ដោយ សេក បណ្ឌិត
2015-08-09
RFA

ជនជាតិដើមភាគតិចដែលភាគច្រើនមកពីសហគមន៍មានជម្លោះដីធ្លី ក្នុងខេត្តព្រះវិហារ ចូលរួមប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២១ នាទីរួមខេត្តព្រះវិហារ នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៥។ RFA/Sek Bandith
ជនជាតិដើមភាគតិចជិត ៥០០នាក់ ក្នុងខេត្តព្រះវិហារ បានដង្ហែក្បួនគោយន្តចេញពីសហគមន៍ដែលមានទំនាស់ដីធ្លី ដើម្បីប្រារព្ធទិវាជនជាតិដើមភាគតិចលើកទី១១ សម្រាប់កម្ពុជា នៅក្រុងព្រះវិហារ ក្នុងបរិវេណពហុកីឡាដ្ឋាននៃមន្ទីរអប់រំខេត្ត។
តាមរយៈពិធីនេះ ពួកគាត់សុំឲ្យអាជ្ញាធររដ្ឋាភិបាល គោរពសិទ្ធិស្វ័យសម្រេចរបស់ពួកគាត់ឲ្យបានពេញលេញ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សេក បណ្ឌិត តាមការសាកសួររបស់លោក ម៉ម មុនីរតន៍៖
ជនជាតិដើមភាគតិចច្រើនអម្បូររស់នៅកម្ពុជា មាន ១,៤% នៃចំនួនប្រជាពលរដ្ឋសរុប។ ជនជាតិដើមភាគតិចទាំងនោះច្រើនរស់នៅតំបន់ព្រៃភ្នំដាច់ស្រយាលពីទីប្រជុំជន មានក្នុងខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនរងគ្រោះ៖ សំណង៣៨លានមិនអាចព្យាបាលមុខរបួសដោយគ្រាប់កាំភ្លើង ឈូក បណ្ឌិត
- អភិបាលខេត្តមណ្ឌលគិរីព្រមានចាប់ខ្លួនអ្នកដឹកនាំប្រារព្ធទិវាជនជាតិដើមភាគតិច
- ពលការិនី៤នាក់ដែលទើបមកដល់កម្ពុជាផ្ដាំផ្ញើកុំឲ្យអ្នកផ្សេងទៅធ្វើការនៅម៉ាឡេស៊ី
- មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរីបដិសេធចំពោះការចោទរឿងជំរិតទារប្រាក់ពីពលរដ្ឋ
- អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងសហគមន៍មិនឲ្យសង់វេទិកាប្រារព្ធទិវាជនជាតិដើមពិភពលោក
- “ការប្រើប្រាស់ពលកម្មកុមារគឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អនាគតប្រទេសជាតិ”
- ប៉ូលិសខេត្តក្រចេះរងការចោទថាគំរាមនិងប្រើហិង្សាលើពលរដ្ឋ
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ក្រុមសន្តិសុខសាលារាជធានីភ្នំពេញបណ្ដេញអ្នកកាសែតមិនឲ្យយកព័ត៌មាន