ព័ត៌មាន​រឿង​តុលាការ​ចេញ​ដីកា​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​មិន​ទាន់​ច្បាស់លាស់

ដោយ ម៉ម មុនីរតន៍
2015-08-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សកម្មជន សង្គ្រោះ​ជាតិ ១១​នាក់ ៦២០
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​ដែល​ទំនង​ថា ជា​មនុស្ស​បន្ទាប់ ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​ក្បែរ​ស្ពាននាគ អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ដែរ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នៅ​ឡើយ​ទេ។

ការអះអាង​នេះ គឺ​នៅ​ពេល​ដែល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា មាន​សកម្មជន​ចំនួន ២​នាក់​បន្ថែម​ទៀត​ហើយ​ដែល​ត្រូវ​តាម​ចាប់​ខ្លួន។ តួលេខ​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ត្រូវ​តាម​ចាប់​ខ្លួន​អាច​មាន​ចំនួន ៤​នាក់​ទៀត នៅ​ពេល​ដែល​សកម្មជន​ចំនួន ១៤​នាក់​ហើយ​កំពុង​ឋិត​នៅ​ក្នុង​ឃុំ។

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ប្រសិន​បើ​តុលាការ​ក្រុង​ភ្នំពេញ បន្ត​ចំណាត់​ការ​ដូច​នេះ បញ្ជាក់​ថា នឹង​ជំរុញ​ឲ្យ​តុលាការ​បាត់បង់​ជំនឿ​ចិត្ត​លើ​នីតិវិធី​របស់​ខ្លួន​ពី​សាធារណជន​កាន់​តែ​ខ្លាំង​ណាស់​ដែរ។

មេធាវី​ក្ដី​ឲ្យ​ជន​ជាប់ចោទ​បញ្ជាក់​ថា ព័ត៌មាន​ជុំវិញ​នៃ​ការ​ចាប់​ខ្លួន​ពិត​ប្រាកដ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ គិត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ខណៈ​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​ក្នុង​ការ​ផ្ដល់​ការ​អត្ថាធិប្បាយ​លម្អិត​អំពី​ចំណាត់​ការ​របស់​ខ្លួន​នេះ។

មេធាវី​ការពារ​ក្ដី​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និង​ជា​ទីប្រឹក្សា​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង គឺ​អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា សំណុំ​រឿង ៥​នាក់​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​តាម​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ កន្លង​ទៅ​នេះ គឺ​ជា​សំណុំរឿង​ជាប់​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់ ៧​រូប​ដែរ។

ជំនួយ​ការ​របស់​លោក គង់ សុភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង គឺ​លោក អូន ពៅ ហៅ ករុណា ពៅ ដែល​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​គណបក្ស​ប្រឆាំង ៥​នាក់ ដែល​សង្ស័យ​ថា មាន​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ចាប់​ខ្លួន​ដែរ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា គិត​មក​ដល់​ពេល​នេះ លោក​នៅ​ពុំ​ទាន់​មាន​ដីកា​ណា​មួយ​ត្រូវ​បាន​គេ​បញ្ជូន​មក ដូច​ព័ត៌មាន​ថា នឹង​មាន​ការ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

បើ​ទោះ​ជា​បែប​ណា លោក អូន ពៅ បន្ត​ថា ថ្វី​បើ​ពុំ​មាន​ដីកា​ដូច​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ក្ដី ក៏​ចៅ​សង្កាត់​បាន​ព្យាយាម​ប្រមូល​ប្រវត្តិ​រូប​ពី​គ្រួសារ​របស់​លោក ដំណាល​គ្នា​នឹង​ការ​ចាប់​ខ្លួន​សកម្មជន ៣​នាក់​មុន​នេះ​ដែរ។ លោក​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​មែន នឹង​មិន​ខ្លាច ឬ​តក់ស្លុត​ណា​មួយ​ឡើយ៖ «គោល​ជំហរ​របស់​ខ្ញុំ​គឺ​ឥត​ភ័យ​ខ្លាច ការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន ទេ។ ប្រាប់​ឲ្យ​ច្បាស់​បញ្ហា​អស់​ទាំង​ហ្នឹង។ ខ្ញុំ​ចាត់​ទុក​ថា រឿង​នេះ​គឺ​ជា​រឿង​ដដែល​ទេ»

ក្នុង​ចំណោម​យុវជន ៥​នាក់ បន្ថែម​នោះ​មាន ៣​នាក់​ហើយ ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន និង ២​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្វែង​ចាប់​ខ្លួន។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាន់ណា បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នេះ ដោយ​បង្វែរ​សំណុំរឿង​ឲ្យ​ទៅ​សួរ​លោក កែវ មុនី ចៅក្រម​ស៊ើបសួរ​ក្រុង​ភ្នំពេញ ដែល​ទទួល​បន្ទុក​ក្នុង​សំណុំរឿង​នេះ​វិញ។

កាសែត​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា មាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​បន្ថែម​ទៀត ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន។ ចំនួន​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ចំនួន​៤​នាក់។ បើ​ទោះ​ជា​បែប​ណា មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​បាន​អះអាង​ថា អាច​នឹង​មាន​មនុស្ស​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ដែល​នឹង​ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធ​សំណុំរឿង​ចូល​រួម​អំពើ​កុប្បកម្ម កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ ក្បែរ​ស្ពាននាគ ជិត​ទីលានប្រជាធិបតេយ្យ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់ចោទ​គឺ​អ្នកស្រី ម៉េង សុភារី ថ្លែង​ថា សំណុំរឿង​សកម្មជន​ដែល​ត្រូវ​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ក្រោយ​នេះ​ទៀត គឺ​ជា​សំណុំរឿងចាស់​​តែ​មួយ​ជាមួយ​នឹង​សំណុំរឿង​របស់​អ្នក​តំណាងរាស្ត្រ​ទាំង ៧​នាក់​មុន ដែល​តុលាការ​មិន​ទាន់​បាន​បិទ​បញ្ចប់ ហើយ​បន្ត​​ស៊ើប​អង្កេត​នៅ​ឡើយ៖ «អ្នក​ក្រោយ​ដែល​គេ​ចាប់​ក្រោយ​នេះ គឺ​ស្ថិត​ក្នុង​សំណុំរឿង​ចាស សំណុំ​រឿង​ដើម ហើយ​មិន​ដឹង​ថា តុលាការ​ត្រូវ​បំបែក​ចេញ​ពី​ហ្នឹង​ទៀត ឬ​អត់​ទេ? ប៉ុន្តែ​បច្ចុប្បន្ន​គឺ​ស៊ើប​ក្នុង​សំណុំរឿង​ដើម​ហ្នឹង»

លោក អំ សំអាត មន្ត្រី​អង្គការ​លីកាដូ កត់​សំគាល់​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ហាក់​ពិបាក​ជឿ​ទុក​ចិត្ត​ណាស់ ដោយសារ​តែ​ចំណាត់​ការ​របស់​តុលាការ​នេះ គឺ​ពុំ​បាន​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់ ក្រៅ​ពី​ផ្អែក​តាម​របាយការណ៍​របស់​សមត្ថកិច្ច៖ «ទាក់ទង ​នឹង​២​នាក់​ក្រោយ​ដែល​មាន​ទៅ​សួរ​នាំ​រឿង​សាវតារ​នេះ យើង​គិត​ថា អាច​សួរ​នាំ ហើយ​ចេញ​ដីកា​ចាប់​ខ្លួន តាម​សាវតារ​ជាតិ​ហ្នឹង ដែល​សមត្ថកិច្ច​កសាង​សាវតារ​ជាតិ​ហ្នឹង ហើយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចេញ​ដីកា​ចាប់​ខ្លួន។ ទាំង​នេះ​យើង​ដែល​ឃើញ​កន្លង​មក​អ៊ីចឹង បាន​យើង​គិត​ថា បើ​ទិដ្ឋភាព​បែប​នេះ​មែន តើ​គួរ​ឲ្យ​យើង​ជឿជាក់​ប៉ុណ្ណា»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់​ហើយ ត្រូវ​បាន​ចៅក្រម​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លឹម មករន្ទ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ចន្លោះ​ពី ៧ ទៅ ២០​ឆ្នាំ ក្រោម​បទចោទ​ដឹកនាំ និង​ចូលរួម​ក្នុង​អំពើ​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "ព័ត៌មាន​រឿង​តុលាការ​ចេញ​ដីកា​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​មិន​ទាន់​ច្បាស់លាស់"

  1. Judge says:

    Strategic arrests to keep background activities of CNRP at bay,while sensitive issues over the border still vigorously continue.
    Are these rules of laws or Rules of POWER???????
    Samneang

  2. បរិមី ព្រះវិហារ says:

    Rules in both ways, rule of law and rule of power: we have been using the rule of power when we fought against enemy in the country and at the borders, commanding officers and soldiers as well as civilian populations must obey the executive supreme commanders who gave them the directions and orders, this is the rule of power. We have also managed our securities and orders by the rule of laws by enforcing the people from folks to respect the rule of laws and this is a democratic development in this kingdom. Wee will use the rule of laws to bring the leaders who creates chaos and social unrest to jail, this the rule of laws, not the rule of power?!!!

  3. ហា ហា ហា មិនមែននៅសល់2នាក់ទៀតទេ គឺនៅសល់ច្រើនណាស់វើយ កំពុងតែរៀបចំ់់ឯកសារដើម្បីតាមចាប់ មិនអោយរួចខ្លួនទេវើយ សូម្បីតែម្នាក់

  4. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  5. VV says:

    It is not so difficult to arrest people and keep their bodies in jails or in confine areas, but the difficult part is to keep their spirits, the spirit of those whom want freedom and justice, the spirits of those whom want to live in a well respect by the World Communities.

    Sometime, silence is the scariest thing. When most people are silencing, you have to be care full because you don’t know what they are going to do with your injustice behavior. Don’t realize too much on the guns/weaponries you have, most soldiers are the people’s son/daughters. They are the human being; they know what is bad and what is good for their children future. Many human histories have the proof.

    You MAY enjoy the power that you get from forces and guns during your life time, but your family, especially your children may pay the heavy price. IN THE REALITY WORL, YOU WILL NEVER EVER HIDEN FROM THE TRUTH.

  6. ?? says:

    please use the rule of law to bring bad leader to face justice. we knew which leader who commit a lot of crime again humanity. every action that they have done can not hiding from public eye and ear . by have been done a lot of bad trick in front of million of people and they pretending no one will know about it. too bad to whom who support his master without limited . when one whole elephant dead you can not take a small basket to cover it. in some time I can tell person who acting to be a high educated guy . but only for some poor people who can not get their education. some PHD in Cambodia can not use around the world because it not up to international standard . it’s every dangerous for some people who did not know pretending knowing every thing. awake pretending sleeping , seeing pretending did not see any thing. after all it is very dangerous to himself and also his nation.