ដោយ ថា កិត្យា
2015-08-09
RFA

កម្មការិនីរោងចក្រកៅវ៉េ (Kaoway) ដែលត្រូវបាញ់អោយរបួស (អាវខ្មៅ) នុត សាខន (រូបកណ្ដាល) ប៊ុន ចិន្តា និងកែវ នា) ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣។ RFA/Sochivy
មេធាវីការពារអោយកម្មការិនីបីនាក់ ដែលជាជនរងគ្រោះដោយការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត នឹងដាក់បណ្ដឹងទាមទារសំណងដល់ពួកគេនៅសប្ដាហ៍ក្រោយ ទៅតាមសាលដីកាស្ថាពររបស់តុលាការកំពូល។ គម្រោងទាមទារសំណងនេះ នៅពេលកម្មការិនីរងគ្រោះដោយគ្រាប់កាំភ្លើងលោក ឈូក បណ្ឌិត នៅមិនទាន់ទទួលបានសំណងនៅឡើយទេ ស្របពេលទណ្ឌិតរូបនេះកំពុងជាប់ពន្ធនាគារនៅខេត្តស្វាយរៀង។ ទោះយ៉ាងណា ជនរងគ្រោះសប្បាយចិត្តដែលលោក ឈូក បណ្ឌិត ត្រូវបានផ្ដន្ទាទោសតាមច្បាប់ តែក៏មិនទាន់ពេញចិត្តចំពោះទំហំប្រាក់សំណងនៅឡើយ។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នឹងដាក់បណ្ដឹងទៅតុលាការខេត្តស្វាយរៀង ដោយរំពឹងថា សំណងប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ នឹងបានដល់ជនរងគ្រោះ។
មេធាវី អ្នកស្រី សារី បុត្រចរិយា មានប្រសាសន៍នៅថ្ងៃទី៩ ខែសីហា ថា អ្នកស្រីនឹងទាមទារអោយកូនក្ដីទៅតាមនីតិវិធី៖ «នឹងរៀបចំដាក់ពាក្យបណ្ដឹងសុំអនុវត្តសាលដីកាតុលាការកំពូល ប្រហែលជាអាទិត្យក្រោយអីហ្នឹង ខ្ញុំចាប់ផ្ដើមធ្វើការងារនេះហើយ»។
ចំពោះកម្មការិនីរងគ្រោះលើកឡើងថា ទំហំទឹកសំណងដែលពួកគេត្រូវទទួលបានក្នុងរឿងក្តីបង្ករបួសស្នាមដោយអចេតនា ដែលជាសាលក្រមសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង នោះ មិនអាចឆ្លើយតបចំពោះតម្លៃព្យាបាលមុខរបួសដោយគ្រាប់កាំភ្លើងរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាននៅឡើយ។
កញ្ញា កែវ នា រៀបរាប់ថា ការចូលខ្លួនទទួលទោសរបស់លោក ឈូក បណ្ឌិត បានធ្វើអោយពួកគាត់សប្បាយចិត្ត ត្បិតស្បើយការភ័យខ្លាច។ តែទោះជាយ៉ាងណាក៏ដោយ កម្មការិនីរងគ្រោះថា មិនពេញចិត្តក្នុងការទទួលយកសំណងតិចតួចនេះទេ ព្រោះជំងឺនៅតែធ្វើទុក្ខ ហើយត្រូវការចំណាយលុយសម្រាប់ថ្នាំព្យាបាលស្ទើររាល់ថ្ងៃ៖ «សំណងដែលសងមកពួកខ្ញុំ គឺនៅតិចជាងពេលដែលពួកខ្ញុំមើលជំងឺទៅទៀត ហើយរាល់ថ្ងៃគឺពួកខ្ញុំចេញលុយខ្លួនឯងមើលជំងឺទៀតផង។ សម្រាប់ខ្ញុំ គឺពេលគេបាញ់ត្រូវដៃ ពេទ្យប្រាប់ថា ដាច់សរសៃ និងសាច់ធំណាស់ អ៊ីចឹងពេលយប់ត្រជាក់ ចាប់ផ្ដើមចុកចាប់ ហើយក្តៅកន្លែងមុខរបួសធ្វើអោយដេកមិនបានទេ»។
សាលក្រមតុលាការខេត្តស្វាយរៀង បានតម្រូវអោយលោក ឈូក បណ្ឌិត បង់ប្រាក់សំណងទៅអោយកម្មការិនី កែវ នា ដែលរងរបួសដៃចំនួន ៨លានរៀល ឬប្រហែល ២.០០០ដុល្លារ កម្មការិនី នុត សាខន របួសខ្នង ចំនួន ១០លានរៀល ឬប្រហែល ២.៥០០ដុល្លារ និង ប៊ុន ចិន្តា ដែលត្រូវបានបាញ់ចំទ្រូងធ្លាយទៅក្រោមក្លៀកស្ដាំចំនួន ២០លានរៀល ឬប្រហែល ៥.០០០ដុល្លារ។
កាលពីថ្ងៃទី៨ ខែសីហា លោក ឈូក បណ្ឌិត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀលក្នុងបទបង្ករបួសស្នាមដោយអចេតនា។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក ឈូក បណ្ឌិត បានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣នាក់ រងរបួសក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
តាំងពីរងរបួសនោះមក កម្មការិនីរងគ្រោះទាំងបីនាក់ ចាប់ផ្ដើមបាត់បង់ចំណូលប្រចាំខែប្រមាណជាង ៣០ដុល្លារ ដោយសារពួកគេមិនអាចធ្វើការថែមម៉ោងបានដូចពីមុន និងត្រូវការថវិកាព្យាបាលជាប្រចាំទៀតផង ដូច្នេះសំណងនេះ គឺមិនអាចបំពេញការខូចខាតរបស់ពួកគាត់ឡើយ៖ «ពេលពួកខ្ញុំ មិនទាន់ត្រូវរបួស ខ្ញុំធ្វើរយៈមួយខែពេញមួយខែអ៊ីចឹង អាចរកប្រាក់ចំណូលបានច្រើន តែពេលខ្ញុំត្រូវរបួស គឺរកចំណូលបានតិចដោយសារមិនសូវបានថែមម៉ោង និងឈប់ច្រើន ព្រោះអាការៈជំងឺឈឺជាមិនទៀង»។
ការចាប់ខ្លួនលោក ឈូក បណ្ឌិត នេះ នៅបន្ទាប់ពី ៥ថ្ងៃក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី១ ដែលគាំទ្រឲ្យប៉ូលិសអាំងទែ ប៉ូល (Interpol) ឲ្យតាមស្វែងរកចាប់លោក ឈូក បណ្ឌិត ដែលកំពុងលាក់ខ្លួន។
ដូច្នេះករណីនេះ កញ្ញា កែវ នា មើលឃើញថា ការចូលទទួលទោសរបស់អតីតអភិបាលក្រុងបាវិត នៅពេលនេះ គឺមិនមែនជាការស្ម័គ្រចិត្តឡើយ ពោលគឺដោយសារឥទ្ធិពលនៃការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជិតមួយឆ្នាំហើយ តុលាការប្រកាស អោយគាត់ចូលខ្លួនម្តេចមិនចូល ហេតុអីប៉ុន្មានថ្ងៃនេះ ក្រោយពួកខ្ញុំសុំអោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសចាប់ខ្លួន លោក ឈូក បណ្ឌិត ហើយមិនបានប៉ុន្មានថ្ងៃផង គេចាប់បានមែន។ អ៊ីចឹងបញ្ហាហ្នឹង គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអោយលោក ឈូក បណ្ឌិត ទទួលទោសមុខច្បាប់»។
យ៉ាងណាក៏ដោយ ទាំងជនរងគ្រោះ និងអង្គការសង្គមស៊ីវិល ព្រមទាំងមេដឹកនាំសហជីពសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបានចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោស។ បែបនេះក្តី ពួកគេនៅតែយល់ថា តុលាការស្រុកខ្មែរនៅតែមិនទាន់ឯករាជ្យ និងមិនយុត្តិធម៌ ដោយនៅតែអនុវត្តស្តង់ដារពីររវាងមន្ត្រីបក្សកាន់អំណាច និងប្រជាជនសាមញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព័ត៌មានរឿងតុលាការចេញដីកាតាមចាប់សកម្មជនបក្សប្រឆាំង២នាក់ទៀតមិនទាន់ច្បាស់លាស់
- អភិបាលខេត្តមណ្ឌលគិរីព្រមានចាប់ខ្លួនអ្នកដឹកនាំប្រារព្ធទិវាជនជាតិដើមភាគតិច
- ពលការិនី៤នាក់ដែលទើបមកដល់កម្ពុជាផ្ដាំផ្ញើកុំឲ្យអ្នកផ្សេងទៅធ្វើការនៅម៉ាឡេស៊ី
- ជនជាតិដើមភាគតិចនៅព្រះវិហារប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក
- លោក ឈូក បណ្ឌិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
- មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរីបដិសេធចំពោះការចោទរឿងជំរិតទារប្រាក់ពីពលរដ្ឋ
- អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងសហគមន៍មិនឲ្យសង់វេទិកាប្រារព្ធទិវាជនជាតិដើមពិភពលោក
- “ការប្រើប្រាស់ពលកម្មកុមារគឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អនាគតប្រទេសជាតិ”
- ប៉ូលិសខេត្តក្រចេះរងការចោទថាគំរាមនិងប្រើហិង្សាលើពលរដ្ឋ
ត្រូវសង ជម្ងឺ ជនរងគ្រោះ ក្នុងម្នាក់ ១០ ម៉ឺនដុល្លារ ដូច សុខ ប៊ុន !
ការទាមទារខ្លះ វាកើតឡើងដោយការញុះញង់ ដែលនាំឲ្យរឿងមិនអាចដោះស្រាយបាន។ គេត្រូវផ្អែកលើការពិនិត្យរបស់តុលាកា គឺពុំមែនតាមការចង់បានរបស់អ្នកទាមទារទេ។
បើចេះតែតាមអ្នកទាមទារ គឺនឹងកើតមានមុខរបរដើរចូលឡាន ដើម្បីទារសំណងជាពុំខាន។
ដូចនេះហើយបានជា សព្វថ្ងៃ នេះ វាមាន អ្នកខ្លះត្រូវឡានកៀរ ឬក៏បានបើកចូលឡាន ក៏មានសំណាងបានឡានសង ឬក៏ គេជួយអញ្ចឹងទៅ។ តែអ្នកខ្លះ សំប៉ែតក្បាលហើយ ឡានទៅបាត់ទៅ ព្រោះអី?
បើគេសង ៣៨ លាន ក៏នាំគ្នាយកទៅ ព្រោះយើងពុំមែនជា កញ្ញា សាសា ទេ។ បើចង់ដូចសាសា វាទាល់តែ ទៅឲ្យគេហែកសំពត់ថតដាក់ទូរទស្សន៍។
សុំប្រុងប្រយត្ន័ដែរ អារឿងប៉ុលីសជាប់គុក រីឯអាចោរមីចោររួចខ្លួន ប៉ុលីសប្រើកាំភ្លើងចាញ់អ្នកគ្មានអាវុធខុស តែដើម្បីសមត្ថកិច្ចការពារអាយុជីវិតខ្លួនឯង បើមានកំំលាំងមនុស្សប្រើហឹង្សាជាច្រើនត្រូវធ្វើយ៉ាងណា?នៅអាមេរិកក៏ប៉ូលីស បាញ់ពួកល្មើសដែរ! យើងចាត់ការសមត្ថកិច្ចប្រើប្រាស់អាវុធខុស តែក៏្រតូវរកមេបាតុករតើពួកគេធ្វើនោះត្រូវច្បាប់ដែរឬទេ! ព្រោះបណ្ឌិតបាញ់បាតុករ មិនមែនបាញ់កម្មករទេ! ត្រូវរកខុសត្រូវទាំងសង្ខាង!
មានតែហ៊ុន សែនទេ រកទណ្ឌិត ឈូក បណ្ឌិតឃើញ!ប៉ុន្តែសូមបងប្អូនជួយតាមដានក្រែង ឈូក បណ្ឌិត ជាប់គុកច្រវ៉ាក់តែឈ្មោះ កាយនៅក្រៅណាំ?
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា