​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី9 សីហា 2015
http://vodhotnews.com


​កិច្ចប្រជុំសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​រវាងកម្ពុជា វៀតណាម (រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ)


​មន្ត្រី​ជំនាញ​របស់​កម្ពុជា និង វៀតណាម រក​វិធីសាស្ត្រ​បង្កើន​កិច្ចសហប្រតិបត្តិការ បង្ក្រាប​បទល្មើស​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ជាង​ពេល​បច្ចុប្បន្ន​ ។​

តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៧​ ខែ​សីហា ភាគី​កម្ពុជា​លោក កង សុខន អគ្គស្នងការ​រង​នគរបាលជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​នគរបាល​ជាន់ខ្ពស់ ចូល​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក​ង្វៀង ហ្វី​ហ៊ុង អគ្គនាយករង អគ្គនាយកដ្ឋាន​តម្រួត ក្រសួង​នគរបាល​​ ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅក្នុង​ខេត្ត​តៃនិញ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ ។​

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​របស់​កម្ពុជា បានឲ្យដឹង​ទៀតថា បទល្មើស​សំខាន់​ដែល​ភាគី​ទាំង​ពីរ​ជជែករ​កវិធីទប់ស្តាត់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​នោះ​រួមមាន បទល្មើស​គ្រឿងញៀន  ការ​ជូ​ញ​ដូរ​មនុស្ស និង ការប្រឆាំង​ភេរវកម្ម​ជាដើម​ ៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles