ដោយ៖ យ៉ា រសាត់ | ថ្ងៃចន្ទ ទី10 សីហា 2015, 05:18 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពិធីប្រគល់ផែនទីឲ្យក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិតសភា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ (រូបថត៖ ទេព សូនី)
មន្ដ្រីជំនាញការងារព្រំដែនរបស់គណបក្សសង្គ្រោះជាតិ អះអាងថាផែនទីដែលគណបក្សប្រឆាំងប្រគល់ឲ្យរាជបណ្ឌិតសភា អាចជាផែនទីដែលរដ្ឋាភិបាលស្នើសុំពីប្រទេសបារាំងនិងសហរដ្ឋអាមេរិក។
មន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន របស់គណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ បានធ្វើការអះអាងបែបនេះ នៅក្នុងពីធីប្រគល់ផែនទីឲ្យក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិតសភានៅព្រឹកថ្ងៃចន្ទនេះ នៅស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ។
លោក ហុង សុខហួរ លើកឡើងថា ផែនទីដែលគណបក្សសង្គ្រោះជាតិប្រគល់ឲ្យរាជបណ្ឌិត្យ សភានោះ គឺជាផែនទីខ្នាត១/១០០.០០០ និងជាផែនទីបោនផ្លាស់(ផែនទីបោន) បោះពុម្ពដោយភូមិសាស្ដ្រឥណ្ឌូចិន នៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ដែលលោកថាគណបក្សសង្គ្រោះជាតិបានយកចេញពីវិទ្យាស្ថានដ៏ធំមួយឈ្មោះInstitut Géographique National នៅក្នុងប្រទេសបារាំង។
លោកបន្ដទៀតថាលោកជឿជាក់ថាផែនទីនោះអាចចម្លងពីច្បាប់ដើម៩០ភាគរយដែលលោកថា វាក៏អាចជាផែនទីដែលរដ្ឋាភិបាលកម្ពុជាបានស្នើសុំទៅប្រទេសបារាំងនិងសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅផងដែរ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគ្រាន់តែមានអារម្មណ៍មួយថា បើបារាំងទៅរកផែនទី ច្បាស់ជាបារាំងទៅរកផែនទី(ដែលគណបក្សសង្រ្គោះជាតិយកមក) ហ្នឹងហើយ ពីព្រោះច្បាប់ដើម ដូចខ្ញុំបានជម្រាបអ៊ីចឹង សហរដ្ឋអាមេរិកជាមហាអំណាចមួយធំ ហើយគាត់ត្រូវការផែនទីគាត់ទៅចម្លងអាហ្នឹងមក សហរដ្ឋអាមេរិកគិតដូចគ្នាថា រឿងអីផែនទីបារាំងមានហើយយើងមិនយកមកប្រើ ផែនទីដែលបារាំងយកមកប្រើហ្នឹងគឺផែនទីដែលផ្ទុកនៅបណ្ណាល័យ អីជៀន (IGON) ហ្នឹងហើយ អាចមានបោះពុម្ភច្រើនដង ប៉ុន្ដែ version[ប្រភព] មានតែមួយ ខ្ញុំជឿថាអ៊ីចឹងមិនអាចទៅ Version មួយសម្រាប់ប្រទេសខ្មែរ version មួយសម្រាប់វៀតណាម version មួយសម្រាប់អាមេរិកកាំងនោះទេ បើមិនអ៊ីចឹងយើងឈ្លោះគ្នាពេញហ្នឹង”។
ប្រធានក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថាផែនទីដែលគណបក្សសង្គ្រោះជាតិប្រគល់ឲ្យក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភានេះជាផែនទីចុងក្រោយដែលក្រុមលោកបានទទួល។ លោកបន្ដថា រហូតមកដល់ថ្ងៃនេះ ក្រុមស្រាវជ្រាវរបស់លោក បានទទួលផែនទីបានមកពីអង្គការសហប្រជាជាតិចំនួន១៨ផ្ទាំង រួមនឹងផែនទីពង្រីក២ផ្ទាំងសរុប២០ផ្ទាំង ផែនទីពីប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ ចំនួន៤៩ផ្ទាំង ផែនទីបានមកពីរដ្ឋាភិបាល២៦ផ្ទាំង ផែនទីពីបណ្ណាល័យកូសាំងស៊ីននៅប្រទេសបារាំង២៦ផ្ទាំង និងផែនទីបានពីបណ្ណាល័យសហរដ្ឋអាមេរិក២៦ផ្ទាំង។ លោកថា លោកក៏បានទទួលផែនទីពីអ្នកស្រាវជ្រាវលោក សារិន ឆាក ផែនទីពីទីប្រឹក្សាមួយរូបនៅក្នុងរដ្ឋសភាដែលសុំមិនបញ្ចេញឈ្មោះនិងផែនទី១០០ផ្ទាំងផ្សេងទៀត ដែលលោកទទួលបានកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅផងដែរ។
លោក សុខ ទូច បន្ដទៀតថា ក្រោយពេលប្រមូលផែនទីបានទាំងអស់ ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការត្រួតពិនិត្យមើលផែនទីទាំងអស់ ហើយក្រោយមកនឹងធ្វើរបាយការណ៍សម្ងាត់ ផ្ញើទៅគណបក្សមានអាសនៈក្នុងរដ្ឋសភាធ្វើការត្រួតពិនិត្យនិងសម្រេចចិត្តថាផែនទីណាមួយប្រសើរជាងគេ។
លោក សុខ ទូច មានប្រសាសន៍ថា៖ “ហើយរឿង(ផែនទីណា)ខុសឬត្រូវមិនមែនតួនាទីរបស់ខ្ញុំទេ យើងខ្ញុំគ្រាន់តែមានតួនាទីប្រមូល ហើយចងក្រងទៅជាឯកសារ ហើយក្រោយពីចងក្រងហើយ យើងខ្ញុំនឹងចែករបាយកាណ៍នេះដែលមានអាសនៈនៅក្នុងរដ្ឋសភា ខ្ញុំមិនអាចឲ្យរបាយការណ៍នេះ ទៅគណបក្សផ្សេងៗទេ ពេលថ្មីៗនេះមានគណបក្សដទៃរិះគន់ខ្ញុំ ខ្ញុំធ្វើបម្រើរាស្ដ្រ បម្រើរាស្ដ្រមានន័យថាម៉េច មានន័យថារាស្ដ្រឲ្យតំណាងគេមកអង្គុយសភា អ៊ីចឹងទេខ្ញុំផ្ដល់របាយកាណ៍នេះទៅឲ្យតំណាងរាស្ដ្រនៅក្នុងសភា រឿងគេ(តំណាងរាស្ដ្រ)និយាយយ៉ាងម៉េច គេ(តំណាងរាស្ដ្រ)យកយ៉ាងម៉េច កុំសួរខ្ញុំ ខ្ញុំអត់ដឹងទេ”។
គួរបញ្ជាក់ថាផែនទីដែលគណបក្សសង្គ្រោះជាតិ បានប្រគល់ឲ្យក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភា កាលពីព្រឹកមិញជាផែនទីឌីជីថលដាក់ក្នុងឌីវីឌី(DVD) មួយដែលមានផ្ទុកផែនទីចំនួន២៦ផ្ទាំង និងផែនទីដែលបោះពុម្ពហើយចំនួនបីផ្ទាំង ដែលក្នុងមួយផ្ទាំងៗ មានទទឹង១,៤ម៉ែត្រ និងបណ្ដោយ២ម៉ែត្រ។
កាលពីថ្ងៃទី០៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីសុំខ្ចីផែនទីកម្ពុជា ខ្នាត ១/១០០.០០០ ដែលតម្កល់នៅអង្គការប្រជាជាតិ។ អង្គការសហប្រជាជាតិបានសម្រេចអនុ ញ្ញាតឲ្យកម្ពុជាខ្ចីផែនទីចំនួន១៨ផ្ទាំង ដែលខ្លួនបានរកឃើញ។
ក្រៅពីស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ លោក ហ៊ុន សែន ក៏បានសរសេរលិខិតទៅថ្នាក់ដឹកនាំប្រទេសមហាអំណាចចំនួន៣គឺ បារាំង អង់គ្លេសនិងសហរដ្ឋអាមេរិក ដោយស្នើសុំខ្ចីផែនទីនិងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទី ដែលរដ្ឋាភិបាលកំពុងតែប្រើប្រាស់ផងដែរ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
ល្អណាស់ ! មានផែនទីខ្នាត ១/១០០.០០០ និងជាផែនទីបោនផ្លាស់(ផែនទីបោន)
បោះពុម្ពដោយភូមិសាស្ដ្រឥណ្ឌូចិន នៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ហើយពិតជាល្អខ្លាំងណាស់
ទោះមានពូជចោរបរទេសចង់ឈ្នានិះ បំផ្លាញផែនទីខ្មែរនៅអង្គការសហប្រជាជាតិ ក៍ដោយ
ក៍បារមីវត្ថុស័ក្តិសិទ្ធិព្រះអាទិទេព នៅតែថែរក្សាជាតិខ្មែរគង់វង់ដដែល ។
Cnrp ដាច់ចិត្តយកផែនទីមកបង្ហាញហើយ?តើផែនទីcnrpបោះពុម្ពនៅយួនឬក៏បារាំង?កុំភ្លេចថាcnrp បានចោទរដ្ឋាភិបាលប្រើផែទីបោះពុម្ពនៅស្រុកយួនហើយគឺជាផែនទីក្លែងក្លាយ?ចាំមើលតើផែនទីcnrp បោះពុម្ពនៅស្រុកយួនឬបារាំងតើផែនទីពិតឬក្លែងក្លាយ
ចោទរដ្ឋាភិបាលថាយកផែនទីបោះពុម្ពនៅស្រុកយួន ? តែផែនទីដែល cnrp យកមកបង្ហាញសុទ្ធតែអក្សរយួន ! តើcnrp ត្រូវបកស្រាយយា៉ងម៉េច ?
shut up SEN. RICH you did not know nothing.
ទើបមកភ្ញាក់ផ្អើលរកផែនទី ចុះកាលសុីញេជាមួយយួនម៉េចក៍មិនបើកចក្ខុមើលអោយច្បាស់។សុំទោសមកពីសំដាចម៍យើងមានចក្ខុតែម្ខាងទើបមើលមិនច្បាស់,ធ្មេចៗសុីញេទៅ។
You shut up ?? ព្រោះតែដិងច្រើនពេកហ្និងហើយបានទៅជាភ្លើអត់ដិងខ្យល់អី ខំនាំគ្នាចោទរដ្ឋាភិបាលយកផែនបោះពុម្ពនៅស្រុកយួនមកប្រើ តែcnrp យកផែនទីមកបង្ហាញមានសុទ្ធតែអក្សរយួន តើអាណិងវាស្អីទៅវិញបានន័យថាផែនទីដែលបក្សខ្លួនមាន make in Veitnam ដែលហើយ ?cnrp គ្មានពាក្យស្អីយកមកបកស្រាយបានមានតែប្រើពាក្យ shut up not know nothing ជាឡេះដោះសាររបស់ខ្លួនតែបុ៉ណ្ណោះ ?នេះហៅថាតាមទាន់ជាន់កែងបើមិនខ្មោចទេកុំលង ?
និយាយត្រូវមានភស្តុតាងបើគ្មានភស្តុតាងទេកុំចេះតែព្រុស ! អែណាភស្តុតាងៗៗៗៗៗៗៗៗយកភស្តុតាងដែលសីញ្ញេយកមកបើគ្រាន់បើណាស់អាចោរលួចឈ្មោះគេសូម្បីតែឈ្មោះខ្លួនអែងក៏គ្មានដែរចុះទុំរាំបើស្អីផ្សេងទៀត !