ាងណាចុងបញ្ចប់វាទៅតាមសារធាតុដើមរបស់វាជាមិនខាន
    !!!

  10. Bol says:

    អនាគតរបស់ CNRP គឺ សម រង្ស៊ី ទៅផ្ទះចាស់នៅចាក់អង្រែ ឯ កឹម សុខាត្រឡប់ទៅត្រឡោកបែក។
    របររកស៊ីបោកប្រាស់រាស្ត្រកាន់តែលំបាកហើយ ព្រោះរាស្ត្រស្គាល់ក្រយៅអស់រលីង។
    កុំនិយាយពិរៀងមាននរណាម្នាក់នៅពីក្រោយខ្នងលោកស្រីឡាក់ សុភាពឲ្យសោះ! ខ្មាស់គេ ប្រសិនបើយើងនិយាយដូចនេះ ព្រោះថា នេះ វាមកពីយើងខ្វះអ្វីម្យ៉ាងឲ្យដូចគេ ឬក៏មកពីយើងលក់ក្បាលមិនទាន់គេ។
    តែមិនអីទេ បើចង់លក់ក្បាលថ្ងៃនេះ​កមៅតែទាន់ពេលដែរ!

  11. Knight Rider says:

    បើមានអាបក្ស សង្គ្រោះ ចោរ កម្ពុជា នៅតែមិនមានសន្តិភាពដដែល បើអាក្បត់ស្នងត្រកូល សម រង្សុី កូនអាក្បត់ជាតិ សម សារីនៅតែមាននៅលើផែនដី នេះ កម្ពុជានៅតែមិនបានសុខ បើនៅមាន អា កញ្ចាស់ ស៊ាង ប៉េង សែ ដែលជាអាតីត មន្ត្រី របស់ លន់ ណុល ដែលរំលាយរបបរាជានិយមកម្ពុជានៅតែមិនបានសុខ បើនៅតែមាន អាក្មេងពាល អ៊ុំ សំអាន កូនអាកម្មាភិបាលខ្មែរក្រហម ដែលជាឃាដករសម្លាប់ប្រជា ជនខ្មែរ កម្ពុជានៅតែមិនបានសុខ។ ភ័ស្តុតាងមានអស់ហើយ គឺអាមេរិកដែលជាចៅហ្វាយវា ជាអ្នកឈ្លានពានទម្លាក់គ្រាប់បែក រាប់លានតោននៅកម្ពុជា និងគូសផែនទីខ្មែរយកដីអោយួន ទើបសម្តេចតា បានប្រមូលយកផែនទីដែលមានការទម្លាក់គ្រាប់បែកនិងការទន្ទ្រានយកដីខ្មែរអោយយួនទៅប្តឹងអាមេរិក នៅឆ្នាំ១៩៦៤ ហើយអាកញ្ចាស់ សា៊ង ប៉េង សែ អា សម រង្សុី និងអា អ៊ុំ សំអានជាអ្នកបំផ្លៃការពិតដោយរុញកំហុសទាំងនេះទម្លាក់អោយរដ្ឋាភិបាលខ្មែរ ថាកាត់ដីអោយយួន។ អា អ៊ុំ សំអាន និង អា រៀល ខេមរិន្ទជាអ្នកមាននាទីដើរញុះញង់តាមទល់ដែនដើម្បីការពារចៅហ្វាយអាមេរិករបស់វាដែលឈ្លានពាននិងគូសផែនទីយកដីខ្មែរអោយយួន។
    ត្រូវ តែប្រមូលពួក អាក្បត់ជាតិ សា៊ង ប៉េង សែ អាក្បត់ សម រង្សុី អាក្បត់ អ៊ុំ សំ អាន និង អា រៀល ខេមរិន្ទយកទៅញាត់គុកអោយបាន !!!!!

  12. people says:

    mr rider seem to know a lot about b52′ who let veitcong to stay in cambodia? king si hak nouk secretly let veitcong to stay in cambodia that why american bomb veitcong .why si hak nouk let vetcong come to stay in cambodia?because si hanouk cheated by preay (monique) remember champa lose the land because of the veit-whore and kampuchea krom lose to veitcong because of king jey jetta cheated by veit-whore too now the same .youn-veit used the same tactic because they knew that the buffalo love and die under veit-whore .king si hanouk get in the trap because of preay monique ,so only parish accord can rescue our country from veitcong.since 1979 veitcong set up everything and watch khmre nationalists and killed without justice ‘pisit pilika the teacher of cultural ‘touc sun nic ,chea vichea,chhut vutty,etc .now veitcong-germ try to say cnrp bad and cpp good ‘people understand now not like before .remember veitcong come from yunan of china and took champa,kampuchea krom now wanted central and laos.fucking veit the worth animal in the planet.GOD bless all cambodian people’