ដោយ ប្រាជ្ញ ចេវ
2015-08-10
RFA

គណបក្សសង្គ្រោះជាតិ បានប្រគល់ផែនទីដែលខ្លួនមានចំនួន ២៦ផ្ទាំង ជាឌីជីថល (Digital) នៅក្នុងឌីវីឌី (DVD) ប្រភេទបោនក្លាស ខ្នាត ១/១០០.០០០ ផលិតដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភា នៅថ្ងៃទី១០ ខែសីហា នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ រាជបណ្ឌិត្យសភាថា ផែនទីដែលខ្លួនបានទទួលនៅពេលនេះ អាចជាផែនទីចុងក្រោយដើម្បីយកទៅផ្ទៀងផ្ទាត់។
ផែនទីដែលគណបក្សសង្គ្រោះជាតិ បានផ្ដល់នេះ បន្ទាប់ពីខ្លួនបានទិញពីបណ្ណាល័យប្រទេសនៅប្រទេសបារាំង និងស្របពេលដែលប្រមុខរដ្ឋាភិបាលប្រកាសឲ្យគណបក្សនេះប្រគល់មករដ្ឋាភិបាល ឬរាជបណ្ឌិត្យសភាធ្វើការផ្ទៀងផ្ទាត់។
ភាគីទាំងទី២ រំពឹងថា ផែនទីនេះ និងផែនទីផ្សេងៗ អាចនឹងរកដំណោះស្រាយរួមមួយឃើញ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនវៀតណាម។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ បញ្ជាក់ថា ផែនទីខ្លួនដែលមាននេះ មិនមែនបញ្ជាក់ថា ជាផែនទីពិតដែលកម្ពុជា ប្រើប្រាស់នោះទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ យល់ថា ផែនទីនេះនឹងមានប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជា។ លោករំពឹងថា បន្ទាប់ពីរាជបណ្ឌិត្យសភាបានទទួលផែនទីនេះ នៅពេលអ្នកនយោបាយសហការជាមួយអ្នកបច្ចេកទេស នឹងអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើងសព្វថ្ងៃនេះបាន៖
«យើងនៅតែរំពឹងថា បើសិនមជ្ឈដ្ឋាននយោបាយ និងបច្ចេកទេសសហការគ្នាច្បាស់ជាដោះស្រាយចេញហើយ ឲ្យតែគិតរឿងដីជាធំ កុំគិតរឿងនយោបាយ»។
ការប្រគល់ផែនទីរបស់គណបក្សប្រឆាំងឲ្យទៅក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភានៅពេលនេះ ក្រោយពេលដែលអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ ខែសីហា ផ្ដល់ចម្លើយមកកម្ពុជា ថា ខ្លួននឹងឲ្យរដ្ឋាភិបាលខ្មែរខ្ចីផែនចំនួន ១៨ផ្ទាំង ខ្នាត ១/១០០.០០០ ប្រភេទ UTM ជាផែនទីដែលកម្ពុជា ដាក់ប្ដឹងទៅអង្គការសហប្រជាជាតិ ស្ដីពីសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងឆ្នាំ១៩៦៤។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពេលទទួលផែនទីថា រាជបណ្ឌិត្យសភាបានទទួលផែនទីពីប្រភពនានា ចំនួន ៦ប្រភព ហើយផែនទីដែលគណបក្សសង្គ្រោះជាតិ ផ្ដល់ឲ្យពេលនេះ គឺជាផែនទីចុងក្រោយដែលរាជបណ្ឌិត្យសភាយកទៅចងក្រងធ្វើជាឯកសារ។
លោកបណ្ឌិត សុខ ទូច បន្តថា នៅពេលរាជបណ្ឌិត្យសភាធ្វើការងាររួចរាល់ នឹងប្រគល់ទៅឲ្យគណបក្សដែលមានអាសនៈនៅក្នុងសភា៖ «អ្វីដែលជាគោលការណ៍ចម្បង គឺយើងចង់បញ្ចប់ផែនទីនៅក្រោមតុ លើកយកផែនទីដាក់លើតុ ឲ្យប្រជាពលរដ្ឋទាំងអស់បានដឹងការពិត»។
គិតមកទល់ពេលនេះ ក្រុមស្រាវជ្រាវបានទទួលផែនទីពីស្ថាប័នមួយចំនួន រួមមានពីប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា កំពុងនិរទេសខ្លួននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បណ្ណាល័យប្រទេសបារាំង បណ្ណាល័យព្រឹទ្ធសភាប្រទេសអាមេរិក អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា អ្នកសិក្សាស្រាវជ្រាវជាច្រើនរូប និងចុងក្រោយផែនទីទទួលពីគណបក្សសង្គ្រោះជាតិ។ រាជបណ្ឌិត្យសភា នឹងធ្វើការផ្ទៀងផ្ទាត់លើផែនទីដែលខ្លួនទទួលបានទាំងអស់ ហើយក៏មានចុះទៅទីតាំងពិតមួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាផែនទីដែលអង្គការសហប្រជាជាតិឲ្យខ្ចីជាផែនទីអាមេរិកទម្លាក់គ្រាប់
- គណបក្សសង្គ្រោះជាតិនឹងប្រគល់ផែនទីឲ្យរាជបណ្ឌិត្យសភានៅថ្ងៃច័ន្ទ
- លោក ហ៊ុន សែន ឆ្លើយតបនឹងលោក បាន គីមូន ដែលបានប្រគល់ផែនទីមកកម្ពុជា
- វៀតណាមជំរុញឲ្យកម្ពុជាពន្លឿនការបោះបង្គោលខណ្ឌសីមាព្រំដែន
- រាជបណ្ឌិត្យសភាអះអាងថាទទួលបានផែនទីពីភាគីទាំងអស់លើកលែងតែបក្សប្រឆាំង
- លោក ហ៊ុន សែន ផ្ដាំទៅអ្នកមានផែនទីពិតឲ្យយកមកផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាល
- មន្ត្រីរដ្ឋាភិបាលប្រតិកម្មនឹងលោក សម រង្ស៊ី រឿងដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម
- អាជ្ញាធរខេត្តត្បូងឃ្មុំមិនទាន់រកឃើញអ្នកវាយកម្ទេចបង្គោលរណបព្រំដែន
- “រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយស្ដីពីអធិបតេយ្យភាពនិងបូរណភាពទឹកដី”
ក្រោយពីទទួលបានផែនទីពីគ្រប់ភាគីហើយ តើត្រូវធ្វើអ្វីបន្តទៀត? ចំលើយគឺថា ធ្វើការសិក្សា ស្រាវជ្រាវ ពិនិត្យផ្ទៀងផ្ទាត់នៅលើក្រដាស់ក្នុងបន្ទប់ម៉ាសុីនត្រជាក់។ ហើយក្រោយពីសិក្សា ស្រាវជ្រាវ ពិនិត្យផ្ទៀងផ្ទាត់នៅលើក្រដាស់រួចហើយ តើត្រូវធ្វើអ្វីបន្តទៀត? ចំលើយគឺ ត្រូវចុះទៅពិនិត្យទឹកដីលើភូមិសាស្រ្តជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន ។ ហ៊ានអត់? អ្នកលេងសក់ក្បាលពុះចំកណ្តាលក្បាល។ មិនចុះទៅពិនិត្យទឹកដីលើភូមិសាស្រ្តជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន តែបែរជាចង់កែរដ្ឋធម្មនុញទៅវិញ។ គួរឲអស់សំណើច។ បើកែរដ្ឋធម្មនុញតំរូវចិត្តគាត់ យួនអរណាស់ ដូចកាត់ជើងខ្មែរតំរូវស្បែកជើងយួន ឬដូចកាត់ក្បាលខ្មែរតំរូវមួកយួនអព្ចឹាង ។ មើលទៅដូចទៅមិនរួច តាំងចេញស្អីណាមកទៀត ៉ ស្នើពលរដ្ឋកុំបោះឆ្នោតឲ្យ CCP និង CNRP បើមិនរួមគ្នាដោះស្រាយបញ្ហា ៉ ទៅឯណាឆ្កុយ។ ទោះយ៉ាងណា ពលរដ្ឋខ្មែរចង់ឃើញ ចង់ស្តាប់ លទ្ធផលជាលាយលក្ខណ៏អក្សរបានមកពីការសិក្សា ស្រាវជ្រាវ ពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលប្រមូលបានទាំងនោះ។
បើតាមពត៌មានចុងក្រោយនេះ លោកប៉េងសែ ថាអត់បានផ្តល់ផែនទីឲអន្ទិតសក់វែងនេះផង។ តាមឲទាន់ជាន់កែងឲជាប់។ អុញនោះ មួយសូន្យបាត់។
បើសិនជាតំណាងរាស្រ្តគ្រប់គណបក្សស្រុះស្រួលគ្នានិងឯកភាពគ្នាទទួលយកផែនទីណាមួយ
ធ្វើជាតំណាងផែនទីត្រូវបោះបង្គោលព្រំដែនខ្មែរយួនហើយ សូមមេត្តាចម្លងផែនទីទឹកដីខ្មែរឱ្យបានច្រើន
ដើម្បីរក្សាទុកគ្រប់គណបក្សនិងស្ថាប័នផង មុននិងយកផែនទីទៅរក្សាទុកនៅអង្គការសហប្រជាជាតិ
ជៀសវាងមានពួកចោរបរទេសលួចបំផ្លាញផែនទី នាំឱ្យមានការរញ៉េរញ៉ៃទៀត ។